CALL US,Telegram,WhatsApp,WeChat

Categories: News

ខេត្តកោះកុង​នឹង​ប្រែប្រួល​មុខមាត់​ខ្លាំង​ក្រោយ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើនបាន​បញ្ចប់​ការសាងសង់

ខេត្តកោះកុង​នឹង​ប្រែប្រួល​មុខមាត់​ខ្លាំង​ក្រោយ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើនបាន​បញ្ចប់​ការសាងសង់

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ខេត្តកោះកុង​មិន​ស្ថិតនៅ​ឆ្ងាយដាច់អាល័យ​ទៀត​ទេ​ នា​ពេល​អនាគ​តឆាប់​ៗខាងមុខនេះ​ នៅពេល​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ បាន​បញ្ចប់​ការសាងសង់​នា​ពេល​ខាងមុខ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ Union​ Development​ Group​ បាន​និង​កំពុង​សាង​សង់​ព្រលា​នយន្តហោះ​លំដាប់​អន្តរជាតិ​ 4E​ ដែល​ស្ថិតនៅ​ក្នុង​គំរោង​ដីសម្បទាន​រាប់​ម៉ឺន​ហិ​កតា​ ពិសេស​ក្រុមហ៊ុន​នេះ​ ក៏បាន​និង​កំពុង​អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ លំដាប់​អន្តរជាតិ​នៅ​តំបន់​ខាងលើ​ផង​ដែរ​។ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដឹកជញ្ជូន​ គឺ​កំពង់ផែ​ទឹកជ្រៅ​ បាន​និង​កំពុង​ជិត​បញ្ចប់​ការសាងសង់​ផង​ដែរ​ ដើម្បី​ជួយ​ជំរុញ​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ពី​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន​។

ជាមួយគ្នា​នេះ​ លោក​ឧកញ៉ា​លី​ យ៉ុង​ផាត់​បាន​និង​កំពុង​សិក្សា​ព្រលា​នយន្តហោះ​ក្នុង​ខេត្ត​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​Bangkok​ Airway​ ដើម្បី​ចាប់ផ្តើម​សាង​សង់​ព្រលា​ននេះ​ឡើងវិញ​ផង​ដែរ​។

លើស​ពីនេះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ដែល​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ ក្នុង​ខេត្ត​នេះ​កាលពី​ឆ្នាំមុន​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ រដ្ឋាភិបាល​នឹង​ពង្រីក​ផ្លូវជាតិ​លេខ៤៨​ ជា​ផ្លូវ​ហាយ​វេ​ ដែល​មាន​គន្លង​រថយន្ត​ពីរ​ទៅ​ពីរ​មក​ និង​មាន​សួនច្បារ​កណ្តាល​ ដើម្បី​សម្រួលការ​ធ្វើ​ចរាចរណ៍​ទៅកាន់​ខេត្ត​នេះ​ផង​ដែរ​។

សម្តេច​បាន​បញ្ជាក់​ថា​ “រដ្ឋាភិបាល​មាន​មហិច្ឆតា​ ក្នុង​ការ​កសាង​ផ្លូវជាតិ​លេខ១០​ ចេញពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​មកកាន់​ខេត្តកោះកុង​ផង​ដែរ​”។សម្តេច​បញ្ជាក់​ថា​ “ការ​កសាង​ផ្លូវ​សំខាន់​នេះ​ នឹង​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​បណ្តា​ខេត្ត​ភូមិភាគ​ពាយ័ព្យ​ មកកាន់​ខេត្តកោះកុង​បាន​ស្រួល​ និង​ធ្វើឲ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​យ៉ាង​លឿន​នា​ពេល​អនាគត​”។

ជាមួយគ្នា​នេះ​ ក្រសួងទេសចរណ៍​ក៏បាន​រៀបចំផែនការ​ ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលនិវត្តន៍​ មក​សម្រាក​លំ​ហែរ​កំសាន្ត​នៅ​ខេត្តកោះកុង​ ដោយ​រៀបចំ​យក​ខេត្តកោះកុង​ជា​ខេត្ត​គំរូ​មួយ​ ព្រោះ​ខេត្ត​នេះ​មាន​សក្តា​នុ​ពល​ និង​ធនធាន​ធម្មជាតិ​យ៉ាង​សម្បូរ​បែប​។

តំបន់​ដែល​មាន​ភាព​អំណោយផល​ ដល់​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ បែប​ធម្មជាតិ​ មាន​ដូចជា​ តំបន់​ត្រពាំងរូង​ តំបន់​តា​កៃ​ តំបន់​កោះ​ប៉ោ​ កោះ​ស្តេច​ និង​តំបន់​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Union​ Development​ Group​ លើ​គំរោង​តារា​សាគរ​ផង​ដែរ​។

សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​មានប្រសាសន៍​ទទួលស្គាល់​ថា​ ខេត្តកោះកុង​ពិតជា​មាន​ភាព​រីកចម្រើន​លឿន​នា​ពេល​អនាគត​ ដោយសារ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ខេត្តកោះកុង​ បាន​និង​កំពុង​បង្ហាញ​ពន្លឺ​បណ្តើរ​ៗហើយ​ ដោយសារ​ខេត្ត​នេះ​ មាន​ធនធាន​ធម្មជាតិ​ដ៏​អំណោយផល​ ជាពិសេស​ការ​គិតគូរ​របស់​ប្រមុខ​រដ្ឋាភិបាល​ ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ខេត្ត​ ធ្លាប់​ស្ថិតនៅ​ដាច់ស្រយាល​នេះ​។

លោក​បន្ត​ថា​ “ការ​តភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នឹង​បង្ខិត​ខេត្ត​នេះ​ កៀក​នឹង​រាជធានី​ភ្នំពេញ​ និង​ជំរុញ​ល្បឿន​ខេត្ត​នេះ​ កាន់តែ​មានការ​រីកចម្រើន​យ៉ាង​លឿន​ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​”។ លោក​បន្ត​ថា​ “ក្រោម​ការដឹកនាំ​របស់​សម្តេច​ បាន​ធ្វើឲ្យ​កម្ពុជា​មាន​ភាព​លេចធ្លោ​ក្នុង​ឆាក​អន្តរជាតិ​ ហើយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​បាន​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ មាន​ភាព​រីកចម្រើន​លឿន​ជាងគេ​ក្នុង​តំបន់​អាស៊ាន​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​”៕

The post ខេត្តកោះកុង​នឹង​ប្រែប្រួល​មុខមាត់​ខ្លាំង​ក្រោយ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើនបាន​បញ្ចប់​ការសាងសង់ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area

Tags: real estate

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

6 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

6 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

6 months ago