News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ការចំណាយផ្សេងៗដែលអ្នកត្រូវដឹងនៅពេលទិញផ្ទះសម្រាប់ការរស់នៅ


នៅពេលនិយាយអំពីការទិញផ្ទះសម្រាប់ការរស់នៅ មនុស្សភាគច្រើននឹងធ្វើការគណនាទៅលើការចំណាយផ្សេងៗ​ ដែលពួកគាត់ត្រូវចំណាយបន្ថែម មុនពេលពួកគាត់សម្រេចទិញផ្ទះមួយនោះ។ ថ្ងៃនេះ Harbor Property នឹងប្រាប់អំពីការចំណាយផ្សេងៗទៀត ដែលអ្នកត្រូវចំណាយបន្ថែមនៅពេលទិញផ្ទះ ដូច្នេះអ្នកអាចគណនានូវការចំណាយពិតប្រាកដទៅលើអចលនទ្រព្យដែលអ្នកពេញចិត្ត។ ខាង​ក្រោម​នេះ​ជា​ការ​ចំណាយ​បន្ថែម​ដែល​អ្នក​ត្រូវ​ដឹង ​មុន​នឹង​អ្នក​សម្រេច​ចិត្ត​ទិញ​ផ្ទះ​សម្រាប់ការរស់នៅ។

អត្រាការប្រាក់លើកម្ចីទិញផ្ទះ

នៅក្នុងប្រទេសកម្ពុជា មនុស្សភាគច្រើនចូលចិត្តទិញផ្ទះដោយបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ឬធនាគារ ព្រោះជាធម្មតាពួកគាត់មិនមានលទ្ធភាពទិញ​ជាមួយនឹងការទូទាត់ពេញលេញនោះឡើយ។ ក្នុងករណីនេះ អ្នកទិញនឹងសិក្សាគម្រោងណាមួយ ដោយយកចិត្តទុកដាក់ ហើយជ្រើសរើសអ្នកអភិវឌ្ឍន៍ ឬធនាគារណា ដែលអាចផ្តល់នូវផែនការទូទាត់ប្រាក់ដែលអាចបត់បែនបាន។ ជាទូទៅ ធនាគារនៅកម្ពុជាអាចផ្តល់កម្ចីទិញផ្ទះរហូតដល់ ៧០% នៃតម្លៃផ្ទះ ជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៧​ ទៅ ១០ ភាគរយក្នុងមួយឆ្នាំ។

ថ្លៃសេវាភ្នាក់ងារអចលនទ្រព្យ

ការទិញផ្ទះតាមរយៈភ្នាក់ងារអចលនទ្រព្យយនឹងធ្វើឱ្យអ្នកចំណាយ ៣ ភាគរយនៃតម្លៃផ្ទះ ហើយតម្លៃនេះជាធម្មតាកើតឡើងនៅពេលដែលអ្នកទិញសុំភ្នាក់ងារអចលនទ្រព្យ ឱ្យទិញផ្ទះសម្រាប់ពួកគេ។ សម្រាប់​អ្នក​ទិញ​ផ្ទះ​ដំបូង នេះ​អាច​ជា​ជម្រើស​ដំបូង​សម្រាប់​ពួកគេ ព្រោះ​ពួកគេ​អាច​សន្សំ​ពេលវេលា និង​ប្រាក់កាក់នៅពេល​ពួកគេ​ជួល​ភ្នាក់ងារ​អចលនទ្រព្យ។

ក្នុងករណីខ្លះ អ្នកអាចទិញអចលនទ្រព្យដែលល្អបំផុត​ ត្រូវគ្នាទៅនឹងថវិកា ជាមួយផ្ទះដែលអ្នកពេញចិត្ត​ នៅក្នុងតម្លៃក្រោមទីផ្សារ ដោយសារភ្នាក់ងារអចលន​ទ្រព្យជាធម្មតា មានអចលនទ្រព្យជាច្រើននៅក្នុងដៃ ហើយពួកគេអាចចរចាជាមួយម្ចាស់ផ្ទះសម្រាប់តម្លៃប្រសើរជូនអ្នក។

ពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ (ពន្ធប្រថាប់ត្រា)

បន្ទាប់ពីទិញអចលនទ្រព្យ អ្នកនឹងត្រូវបង់ពន្ធ ៤ ភាគរយលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជាមួយនឹងតម្លៃបន្ថែម ១ពាន់ដុល្លារ​ សម្រាប់សេវាកម្មរបស់ការិយាល័យសុរិយោដី។ ពន្ធប្រថាប់ត្រា ចូលជាធរមានក្នុង​ខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវបានកំណត់ក្នុងអត្រា ៤% នៃតម្លៃនៃអចលនវត្ថុ ដែលជាកម្មវត្ថុនៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់។

យ៉ាងមិញ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យត្រូវបានលើកលែងក្នុងចំណោមសាច់ញាតិដូចជា៖ ពីជីតាឬម្តាយទៅចៅ(ពន្ធស្មើសូន្យ) ពីឪពុកម្តាយទៅកូន(ពន្ធស្មើសូន្យ) ពីបងប្អូនបង្កើតទៅបងប្អូនបង្កើត​ និងពីឪពុកម្តាយទៅកូនប្រសារ។

ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ និងការចំណាយប្រចាំខែផ្សេងទៀត

ក្នុងប្រទេសកម្ពុជា លំនៅឋានដែលមានតម្លៃលើសពី ២៥,០០០ដុល្លារអាមេរិក​គឺតម្រូវឱ្យបង់ពន្ធ ០.១% ​ក្នុងមួយឆ្នាំ។ មូលដ្ឋានគិតពន្ធលើអចលនទ្រព្យត្រូវបានកំណត់ដោយ ៨០%​ ​ នៃតម្លៃអចលនទ្រព្យជាមួយនឹងការកាត់បន្ថយប្រាក់ចំនួន ១០០ លានរៀល។ ដូច្នេះ ពន្ធលើអចលនទ្រព្យដែលត្រូវបង់គឺ (តម្លៃអចលនទ្រព្យ) x (80%) – (100,000,000) x (0.1%)។

តម្លៃទីផ្សារនៃផ្ទះរបស់អ្នកត្រូវបានវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដោយគណៈកម្មការវាយតម្លៃអចលនវត្ថុ ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)​ ។

បន្ថែមពីលើពន្ធអចលនទ្រព្យប្រចាំឆ្នាំ អ្នកត្រូវបង់ថ្លៃគ្រប់គ្រងប្រចាំខែចន្លោះពី ០.៥ ទៅ ២ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងថ្លៃចំណតរថយន្ត ៥០-៦០ដុល្លារក្នុងមួយខែ​ ប្រសិនបើអ្នករស់នៅក្នុងខុនដូ។ បើ​អ្នក​រស់នៅ​ក្នុង​បុរី ត្រូវ​បង់​ប្រាក់​ចន្លោះ​ពី ១០ ទៅ ៥០ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់សេវា​សន្តិសុខ សម្អាត និង​ការប្រើប្រាស់អគ្គិសនីសាធារណៈ។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633