News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ត្រូវការ​ពិនិត្យលើអ្វីជាចាំបាច់មុនផ្ដល់ប្រាក់កម្ចីឱ្យអ្នក?


វត្ថុបញ្ចាំ ប្លង់ដី ប្លង់ផ្ទះ ឬ ទ្រព្យសម្បត្តិដែលមានតម្លៃជាច្រើនទៀត អាចជាផ្នែកមួយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ នៅខណៈពេលអ្នកដាក់សំណើសុំប្រាក់កម្ចី។ ប៉ុន្តែក្រៅពីឯកសារពាក់ព័ន្ធទាំងនេះ របាយការណ៍សំខាន់មុនគេ ដែលពួកគេចង់បាននោះគឺ “របាយការណ៍ឥណទាន”។

របាយការណ៍ឥណទាន គឺជា​របាយការណ៍ ដែលបង្ហាញពីប្រវត្តិឥណទាន កាលប្រវត្តិទូទាត់សងប្រាក់ដែលអ្នកធ្លាប់មានពីមុនជាមួយស្ថាប័នហិរញ្ញវត្ថុណាមួយ។

នៅពេលអ្នកដាក់ស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា គេនឹងស្នើពិនិត្យមើលរបាយការណ៍ឥណទានរបស់អ្នកពីការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ដើម្បីពិនិត្យលើប្រវត្តិឥណទានរបស់អ្នកពីមុន។ ទិន្នន័យទាំងនោះរួមមានព័ត៌មាន និងប្រវត្តិឥណទាននៃការទូទាត់ប្រាក់សងត្រឡប់ ទំហំកម្ចីដែលធ្លាប់មាន ចំនួនដងនៃការដាក់ស្នើសុំពិនិត្យមើលរបាយការណ៍ និងបញ្ជាក់ថា អ្នកកំពុងមាន ឬគ្មានកម្ចីជាមួយគ្រឹះស្ថាប័នហិរញ្ញវត្ថុណាមួយ។

បន្ទាប់ពីបានទទួលទិន្នន័យរួចហើយ គេនឹងយកមកវិភាគប្រឹក្សា និងវាយតម្លៃថាលើចំនួនប្រាក់ដែលកំពុងស្នើកម្ចីប្រាក់នោះ ថាតើគេអាចផ្ដល់ជូនអ្នកបានឬអត់ ឬបានក្នុងចំនួនណាមួយ។ ប្រសិនបើអ្នកមានរបាយការណ៍មិនល្អ ឬពិន្ទុក្រេឌីត (ខេស្ករ) តិច អ្នកអាចនឹងពុំទទួលបានប្រាក់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុនោះក៏ថាបាន។

ដោយឡែក អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើន តែងតែលើកឡើយជារឿយៗពីករណីនេះ។ ដើម្បីជៀសវាងបញ្ហានេះកើតឡើង មុនពេលស្នើសុំកម្ចីប្រាក់ អ្នកគួរគិតគូរពីលទ្ធភាពសងត្រឡប់ប្រាក់នោះឱ្យសមាមាត្រនឹងលទ្ធភាព ក៏ដូចជាព្យាយាមទូទាត់សងប្រាក់ឱ្យទាន់ពេលវេលាជាដើម ដើម្បីកុំឱ្យមានប្រវត្តិឥណទានមិនល្អ។

យោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ 2020 បានបង្ហាញថា ចំនួនគណនីឥណទានសរុបពីគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ មានរហូតដល់ ៣.២ គណនី ឯណោះ (គិតត្រឹមឆ្នាំ 2020) ដែលក្នុងនោះកម្ចីដុលសរុបមានដល់ ១៣១,២ ទ្រីលានរៀល។

See the source image

បើយើងងាកមកមើលរបាយការណ៍ឥណទានលើវិស័យអចនលទ្រព្យវិញ បានបង្ហាញថា៖​ « ឥណទានការទិញផ្ទះជាម្ចាស់កម្មសិទ្ធិមាន ១៣,១% និង ការជួញដូរអចលនទ្រព្យមាន ៨,៣%»។

សម្រាប់អ្នកវិនិយោគិនវិញ  ដែលកំពុងវិនិយោគលើវិស័យអចលនទ្រព្យ ឬអ្នកមានបំណងទទួលយកឥណទានមកវិនិយោគលើវិស័យនេះ គួរព្យាយាមរក្សាពិន្ទុឥណទានឱ្យបានល្អ ដ្បិតថាបើរបាយការណ៍ឥណទានអ្នកមិនល្អ អ្នកនឹងមិនអាចទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញបានឡើយ។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property