News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ឆ្នាំ២០២២ កម្ពុជាជាទីតាំងដ៏ល្អ សម្រាប់អ្នកវិយោគបរទេស


ទោះបីជាត្រូវបានមើលឃើញថាជាប្រទេសតូចមួយក៏ដោយ ប្រទេសកម្ពុជាបាននឹងកំពុង បង្ហាញពីទស្សនវិស័យនាពេលអនាគត ដោយរក្សាកំណើនសេដ្ឋកិច្ចជាប់លាប់ និងមិនអើពើនឹងវិបត្តិហិរញ្ញវត្ថុដ៏ធំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សព្វថ្ងៃនេះ កម្ពុជាជារឿយៗត្រូវបានពិនិត្យមើលឃើញថាជាប្រទេស សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងជនបរទេសដែលចង់ចាប់ផ្តើមអាជីវកម្ម។

កម្ពុជា ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ទីពីរ​របស់​អាស៊ីអាគ្នេយ៍ ​ហើយកម្ពុជា​មិន​មាន​វិបត្តិ​សេដ្ឋកិច្ច​ជាង​២០​ឆ្នាំ​មក​ហើយ។ ដោយកម្ពុជាបានរួចផុតពីវិបត្តិហិរញ្ញវត្ថុ អាស៊ីនៃទសវត្សរ៍ឆ្នាំ 1990 និងវិបត្តិសេដ្ឋកិច្ចសកលនៃឆ្នាំ 2008។ ដោយសម្រេចបាននូវអត្រា កំណើនផលិតផលក្នុងស្រុក សរុបជាមធ្យមលើសពី 7% ក្នុងទស្សវត្សរ៍កន្លងមក ប្រទេសកម្ពុជាបានប្រែក្លាយពីអតីតកាល ដ៏ខ្មៅងងឹតរបស់ខ្លួនមកជាប្រទេសដែលមាន សន្តិភាពនិងមានការអភិវឌ្ឍន៍។​

ម្យ៉ាងទៀត ប្រាក់ដុល្លារ គឺជា​រូបិយប័ណ្ណ​ដែល​ចរាចរ​ជុំវិញ​ពិភពលោក​ខណៈដែលកម្ពុជាប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណប្រតិបត្តិការចម្បងនិងនៅក្នុង​សេដ្ឋកិច្ច​របស់ខ្លួន ​ផងដែរ។

ឥឡូវនេះ អ្នកអាចទិញអចលនទ្រព្យនៅកណ្តាលទីក្រុងភ្នំពេញក្នុងតម្លៃក្រោម $1,000 ក្នុងមួយម៉ែត្រការ៉េ ក្នុងករណីខ្លះ។ យូនីតខុនដូ ដែលស្ថិតនៅទីតាំងសំខាន់ៗក្នុងទីក្រុងបាងកក ប្រទេសថៃ មានតម្លៃប្រហែល 6,000 ដុល្លារ/ម៉ែត្រការ៉េ បើប្រៀបធៀប។

នៅ​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​ជិត​ខាង អ្នក​មិន​អាច​កាន់​កាប់​ដី​ពិត​ប្រាកដ​បាន​ទេ ព្រោះ​ដី​នីមួយៗ​ស្ថិត​ក្នុង​ការ​ជួល​រយៈពេល ៥០ ឆ្នាំ​ពី​រដ្ឋាភិបាល។ តម្លៃអចលនទ្រព្យនៅតែមានប្រហែល 4,000 ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនៅទីក្រុងហាណូយ និងហូជីមិញ។

រូបភាព៖ hotdealcondobangkok

នៅពេលនេះ ការទិញអចលនទ្រព្យគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការវិនិយោគនៅកម្ពុជា។ ដូច្នេះហេតុអ្វីបានជាគួរមកវិនិយោគនៅកម្ពុជា?​

សេដ្ឋកិច្ចបើកចំហ

រាល់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបានធានាដោយស្មើភាពមិនថាវិនិយោគិនបរទេស ឬក្នុងស្រុក។ ការវិនិយោគនៅកម្ពុជាពុំតម្រូវឱ្យមានចំណែកហ៊ុនរបស់វិនិយោគិនក្នុងស្រុកទេ។ រាជរដ្ឋាភិបាលកម្ពុជានឹងមិនកំណត់តម្លៃផលិតផល ឬសេវាកម្មរបស់គម្រោងវិនិយោគឡើយ។ យោងទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន រាល់ការវិនិយោគនៅកម្ពុជាក៏មិនរឹតបន្តឹងលើការបំប្លែងរូបិយប័ណ្ណបរទេស និងការផ្ញើប្រាក់ទៅប្រទេសដើមវិញដែរ។

ការលើកទឹកចិត្តវិនិយោគមានភាពទាក់ទាញ

គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) មានសិទ្ធិទទួលបានការលើកទឹកចិត្តជាច្រើនដូចជា៖

  • ការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ 9 ឆ្នាំ ឬរំលស់ពិសេស
  • ការលើកលែងពន្ធលើការនាំចេញ
  • ការលើកលែងពន្ធទាំងស្រុងលើការនាំចូល (សម្ភារៈសំណង់ សម្ភារៈផ្សេងៗ ធាតុចូលផលិតកម្ម)
  • ការលើកលែងពន្ធសម្រាប់ធាតុចូលផលិតកម្មក្នុងស្រុក
  • ការកាត់ពន្ធ 150% សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការច្នៃប្រឌិត, ការបណ្តុះបណ្តាល, សេវកម្ម និងបរិក្ខារនានាដើម្បីសុខុមាលភាពបុគ្គលិក & សេវាកម្ម, ការដំឡើងសមត្ថភាពគ្រឿងម៉ាស៊ី

កម្លាំងពលកម្មវ័យកេ្មង និងសកម្ម

ក្នុងចំណោមប្រជាជនកម្ពុជាសរុប ចំនួន១៦ លាននាក់  ជាង៦០% មានអាយុក្រោម៣៥ ឆ្នាំ។ ជាមួយនឹងអត្រាចូលរួមកម្លាំងពលកម្មប្រមាណ ៨០% ប្រទេសកម្ពុជាមានកម្លាំងពលកម្មវ័យក្មេង និងសកម្មដែលអាចបម្រើគ្រប់វិស័យរបស់អាជីវកម្ម ឬជំនួញរបស់វិនិយោគិន។

រូបភាព៖ betterwork.org

ហេតុផលមួយផ្សេងទៀត រាជរដ្ឋាភិបាលមានគោលនរយោបាយ ក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បានយ៉ាងល្អ និងយុទ្ធសាស្រ្តស្រោចវ៉ាងសាំងជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតពីនិន្ន្នាកានយោបាយអ្វីឡើយ។ មកទល់នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋឈានដល់ដំណាក់កាលដូសទី៥ហើយ។​  ដើមឆ្នាំ 2022 ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងមកពីតាមបណ្ដាប្រទេសភាគច្រើន ក្នុងពិភពលោកអាចចូលមកប្រទេសកម្ពុជាបានដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេឡើយ។ ដែលជាឱកាសសម្រាប់អ្នកវិនិយោគបររទេស ចូលមកវិនិយោគនៅកម្ពុជា។

ទោះបីជាទីផ្សារពិភពលោកទាំងមូលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏ប្រទេសមួយចំនួននឹងបន្តរីកចម្រើន។​ ដូចនេះ កន្លែងល្អបំផុតក្នុងការវិនិយោគក្នុងឆ្នាំ 2022 គឺជាកន្លែងដែលមានប្រវត្តិ​ ចៀសវាងការធ្លាក់ចុះច្រើនដងកាលពីអតីតកាល។

ប្រភព: Harbor Property