News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ចំណេះដឹងអំពីពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់នៅកម្ពុជា


តើដីមិនបានប្រើប្រាស់ជាអ្វី? ដី​ដែល​មិន​បាន​ប្រើ​ក្នុង​ប្រទេស​កម្ពុជា​សំដៅ​លើ​ដី​ប្រភេទ​ណា​ដែល​មិន​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម លំនៅឋាន ឧស្សាហកម្ម និង​កសិកម្ម។

ចូលជាធរមាននៅឆ្នាំ១៩៩៦ ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ការវិនិយោគលើដី ដោយទិញរួចរង់ចាំលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណងអភិវឌ្ឍន៍ និងជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ច និងកម្លាំងពលកម្ម។ ពន្ធលើ​ដីធ្លី​មិនបានប្រើប្រាស់គឺប្រមូលដើម្បីជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់មូលដ្ឋាន។

ខាងក្រោមនេះជាដីចំនួន៥ប្រភេទ ដែលត្រូវបានចាត់ទុកថាជាដីប្រើប្រាស់រួមមានដូចជា ១.​ ដីដែលមានសំណង់ក្នុងតំបន់លំនៅឋាន ២. ដីសម្រាប់ជួលដែលមានសំណង់ដែលគេកាន់កាប់ ៣. ដីដែលមានសកម្មភាពសេដ្ឋកិច្ច ៤. ដីរបស់រដ្ឋដែលជួលឱ្យរូបវន្តបុគ្គលឬ/និងនីតិបុគ្គល ៥.​ ដីក្រោមកិច្ចព្រមព្រៀងវិនិយោគ។

១. ដីដែលមានសំណង់នៅក្នុងតំបន់លំនៅឋាន

ទីតាំងប្រភេទដីនេះ​ សំដៅទៅលើកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ដែលអ្នករស់នៅអស់រយៈពេល ១៨៣ថ្ងៃ ឬច្រើនជាងនេះ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែតុលាឆ្នាំមុន រហូតដល់ថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធ។ វាគឺ​ជា​លំនៅឋានដែល​សំខាន់​បំផុតសម្រាប់​អ្នក​ស្នាក់នៅ​ ដែលពួកគេបាន​ហូប​ចុក​ និងស្នាក់នៅជា​ប្រចាំ​បន្ទាប់​ពី​មកពីធ្វើការ។

២. ដីសម្រាប់ជួលដោយមានសំណង់ (ត្រូវបានកាន់កាប់)

ដីនេះស្ថិតនៅក្នុងតំបន់លំនៅឋាន ពាណិជ្ជកម្ម​ ឬតំបន់ឧស្សាហកម្ម ដែលមានសំណង់ផ្សេងៗដូចជា លំនៅឋាន អគារ និងឃ្លាំងជាដើម ដែលត្រូវបានជួលឱ្យអ្នកជួលក្នុងតម្លៃថេរជាប្រចាំខែ ប្រចាំឆ្នាំ និងរយៈពេលវែង។

៣. ដីដែលមានសកម្មភាពសេដ្ឋកិច្ច

ដីនេះត្រូវប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដោយស្របតាមការបែងចែកដីរបស់រដ្ឋ។ វាត្រូវបានចាត់ទុកថាជាដីប្រើប្រាស់ លុះត្រាតែដីនេះអាចបង្កើតប្រាក់ចំណូលបានគ្រប់គ្រាន់ពីសកម្មភាពសេដ្ឋកិច្ចទាំងនោះ។

៤. ដីរបស់រដ្ឋដែលជួលឱ្យរូបវន្តបុគ្គលឬ/និងនីតិបុគ្គល

ដី​​មួយប្រភេទនេះជា​ដី​សាធារណៈ​របស់​រដ្ឋ មិន​ថា​មាន​ក្នុង​បញ្ជី​ពន្ធ​ឬ​អត់នោះទេ ហើយដីនេះមានចំណុចពិសេសក្នុងចំណោមដីទាំងបីខាងលើ។

៥.​ ដីក្រោមកិច្ចព្រមព្រៀងវិនិយោគ

ដីប្រភេទនេះរាប់បញ្ចូលទាំងដីក្រោមកិច្ចសន្យាវិនិយោគ ឬដីសម្បទានដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ការវិនិយោគក្នុងវិស័យពិសេស ឬដីសម្បទានសម្រាប់គោលបំណងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងណាមួយ។

ចំពោះ​ប្រភេទ​ដី​ដែល​ផ្ទុយ​ពី​៥​ប្រភេទនេះ ត្រូវ​បាន​ចាត់​ទុក​ជា​ដី​មិន​បាន​ប្រើប្រាស់ ហើយ​ម្ចាស់​ដី​ត្រូវ​បង់​ពន្ធ​លើ​ដី​ធ្លីមិន​បាន​ប្រើ​ក្នុង​អត្រា​ពន្ធ​មូលដ្ឋាន២ភាគរយ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃដីនៅលើទីផ្សារដែលត្រូវបានគណនាដោយផ្អែកលើតំបន់ជាក់លាក់នីមួយៗ ដែលត្រូវបានវាយតម្លៃដោយ​គណៈកម្មកា​រ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់ (ULAC)។

ពន្ធលើដីដែលមិនប្រើប្រាស់ (ចាប់ពីឆ្នាំ ២០០៧) = (ផ្ទៃដីសរុប x មូលដ្ឋានពន្ធ x អត្រាពន្ធ) ។ ឧទាហរណ៍៖ សំមានដីមិនប្រើប្រាស់ចំនួន ៩០០០ម៉ែត្រការ៉េ ហើយមូលដ្ឋានគិតពន្ធដែលវាយតម្លៃដោយ ULAC គឺ ១៥០០០រៀលក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះពន្ធដែលត្រូវបង់សម្រាប់ឆ្នាំ ២០២០ = ៩០០០ម៉ែត្រការ៉េ  x ១៥០០០រៀល x ២% =​២.៧០០.០០០រៀល។

លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈគេហទំព័រ Harbor Property និងតាមរយៈកម្មវិធីទូរសព្ទដៃដោយឥតគិតថ្លៃ។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633