CALL US,Telegram,WhatsApp,WeChat

Area Guide

កោះស្តេច៖ តំបន់ទេសចរណ៍លំហែកាយបែបរ៉ូមែនទិកដ៏ទាក់ទាញនៅប្រទេសកម្ពុជា

កោះស្តេចជាដែនកោះទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តកោះកុង ប្រសិនបើលោកអ្នក បានធ្វើដំណើរទៅលេងកំសាន្តនៅទីនោះពិតជាធ្វើឲ្យអារម្មណ៍របស់លោកអ្នកបានស្ងប់ និង មានភាពស្រស់ស្រាយយ៉ាងខ្លាំង។

រូបភាព៖ កោះស្តេច Koh Sdach

កោះស្តេចជាគឺជាប្រជុំកោះមួយដែលមានភូមិស្ថាន នេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត។កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច។

មានឆ្នេរខ្សាច់សរក្បុស សំលេងទឹករលកគ្រាំៗហាក់បីដូចជាភ្លេងកំដរអារម្មណ៍ភ្ញៀវទេសចរ ដែលបានទៅលេងកំសាន្តនៅទីនោះផងដែរ។ នៅជុំវិញកោះស្តេចមិនត្រឹមតែមានភាពស្រស់ ស្អាតនៃធម្មជាតិប៉ុណ្ណោះទេ វាមានប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រងផងដែរ។

រូបភាព៖ កោះស្ដេច រីសត

កោះស្តេចជាតំបន់ទេសចរណ៍ដែលមានស្រគត់ស្រគុំសាកសមនឹងមនុស្សជាទីស្រលាញ់ និយាយជារួមវាបង្កើនបរិយាកាសកាន់តែមានភាពស្រទន់សម្រាប់គូរស្នេហ៍។ នៅលើកោះ ស្តេចក្រៅពីបានមើលទេសភាពសមុទ្រ និងខ្សាច់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ លោកអ្នកអាចធ្វើដំណើរតាមសមុទ្រមើលផ្កាថ្ម ជីវចម្រុះ ស្ទូចត្រីជាដើម។

កោះស្តេចជាតំបន់ទេសចរណ៍សមុទ្រអេកូឡូស៊ីដែលអាចឲ្យអ្នកទេសចររីករាយជាមួយនឹង ធម្មជាតិ និងជីវភាពរស់នៅរបស់អ្នកភូមិទីនោះផងដែរ។ កាលពីប៉ុន្មានឆ្នាំមុន កោះស្តេចមិនសូវទទួលបានភ្ញៀវទេសចរច្រើនប៉ុន្មានឡើយ ដោយឡែក១ឆ្នាំចុងក្រោយនេះ យើងឃើញថា ភ្ញៀវទេសចរណ៍ក្នុងស្រុកបានសម្រុកទៅលេងកំសាន្តនៅទីនោះយ៉ាងច្រើនកុះករ ដែលជាហេតុធ្វើឲ្យនៅកោះនោះមានភាពសម្បូរបែបដែលមានទាំងសេវាផ្ទះស្នាក់ និងម្ហូបអាហារ។

ថ្មីៗនេះយើងឃើញថាមានរីសតប្រណិតមួយមានឈ្មោះថា កោះស្តេចរីសតដែលមានបម្រើជាកន្លែងស្នាក់នៅ ផ្ទះស្នាក់បែប​ឯកជនប្រណិត ហើយក៏មានបម្រើជាអាហារច្រើន ប្រភេទផងដែរ។

រូបភាព៖ កោះស្ដេច រីសត

សូមរំលឹកផងដែរថា នៅជិតកោះស្តេចក៏មានកោះមួយទៀតដែលមានឈ្មោះថាកោះស្មាច់ ដែលជាកន្លែងបោះតង់ជាប់មាត់សមុទ្រស្ងប់ស្ងាត់។

កោះបានក្លាយជាខេត្តមានដែលមានសក្តានុពលទៅលើការអភិវឌ្ឍន៍ យោងតាមអាជ្ញាធរ ខេត្តបានប្រាប់សារព័ត៌មានក្នុងស្រុកថា “កោះទាំង ២៣នៅក្នុងខេត្តនឹងត្រូវបានប្រែក្លាយ ជាតំបន់អភិវឌ្ឍន៍ស្នូលដើម្បីសម្រួលដល់កំណើនភ្ញៀវទេសចរណ៍ដែលមានការកើនឡើង ជាគំហុកមកលេខក្នុងខេត្តនេះ”។

រូបភាព៖ សំរិទ្ធិ – កោះស្មាច់ Samrith – Koh Smach Camping Beach

អាជ្ញាធរខេត្តកោះកុងកំពុងចងក្រងទិន្នន័យលម្អិតអំពីកោះទាំង២៣ក្នុងខេត្តនេះ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍ ខណៈចំនួនអ្នកទេសចរមានការកើនឡើង ហើយអាជីវកម្មបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើកោះនេះយ៉ាងច្រើន៕

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago