CALL US,Telegram,WhatsApp,WeChat

News

ចំណេះដឹង៖ ស្វែងយល់បន្ថែមពីប្លង់ទន់នៅកម្ពុជា

ប្លង់​ទន់​ គឺជាឯកសារប្រភេទក្រដាសទន់ ដែលមានច្រើនទម្រង់ហើយអាច ធ្វើជាសក្ខីភាពនៃការកាន់កាប់ ក្នុងនោះអាចមានការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដល់ថ្នាក់ស្រុក ឬអាចជាលិខិតទិញ លក់ ឬកិច្ចសន្យាផ្ទេរសិទ្ធិដ៏សាមញ្ញ។

ប្លង់​ទន់​គឺជា​ទម្រង់​បង្ហាញ​ពី​ភាពជា​ម្ចាស់​ ​ដែល​គេ​ប្រើ​ជាទូទៅនៅក្នុង​ប្រទេស​កម្ពុជា​។ វា​ជា​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ពី​ រដ្ឋា​ភិបាល​ក្នុងស្រុក​។​

បើយើងនិយាយពី​ ច្បាប់​ភូមិបាល​ឆ្នាំ ​២០០១ ​បាន​បង្កើត​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​ដីធ្លី​ឲ្យមាន​ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​។ ការកាន់កាប់អចលនទ្រព្យបច្ចុប្បន្ន ត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់ប័ណ្ណកម្មសិទ្ធិក្នុង ប្រទេសកម្ពុជា។ ប្រភេទប័ណ្ណកម្មសិទ្ធអចលនទ្រព្យវត្ថុ ជាទូទៅគេតែងតែលើកយកប័ណ្ណ សម្គាល់ម្ចាស់ កម្មសិទ្ធិស្របច្បាប់តែពីរប៉ុណ្ណោះ មកបញ្ជាក់គឺប្លង់រឹងនិងប្លង់ទន់។

ដោយឡែក​ ប្លង់​ទន់​ត្រូវបាន​ផ្ដល់ជូន​ដោយ​ការិយាល័យ​សង្កាត់​ឬ​ស្រុក​និង​មិន​ត្រូវបាន​ ចុះឈ្មោះ​នៅ​ថ្នាក់ជាតិ​នោះទេ​ ប៉ុន្តែ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកជា​ឯកសារ​ម្ចាស់​កម្មសិទ្ធិ​ ពេញសិទ្ធិ​។ ​ភាគច្រើន​នៃ​ការផ្ទេរ​អចលនទ្រព្យ​ត្រូវបាន​គេ​ធ្វើ​ឡើងជា​ប្លង់​ទន់​ដើម្បី ​ចៀសវាង​ការបង់ពន្ធ ​និង​តម្លៃ​សេវា​ទៅកាន់​រដ្ឋ​។

ត្រង់ចំណុចនេះ យើងអាចលើកឡើងពីតថភាពជាក់ស្ដែងសម្រាប់អ្នករស់នៅភ្នំពេញនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា​ ភាគច្រើនអ្នករស់នៅជាន់ទី២ ទី៣នៃសំណង់ផ្ទះល្វែង ប្រើប្រាស់ប្លង់ទន់ជាកម្មសិទ្ធអចលនវត្ថុ ដោយសារតែផ្ទះមួយអាគារ មានចន្លោះ3 – ៤ជាន់ ហើយក្នុងមួយជាន់ មានម្ចាស់ផ្សេងៗគ្នា។

អ៊ីចឹង! ប្រសិទ្ធិភាពនៃប្លង់ទន់នៅភ្នំពេញ បើមែនទែន វាមានប្រសិទ្ធិភាពខ្លាំងសម្រាប់អ្នករស់នៅភ្នំពេញ ។

ចឹងថាតើដំណើរ​ការ​ផ្ទេរ​សិទ្ធិ​លើ​អចលនទ្រព្យនៃប្លង់​ទន់ធ្វើឡើងដោយរបៀបណា?

ជាការពិតណាស់ ប្លង់ទន់នៃអចលនទ្រព្យក៏ទទួលស្គាល់ដោយតាមផ្លូវច្បាប់ តែស្ថិតនៅក្នុងកម្រិតមួយ ឬមានប្រសិទ្ធិភាពតិចជាងប្លង់រឹង​ ដូច្នេះ ដំណើរ​ការ​នៃ​ការ​ផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ គឺ​ធ្វើ​ឡើង​តាមរយៈ​ការ​បញ្ជាក់​លិខិត​ផ្ទេរ​សិទ្ធិ ​​​ជា​ការ​លក់​ ឬ​ធ្វើ​​ពី សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ពី​កម្រិត​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ស្រុក ឬ ខណ្ឌ។

ការ​ធ្វើ​ប្លង់​ទន់​ ​ម្ចាស់​អចលនទ្រព្យ ក៏​ត្រូវ​បំពេញ​លិខិត​កិច្ចសន្យា​ ដើម្បី​​ធានា​ថា ផ្ទះ និង ដី​ ដែល​កំពុង​កាន់កាប់​មិន​ប៉ះពាល់​ដល់​ដី​រដ្ឋ ហើយ​ការ​ធ្វើ​ប្លង់​ទន់​នេះ មិន​តម្រូវ​​ឲ្យ​បង់​ពន្ធ​លើ​កា​រ ផ្ទេរ​សិទ្ធ ​នោះ​ឡើយ។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago