CALL US,Telegram,WhatsApp,WeChat

News

គ្រាន់តែទិញផ្ទះ ហេតុអ្វីទីតាំងសំខាន់?

បើយើងនិយាយពីវិស័យអចលនទ្រព្យ តើអ្វីទៅដែលសំខាន់ជាងគេក្នុងវិស័យអចលនទ្រព្យ? ប្រាកដណាស់ អ្នកនឹងត្រូវបានគេប្រាប់ថា​ ទីតាំង គឹជារឿងសំខាន់ដែលត្រូវគិតមុនគេ ព្រោះថា មិនថាផ្ទះខុនដូរ ទីតាំងគឺជាកត្តាដ៏សំខាន់បំផុតតែមួយដែលត្រូវពិចារណានៅពេលដែលស្វែក រកផ្ទះថ្មីឬខុនដូរថ្មី។​ លោកអ្នកអាចរកឃើញផ្ទះដ៏ស្រស់ស្អាតមួយ មានកន្លែងនិងបរិក្ខារទាំង អស់ដែលអ្នកត្រូវការ ប៉ុន្តែប្រសិនបើវាស្ថិតនៅតំបន់ដែលមិនសូវមានអ្នកចង់បាន អ្នកទំនង ជាមានបញ្ហាក្នុងការលក់ផ្ទះនោះឡើងវិញនៅពេលអនាគត។​

ប្រសិនបើអ្នកមានគំរោងក្នុងការទិញ ភ្នាក់ងារអចលនទ្រព្យតែងតែណែនាំអតិថិជនរបស់ខ្លួន ឲ្យទិញផ្ទះ ឬខុនដូររបស់ពួកគេដែរ ប៉ុន្តែអ្នកក៏ត្រូវស្វែងយល់ដឹងខ្លួនឯងជាមុនសិន មុនពេល សម្រេចចិត្តទិញ។ ហេតុអ្វីទីតាំងសំខាន់ខ្លាំងក្នុងវិស័យអចលនទ្រព្យ?​

ទីតាំងល្អអាចមានន័យខុសគ្នាចំពោះមនុស្សផ្សេងគ្នា។​ ជាការពិតណាស់ ក៏មានកត្តា ផ្សេងទៀតដែលកំណត់ តម្លៃផ្ទះបានផងដែរ។ អាស្រ័យលើតម្រូវការ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អតិថិជន។ នៅពេលអ្នកកំពុងតាមប្រមាញ់រកមើលផ្ទះណាមួយ សូមយកចិត្តទុកដាក់ទៅលើបរិក្ខារនៅក្បែរនោះ ។ ជាធម្មតាអ្នកទិញ ចង់បានដែលមានទីតាំងនៅក្បែរហាងលក់គ្រឿងសម្អាង អាហារងាយៗ ស្ងួត និងកន្លែងកម្សាន្ត។ ប៉ុន្តែក៏ត្រូវពិចារណាអំពីផ្លូវ និងការដឹកជញ្ជូនសាធារណៈ ដូចជាចំណតរថយន្តក្រុងជាដើម។ ប្រសិនបើទីតាំងមានបរិក្ខារនឹងធ្វើឲ្យតម្លៃផ្ទះប្រសើរឡើង ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកកំពុងទិញអចលនទ្រព្យថ្មី សូមចាំកត្តាប្រាំយ៉ាង ។ កត្តាចំនួន៥ទាំងនេះ ក៏អាចធ្វើឲ្យតម្លៃទីតាំង អចលនទ្រព្យ ទាំងមូលមានការប្រែប្រួល ។

1. សាលារៀន

តើទីតាំងនោះនៅក្បែរសាលារៀន ដែលមានគុណភាពល្អឬទេ ? តើសាលារៀននៅក្បែនោះ មានគ្រប់កម្រិតដែរឬទេ ? ទាំងនេះ គឺជាសំណួរដែលត្រូវពិចារណានៅពេលវាយតម្លៃទីតាំង របស់ផ្ទះ និងតម្លៃលក់ ឡើងវិញដែលមានសក្តានុពល ។ វាពិតជាសំខាន់ប្រសិនបើទីក្រុងឬតំបន់ ដែលអ្នករស់នៅជាលក្ខណៈ គ្រួសារហើយមានកូនដែលត្រូវសិក្សារៀនសូត្រ។​

គួររំលឹកផងដែរថា ទោះបីជាអ្នកមិនមានកូនតូចក្នុងសាលាក៏ដោយ ក៏គុណភាពរបស់សាលា នៅតែជាការគិតដ៏សំខាន់។ ការមានផ្ទះមួយ នៅក្នុងតំបន់ដែលមានសាលាល្អ គឺជាវិធីដ៏ល្អ បំផុតមួយក្នុងចំណោមវិធីល្អបំផុតផ្សេងទៀត ដែលរក្សានិងពង្រីកតម្លៃផ្ទះរបស់លោកអ្នក ។ សូមប្រាកដថា ធ្វើការស្រាវជ្រាវផ្ទាល់ខ្លួន មុនពេលទិញផ្ទះមួយ ។

2. សន្ដិសុខសុវត្តិភាព

ឧក្រិដ្ឋកម្មនិងសុវត្ថិភាព គឺជាអ្វីដែលយើងត្រូវគិតឲ្យបានខ្ពស់នៅពេលវាយតម្លៃទីតាំងផ្ទះ។ យ៉ាងណាមិញ គ្មាននរណាម្នាក់ចង់រស់នៅតំបន់ជិតខាងដែលបទល្មើសនិងគ្រោះថ្នាក់កំពុង រាលដាលនោះទេ។ អ្នកទិញផ្ទះក៏អាចពិនិត្យមើលឬស្វែង យល់ពីរបាយការណ៍ក្នុងស្រុកស្តីពី ការលួចប្លន់និង បទល្មើស ដែលបានកើតមានឡើងនៅក្នុងតំបន់របស់ពួកគេ។

3. ការដឹកជញ្ជូន​និងការធ្វើដំណើរ 

មូលហេតុមួយដែលទីតាំងមានសារៈសំខាន់ខ្លាំងនៅក្នុងអចលនទ្រព្យគឺ ជាញឹកញាប់អ្នកទិញ ចង់បាននិង ត្រូវការ គឺការដំណើរយ៉ាងងាយស្រួល ជាពិសេសនោះដឹកជញ្ជូនបានល្អ ។ នេះមានន័យថា ប្រជាពលរដ្ឋងាយស្រួលប្រសិនបើពួកគាត់ទៅភោជនីយដ្ឋាន ហាង លក់គ្រឿងទេស ម៉ាស៊ីនសំអាតស្ងួត ហាងលក់ទំនិញ និងកន្លែងកម្សាន្ត។ វាក៏អាចមានន័យថា ផ្ទះមួយស្ថិតនៅក្បែរផ្លូវសំខាន់ៗនិងមានជម្រើស ដឹកជញ្ជូនសាធារណៈដូចជាចំណតរថ យន្ត ក្រុងសាធារណៈជាដើម។

4. អ្នកជិតខាងល្អ

អ្នកមិនអាចផ្លាស់ប្តូរអ្នកជិតខាងរបស់អ្នកបានទេ  លុះ ត្រាតែពួកគេសម្រេចចិត្តចាកចេញ ដោយខ្លួនឯង។ បើអ្នកមានអ្នកជិតខាងដែលមិនសូវស្របជាមួយអ្នកដ៍ទៃ មានអំពើហិង្សា ផឹកសុី ឬការរស់នៅបែបអាណាធិបតេយ្យ ។ វាក៏អាចផ្ដល់ផលអវិជ្ជមាននិងប៉ះពាល់ដល់តម្លៃ នៃ ផ្ទះ។ ដូច្នេះមុននឹងទិញផ្ទះណាមួយ អ្នកគួរចំណាយពេល ពិនិត្យនៅតំបន់ជិតខាងឲ្យបានច្រើន។ ដើរចុះឡើងហើយព្យាយាមជួបអ្នកជិតខាង បើអាចធ្វើបាន។

តើអ្នកកំពុងស្វែងរកអារម្មរណ៍រស់នៅសហគមន៍ដែលតឹងរឹងឬសហគមន៍ដែលមានមនុស្សនៅតិច ឬ ទេ ទាំងនេះគឺជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលសំខាន់ក្នុងការពិចារណា នៅពេលទិញផ្ទះ។

5. ផ្សារនិងមន្ទីរពេទ្យ

ទីតាំងផ្ទះរបស់អ្នកមានទីផ្សារ និងមន្ទីរពេទ្យគ្រប់គ្រាន់នៅក្បែរនោះ ។ ប្រសិនកន្លែងមួយ ដែល នៅឆ្ងាយពីមន្ទីរពេទ្យឬកន្លែងទីផ្សារអាចជាបញ្ហាមួយ ។ ពេលអ្នកមានរឿងដែលចាំបាច់ជា បន្ទាន់ នោះអ្នកត្រូវតែធ្វើដំណើរពីចម្ងាយឆ្ងាយ ដើម្បីទទួលបានវា ។

ជាអ្នកឬសមាជិកគ្រួសារណាមួយរបស់អ្នកត្រូវការជំនួយវេជ្ជសាស្ត្រជាបន្ទាន់ ដោយមានមន្ទីរ ពេទ្យនៅក្បែរនោះ ដូចមានជំនួយ ដ៏ល្អនៅជិតខ្លួនអ្នក ។ ដូច្នេះទីតាំងផ្ទះរបស់អ្នកគួរតែនៅ កន្លែងណាមួយក្បែរកន្លែងផ្សារសំខាន់និងមន្ទីរពេទ្យនៅក្បែរនោះ ។

ដូច្នេះអ្នកប្រាកដជាទទួលបានចម្លើយមួយ ថាហេតុអ្វីទីតាំងសំខាន់នៅពេលទិញផ្ទះឬខុនដូរ វាពិតជាសំខាន់ណាស់ សម្រាប់អ្នកក្នុងការពិចារណា អំពីទីតាំងដើម្បីធានាថា អ្នកកំពុងរស់នៅដែលមានភាពងាយស្រួល។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago