News

Real Estate News - Property News

រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ផ្លូវ​ក្នុង​ទីក្រុង​ទាំងអស់​ឱ្យ​ក្លាយជា​ផ្លូវ​ឯកទិស​

រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ផ្លូវ​ក្នុង​ទីក្រុង​ទាំងអស់​ឱ្យ​ក្លាយជា​ផ្លូវ​ឯកទិស​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អភិបាលក្រុង​ភ្នំពេញ​ លោ​កឃួង​ ស្រេង​ បាន​ប្រកាស​ពី​គម្រោង​រៀបចំ​ផ្លូវ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទាំ​អស់​ឱ្យ​ក្លាយជា​ផ្លូវ​ឯកទិស​ សម្រាប់​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​ខណៈ​ពេល​បច្ចុប្បន្ន​នេះ​ផ្លូវ​សំ​ខាន់​ៗនានា​ នៅក្នុង​ក្រុង​បាន​នឹង​កំពុង​ជួប​បញ្ហា​កកស្ទះ​ និង​មាន​ភាព​មមាញឹក​យ៉ាង​ខ្លំា​ង។

លោក​ ឃួង​ ស្រេង​ បាន​ថ្លែងប្រាប់​សារព័ត៌មាន​នៅក្នុង​ស្រុក​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​ទីក្រុង​ឬប្រទេស​នៅ​លើ​ពិភពលោក​ ដែល​បាន​នឹង​កំពុង​អភិវឌ្ឍន៍​តែងតែ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​លើ​ការ​កកស្ទះ​ចរាចរណ៍​ តែ​យ៉ាងណា​ក៏​គ្មានអ្វី​ដែល​មនុស្ស​ធ្វើ​មិនបាន​នោះ​ទេ​ ត្រូវតែ​ខិត​ប្រឹងប្រែង​ទាំងអស់គ្នា​។

លោក​បន្ត​ថា​ “រដ្ឋបាល​ក្រុងភ្នំពេញ​បាន​ នឹង​កំពុង​គិត​រៀបចំ​ផ្លូវ​ទាំងអស់​ឱ្យ​ក្លាយជា​ផ្លូវ​ឯកទិស​ ជា​ប្រយោជន៍​ដល់​ការ​លំហូរ​ជាប់​ជានិច្ច​ ឱ្យ​មាន​ចលករ​និង​រៀបចំ​ឱ្យ​មានផ្លូវ​រថយន្តក្រុង​សាធារណៈ​ ក្នុង​ផ្លូវ​ឯកទិស​ដែល​ជា​ផ្លូវ​ឯកទិស​នេះ​ ឱ្យធ្វើ​ដំណើរ​ទាន់ពេល​វេលា​ និង​ទៀងទាត់​”។លោក​បន្ត​ថា​ “ក្នុង​ន័យ​នេះ​ គឺ​ត្រូវ​រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​មានផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​ ខណៈ​បច្ចុប្បន្ន​នេះ​យើង​មានផ្លូវ​ទៅវិញទៅមក​ (two​ way​) ​ដើម្បី​ទាក់ទាញ​មនុស្ស​អោយ​ប្រើប្រាស់​រថយន្តក្រុង​សាធារណៈ​ នា​ពេល​អនាគត​បាន​កាត់​ច្រើន​”៕

The post រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ផ្លូវ​ក្នុង​ទីក្រុង​ទាំងអស់​ឱ្យ​ក្លាយជា​ផ្លូវ​ឯកទិស​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area