News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ដំំណឹងល្អ!​ ខេត្តពោតិ៍សាត់កំពុងបង្ហាញសក្តានុពលអចលនទ្រព្យ


រោងចក្របង្គុំ និងតម្លើងរថយន្តFord នេះស្ថិតនៅក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២២​។

May be an image of 5 people, car and indoor

រោងចក្របង្គុំ និងតម្លើងរថយន្តFord ប្រភេទFord Renger និងFord Everest របស់ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១លានដុល្លារ បានស្ថាបនារួចរាល់ជាស្ថាបពរ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ពិតជាមានមោទនភាព ពិសេសអ្នកស្រុកក្រគរ ដោយសារ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុក វិនិយោគរោងចក្របង្គុំ និងតម្លើងរថយន្តFord ប្រភេទFord Renger និងFord Everes ដែលទទួលសិទ្ធិស្របច្បាប់ក្នុងស្រុក ពីក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។

ក្រៅតែពីរោងចក្រផ្គុំ និងតម្លើងរថយន្តFord ខេត្តពោធិ៍សាត់ក៏នៅមានការបោះទុនវិនិយោគ នៅក្នុងតំបន់នេះរួចជាស្រេច ដូចជារោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍្ល។ល។

May be an image of outdoors

វត្តមាន​រោងចក្រដ៏ធំមួយនេះក្រៅពីការផ្ដល់ឱកាសការងារ និងជំនាញដល់ប្រជាជន។ ក្នុងនោះនឹងជំរុញឲ្យមានកំណើនវិស័យអចលនទ្រព្យក្នុងខេត្តពោធិ៍សាត់បន្ថែមទៀត ជាពិសេសគឺគម្រោងដីឡូតិ៍។ កាលណាមានរោងចក្រនៅជិត នោះអាចធ្វើឲ្យដីនៅតំបន់ជុំវិញកើនឡើងយ៉ាងឆាប់រហ័ស ដោយសារប្រជាជននឹងផ្លាស់ប្ដូរលំនៅឋាន ទៅរស់នៅជិតតំបន់រោងចក្រ ដើម្បីបង្កើតសកម្មភាពសេដ្ឋកិច្ចដូចជា ការលក់ដូរឬបើកអាជីវកម្មជាដើម។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕
ប្រភព: Harbor Property