News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តម្រូវការលំនៅឋាននឹងកើនឡើងខ្លាំង ក្រោយការបើកពិធីអាពាហ៍ពិពាហ៍ឡើងវិញ


នាពេលបច្ចុប្បន្ន​ យើងសង្កេតឃើញថាគូរស្នហ៍សម័យថ្មីនៅកម្ពុជាភាគច្រើន ជ្រើសរើសជីវិតបែបឯកជនភាព​ ជា​ជាងរស់នៅជុំឪពុកម្ដាយ​។ ជាក់ស្ដែង យើងឃើញថាចំនួនគូរស្នហ៍ដែលរៀបអាពាហ៍ពិពាហ៍មានចំនួនច្រើនគួរអោយកត់សម្គាល់​ ក្រោយពីកម្ពុជាបានបើកប្រទេស​ និងអនុញ្ញាតឲ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញកាលពីចុងឆ្នាំ២០២១​។

គូរស្នហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីៗតែងតែមានបំណងស្វែងរកលំនៅឋាន ដែលនេះបង្ហាញថាវិស័យអចលនទ្រព្យ​កំពុងចាប់ផ្ដើមងើបមកវិញបណ្ដើរៗ ​ទោះបីមិនទាន់វិលត្រឡប់ដូចកាលពីឆ្នាំមិនទាន់មានវិបិត្តកូវីដ១៩យ៉ាងណាក្ដី។

អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. បានមានប្រសាសន៍ថា៖ «ការបើកប្រទេសឡើងវិញ និងការអនុញ្ញាតិឲ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញពេលនេះ ជាសញ្ញាវិជ្ជមានដល់វិស័យលំនៅឋាន ព្រោះថាក្រោយរៀបការរួច គូរស្វាមីភរិយាថ្មីតែងតែចង់មានតម្រូវការចង់ទិញលំនៅឋានសម្រាប់ស្នាក់នៅ។ ដូច្នេះ តម្រូវការលំនៅឋាននៅឆ្នាំនេះនឹងកើនឡើងខ្លាំង ធៀបនឹងឆ្នាំ២០២០ និង២០២១ ដែលហាមមិនឱ្យរៀបចំពិធីមង្គលការដោយសារជំងឺកូវីដ១៩។»

អ្នកស្រីបានបន្ថែមថា លំនៅឋានតម្លៃសមរម្យដែលមានតម្លៃចន្លោះពី ៥០,០០០ ដុល្លារ ទៅ ៨០,០០០ ដុល្លារ នឹងមានតម្រូវការខ្លាំងជាងគេ ដោយសារតែអ្នកអភិវឌ្ឍន៍ផ្តោតលើអតិថិជនក្នុងស្រុក ដែលជាបំណែកទីផ្សារធំជាងគេ ធៀបនឹងលំនៅឋានតម្លៃថ្លៃ។

លោក វិសាល ដែលទើបតែរៀបការហើយថ្មីៗនាដើមឆ្នាំ២០២២ បានទាក់ទងមកកាន់ Harbor Property ដើម្បីជួយស្វែងរកលំនៅឋានរបស់គាត់ទាំងទិញ​ និងជួល។ លោកបានលម្អិតអំពីតម្រូវការរបស់គាត់ដូចច្នេះថា៖​ «សព្វថ្ងៃខ្ញុំកំពុងតែស្វែងរកទិញខុនដូមួយយូនីត នៅកណ្ដាលក្រុង​ ដែលស្ថិតនៅកន្លែងធ្វើការរបស់ខ្ញុំសព្វថ្ងៃនេះ ជាពិសេសតំបន់ដែលស្ថិតនៅក្នុងខណ្ឌចំការមន​​ ឬដូនពេញ​​»។​

លោកបានបន្តថា តាមពិតទៅមុននឹងចាប់ដៃគូរជាមួយភរិយារបស់គាត់ លោកបានទិញផ្ទះក្នុងបុរីដែលស្ថិតនៅជាយក្រុងរួចមកហើយ តែដោយសារទីតាំងផ្ទះរបស់គាត់ឆ្ងាយពីកន្លែងធ្វើការ ទើបគាត់ចង់ទិញខុនដូណាដែលមានទីតាំងស្ថិតនៅកណ្ដាលក្រុង ក្បែរកន្លែងធ្វើការ ជាពិសេសគឺជាគម្រោងខុនដូណាដែរអាចទុកចិត្តបាន។

អ្នកនាង លីដា គឺជាអតិថិជនដែលកំពុងស្វែងរកលំនៅឋានតាមរយៈ Harbor Property​ ដើម្បីទិញលំនៅឋានបានល្អ និងតម្លៃសមរម្យ។ គាត់បានប្រាប់ឱ្យដឹងថា​ គាត់ និងស្វាមីសម្រេចចិត្តទិញផ្ទះក្រោយពីរៀបការហើយនាពេលថ្មីៗនេះ ដោយចង់ទិញផ្ទះក្នុងបុរី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ នៅជិតកន្លែងធ្វើការងារ។

អ្នកនាងបានបន្តថា៖ «ខ្ញុំចង់បានផ្ទះមួយផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យ ក្រោម១០ម៉ឺនដុល្លារ ដែលអាចប្រកបអាជីវកម្មបាន និងអាចស្នាក់នៅបាន។ ក្រោយរៀបការរួច ពួកយើងមិនចង់រស់នៅជាមួយឪពុកម្ដាយទៀតទេ ដូច្នេះទើបយើងសម្រេចចិត្តទិញផ្ទះនៅក្នុងបុរី ដោយបង់រំលស់រយៈពេល៥ឆ្នាំជាមួយម្ចាស់គម្រោង។»

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633