News

Real Estate News - Property News

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

ដោយគង់ សូរិយា

ភ្នំពេញៈ គេហទំព័រព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជាPropertyarea.asiaបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់លើការផ្សព្វផ្សាយពីគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្តិនានារបស់ក្រសួង ដើម្បីផ្សព្វផ្សាយព៌តមានជូនដល់សាធារណៈជន។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

យោងតាមជំនួបរវាងលោកលាង មុនីរិទ្ឋ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia កាលពីថ្ងៃទី១២ កញ្ញាកន្លងមក លោកលាង មុនីរិទ្ឋបានមានប្រសា​សន៍កោតសរសើរពីដំណើរការរបស់គេហទំព័រនេះ ដែលផ្តល់ព៌តមានប្រកបដោយ​វិជ្ជាជីវៈ ពិត ឥតលំអៀង និងប្រកបដោយក្រមសីលធ៌ម។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី មានគោលដៅផ្សព្វផ្សាយឲ្យសាធារណៈជនបានយល់ពីគោលនយោបាយ និងច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីឲ្យសាធារណៈជនបានយល់ និងបានឯកភាពតាមការស្នើសុំការគាំទ្រពីក្រុមការងារគេហទំព័រPropertyarea.asia ដែលចង់ចូលរួមផ្សព្វផ្សាយពីគោលនយោបាយនានា​របស់ក្រសួង ដើម្បីពង្រីកការយល់ដឹងដល់សាធារណៈជន ឲ្យបានយល់ពីគោលនយោ​បាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

តាមរយៈការគាំទ្រនេះ Propertyarea.asiaនឹងផ្សព្វផ្សាយព៌តមាន គោលនយោបាយរបស់ក្រសួង និងច្បាប់ពាក់ព័ន្ឋនានា តាមការណែនាំ និងចង្អុលបង្ហាញពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយព៌តមាននេះ នឹងត្រូវយកទៅផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនង និងគេហទំព័ររបស់ក្រសួង​ជាប្រចាំ។

លោកយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asiaបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកលាង មុនីរិទ្ឋដែលបាន    ផ្តល់ការអនុញ្ញាត្ត និងគាំទ្រដល់គេហទំព័រនេះ ដែលកន្លងមកបានចូលរួមផ្សព្វផ្សាយព៌តមាននានាទាក់​ទងនឹងក្រសួង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនការយល់ដឹងដល់សាធារណៈជនបានដឹងពីព៌តមាននានា ដែលជាព៌តមានដ៏មានសារៈសំ​ខា​ន់ទាក់ទងនឹងជីវភាពប្រចាំថ្ងៃ ក៏ដូចជា ការងារពាក់ព័ន្ឋនឹងលិខិតស្នាមនានា។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

លោកបន្តថា ដោយសារការផ្សព្វផ្សាយព៌តមានប្រកបដោយវិជ្ជាជីវៈ និងគោរពនូវក្រមសីលធ៌មជាស្នូល គេហទំព័រPropertyarea.asiaបានទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអាន ដោយមួយថ្ងៃចំនួនអ្នកអានគេហទំព័ររបស់យើងខ្ញុំ មានចំនួនអ្នកអាចចន្លោះ១៥,០០០ ទៅ២៨,០០០នាក់ជាប្រចាំ។លោកបន្តថា បច្ចុប្បន្ននេះ ក្រុមការងារគេហទំព័របាននិងកំពុងពង្រីកការផ្សព្វផ្សាយ ទៅកាន់បណ្តាញទំនាក់ទំនងសង្គមចំនួន៧ទៀត ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់យើង

បណ្តាញទំនាក់ទំនងសង្គមចំនួន៦ដែលបាន និងកំពុងពង្រីកការផ្សព្វផ្សាយរួមមានLine, Telegram, Twitter, Instagram, Linkedin, youtube, ពិសេសfacebook Page៕ 

The post គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area