All Posts in Category

News

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-ក្រូចឆ្មារ​បាន​ឈាន​ទៅ​ជិត​បញ្ចប់​ការសាងសង់​ហើយ​

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-ក្រូចឆ្មារ​បាន​ឈាន​ទៅ​ជិត​បញ្ចប់​ការសាងសង់​ហើយ​ ដោយ​ វុត្ថា​ ភ្នំពេញ​: ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ តភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់​ (ខេត្ត​កំពង់ចាម​) ទៅ​ស្រុក​ក្រូចឆ្មារ​ (ខេ​ត្ត​ត្បួង​ឃ្មុំ​) ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ កាលពី​ថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ ហើយ​គិត​មកដល់​ពេល​បច្ចុប្បន្ន​ បានសម្រេច​ការសាងសង់​ប្រមាណ៧៥​,៧% ហើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​។ របាយ​ករណ៍​ដដែល​បន្ត​ថា​ លើស​ពីនេះ​ក្រុមការងារ​អនុវត្ត​គម្រោង​ ក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សាងសង់​បន្ត​យកចិត្ត​ទុកដាក់​ ធ្វើការ​សោច​ទឹកជា​ប្រចាំ​តាម​បណ្តោយ​ផ្លូវ​តភ្ជាប់​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ (ដី​ហុយ​) និង​ធ្វើការ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​(ស្លាក​សញ្ញា​ចរាចរណ៍​ ខ្សែ​ចំណាំងផ្លាត​ការពារ​តាម​ជម្រាល​ជើងទេរ​ និង​ប្រព័ន្ធ​ភ្លើង​សញ្ញា​បំភ្លឺ​ពេលយប់​)ឱ្យ​បាន​ត្រឹមត្រូវ​និង​គ្រប់គ្រាន់​ ដើម្បី​ធានា​សុខ​សុវត្ថិភាព​អំឡុង​ពេល​សាងសង់​ស្ពាន​នេះ​។ តាម​សភាព​ជាក់ស្ដែង​នៃ​ការសាងសង់​នេះ​ ត្រូវ​បាន​កម្មករ​ជំនាញ​ នៅក្នុង​គម្រោង​សាងសង់​ស្ពាន​នេះ​បញ្ជាក់​ប្រាប់​ថា​…

Read more

លំហូរ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ដល់​ទឹកប្រាក់​ជិត​ ១០ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល១១ខែ​ឆ្នាំនេះ​

លំហូរ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ដល់​ទឹកប្រាក់​ជិត​ ១០ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល១១ខែ​ឆ្នាំនេះ​ ដោយ​ ៖ រ៉ា​ណេត​ ភ្នំពេញ​ ៖ ស្ថិតនៅ​ក្នុង​បរិបថ​នៃ​ភាព​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ជំរុញ​ឱ្យ​កំណើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​កើនឡើង​ដល់​ទំហំ​ជិត​ ១០ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ទៅលើ​គម្រោង​ចំនួន៤៤៤៦​គម្រោង​ ត្រឹម​រយៈពេល១១ខែ​ឆ្នាំ២០១៩​ កើនឡើង​ប្រមាណ​ ៧៨,៨៨ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅ​។ ផ្អែក​តាម​ទិន្នន័យ​ជា​ផ្លូវ​ការណ៍​ ដែល​បាន​ធ្វើ​បទ​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ក្រោម​អធិប​តីយ​ភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញថា​ វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​ គិត​ត្រឹម​រយៈពេល១១ខែ​ មាន​ចំនួន​ ៤ ៤៤៦​ គម្រោង​។ នៅក្នុង​របាយ​ការ​ន៍​ដដែល​បាន​បង្ហាញថា​ គម្រោង​សាងសង់​សំណង់​ទាំងអស់​ មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​ ១៨​ ៥៤០​ ៨៧៩​…

Read more

ខេត្តបាត់ដំបង​នឹង​មាន​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​មួយទៀត​ ជំនួស​ស្ពាន​ចាស់​ដែល​មាន​អាយុ​ ១០៣​ឆ្នាំ​

ខេត្តបាត់ដំបង​នឹង​មាន​ស្ពាន​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​មួយទៀត​ ជំនួស​ស្ពាន​ចាស់​ដែល​មាន​អាយុ​ ១០៣​ឆ្នាំ​ ដោយ​ ៖ រ៉ា​ណេត​ បាត់ដំបង​ ៖ រដ្ឋាភិបាល​ តាមរយៈ​រដ្ឋបាល​ខេត្តបាត់ដំបង​ មាន​គម្រោង​សាងសង់​ស្ពាន​ថ្មី​មួយទៀត​ ជំនួស​ស្ពានថ្ម​ចាស់​ដែល​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ មាន​អាយុ​ ១០៣ឆ្នាំ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​។ បន្ទាប់ពី​បាន​ពិនិត្យ​ និង​សិក្សា​ទៅលើ​ភាព​ចំណាស់​នៃ​ស្ពានថ្ម​ ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ កសាង​នៅក្នុង​អំលុង​ឆ្នាំ១៩១៦​ ស្ថិតនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ទល់មុខ​សាលាខេត្ត​បាត់ដំបង​ ក្នុង​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​មិន​អាច​ធានា​ដល់​ការប្រើ​ប្រាស់​បាន​ទៀត​នោះ​ រដ្ឋាភិបាល​ តាមរយៈ​រដ្ឋបាល​ខេត្ត​បានសម្រេច​បង្កើត​គម្រោង​សាងសង់​ស្ពាន​ថ្មី​ជំនួស​មួយ​ខ្សែ​ទៀត​ ដែល​មាន​ទិដ្ឋភាព​ស្រដៀងគ្នា​ទៅ​នឹង​ស្ពាន​ចាស់​។ អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ រហូតមកដល់​ពេលនេះ​ ក្រុម​អ្នកជំនាញ​…

Read more

រាជធានី​ភ្នំពេញ​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​សំណង់​សរុប៦​,៦លាន​ម៉ែត្រក្រឡា​

រាជធានី​ភ្នំពេញ​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​សំណង់​សរុប៦​,៦លាន​ម៉ែត្រក្រឡា​ ដោយ ​វុត្ថា​ ភ្នំពេញ​: មន្ត្រី​ជាន់ខ្ពស់​សាលា​រាជធានី​ភ្នំ​ពេញ​ឪ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សំណង់​បុរី​ និង​បណ្តុំ​ផ្ទះល្វែង​ចំនួន២៣៧ កន្លែង​ និង​មាន​អគារ​ខ្ពស់​ៗចំនួន១.២៤៧អគារ​ ហើយ​ក្នុង​ ឆ្នាំ២០១៩នេះ​យើង​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន ១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​ សំណង់​សរុប​ជាង​ ៦,៦លាន​ម៉ែត្រក្រឡា​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង៣​,៤ ពាន់​លាន​ដុល្លា​អាម៉េរិក​បន្ថែម​ទៀត​។ លោក​មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​ នៅក្នុង​ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ឪ្យ​ដឹង​ថា​ ចំនួន​គំរោង​សាងសង់​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាព​ ស្រស់បំព្រង​ មិនចាញ់​បណ្តា​ទីក្រុង​ នៃ​ប្រទេស​ក្បែរ​ខាង​ និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។ លោក​បន្ត​ថា​ “កត្តា​រីកចម្រើន​នេះ​ អាស្រ័យ​ដោយសន្តិភាព​ គឺ​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ដែល​យើង​ទាំងអស់គ្នា​ត្រូវ​រួប​ រួមគ្នា​ដើម្បី​ការពារ​សន្តិភាព​ ស្ថិរភាព​នយោបាយ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សមិទ្ធផល​នានា​…

Read more