នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថាគូរស្នហ៍សម័យថ្មីនៅកម្ពុជាភាគច្រើន ជ្រើសរើសជីវិតបែបឯកជនភាព ជាជាងរស់នៅជុំឪពុកម្ដាយ។ ជាក់ស្ដែង យើងឃើញថាចំនួនគូរស្នហ៍ដែលរៀបអាពាហ៍ពិពាហ៍មានចំនួនច្រើនគួរអោយកត់សម្គាល់ ក្រោយពីកម្ពុជាបានបើកប្រទេស និងអនុញ្ញាតឲ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញកាលពីចុងឆ្នាំ២០២១។
គូរស្នហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីៗតែងតែមានបំណងស្វែងរកលំនៅឋាន ដែលនេះបង្ហាញថាវិស័យអចលនទ្រព្យកំពុងចាប់ផ្ដើមងើបមកវិញបណ្ដើរៗ ទោះបីមិនទាន់វិលត្រឡប់ដូចកាលពីឆ្នាំមិនទាន់មានវិបិត្តកូវីដ១៩យ៉ាងណាក្ដី។
អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. បានមានប្រសាសន៍ថា៖ «ការបើកប្រទេសឡើងវិញ និងការអនុញ្ញាតិឲ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញពេលនេះ ជាសញ្ញាវិជ្ជមានដល់វិស័យលំនៅឋាន ព្រោះថាក្រោយរៀបការរួច គូរស្វាមីភរិយាថ្មីតែងតែចង់មានតម្រូវការចង់ទិញលំនៅឋានសម្រាប់ស្នាក់នៅ។ ដូច្នេះ តម្រូវការលំនៅឋាននៅឆ្នាំនេះនឹងកើនឡើងខ្លាំង ធៀបនឹងឆ្នាំ២០២០ និង២០២១ ដែលហាមមិនឱ្យរៀបចំពិធីមង្គលការដោយសារជំងឺកូវីដ១៩។»
អ្នកស្រីបានបន្ថែមថា លំនៅឋានតម្លៃសមរម្យដែលមានតម្លៃចន្លោះពី ៥០,០០០ ដុល្លារ ទៅ ៨០,០០០ ដុល្លារ នឹងមានតម្រូវការខ្លាំងជាងគេ ដោយសារតែអ្នកអភិវឌ្ឍន៍ផ្តោតលើអតិថិជនក្នុងស្រុក ដែលជាបំណែកទីផ្សារធំជាងគេ ធៀបនឹងលំនៅឋានតម្លៃថ្លៃ។
លោក វិសាល ដែលទើបតែរៀបការហើយថ្មីៗនាដើមឆ្នាំ២០២២ បានទាក់ទងមកកាន់ Harbor Property ដើម្បីជួយស្វែងរកលំនៅឋានរបស់គាត់ទាំងទិញ និងជួល។ លោកបានលម្អិតអំពីតម្រូវការរបស់គាត់ដូចច្នេះថា៖ «សព្វថ្ងៃខ្ញុំកំពុងតែស្វែងរកទិញខុនដូមួយយូនីត នៅកណ្ដាលក្រុង ដែលស្ថិតនៅកន្លែងធ្វើការរបស់ខ្ញុំសព្វថ្ងៃនេះ ជាពិសេសតំបន់ដែលស្ថិតនៅក្នុងខណ្ឌចំការមន ឬដូនពេញ»។
លោកបានបន្តថា តាមពិតទៅមុននឹងចាប់ដៃគូរជាមួយភរិយារបស់គាត់ លោកបានទិញផ្ទះក្នុងបុរីដែលស្ថិតនៅជាយក្រុងរួចមកហើយ តែដោយសារទីតាំងផ្ទះរបស់គាត់ឆ្ងាយពីកន្លែងធ្វើការ ទើបគាត់ចង់ទិញខុនដូណាដែលមានទីតាំងស្ថិតនៅកណ្ដាលក្រុង ក្បែរកន្លែងធ្វើការ ជាពិសេសគឺជាគម្រោងខុនដូណាដែរអាចទុកចិត្តបាន។
អ្នកនាង លីដា គឺជាអតិថិជនដែលកំពុងស្វែងរកលំនៅឋានតាមរយៈ Harbor Property ដើម្បីទិញលំនៅឋានបានល្អ និងតម្លៃសមរម្យ។ គាត់បានប្រាប់ឱ្យដឹងថា គាត់ និងស្វាមីសម្រេចចិត្តទិញផ្ទះក្រោយពីរៀបការហើយនាពេលថ្មីៗនេះ ដោយចង់ទិញផ្ទះក្នុងបុរី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ នៅជិតកន្លែងធ្វើការងារ។
អ្នកនាងបានបន្តថា៖ «ខ្ញុំចង់បានផ្ទះមួយផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យ ក្រោម១០ម៉ឺនដុល្លារ ដែលអាចប្រកបអាជីវកម្មបាន និងអាចស្នាក់នៅបាន។ ក្រោយរៀបការរួច ពួកយើងមិនចង់រស់នៅជាមួយឪពុកម្ដាយទៀតទេ ដូច្នេះទើបយើងសម្រេចចិត្តទិញផ្ទះនៅក្នុងបុរី ដោយបង់រំលស់រយៈពេល៥ឆ្នាំជាមួយម្ចាស់គម្រោង។»
តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…