វត្ថុបញ្ចាំ ប្លង់ដី ប្លង់ផ្ទះ ឬ ទ្រព្យសម្បត្តិដែលមានតម្លៃជាច្រើនទៀត អាចជាផ្នែកមួយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ នៅខណៈពេលអ្នកដាក់សំណើសុំប្រាក់កម្ចី។ ប៉ុន្តែក្រៅពីឯកសារពាក់ព័ន្ធទាំងនេះ របាយការណ៍សំខាន់មុនគេ ដែលពួកគេចង់បាននោះគឺ “របាយការណ៍ឥណទាន”។
របាយការណ៍ឥណទាន គឺជារបាយការណ៍ ដែលបង្ហាញពីប្រវត្តិឥណទាន កាលប្រវត្តិទូទាត់សងប្រាក់ដែលអ្នកធ្លាប់មានពីមុនជាមួយស្ថាប័នហិរញ្ញវត្ថុណាមួយ។
នៅពេលអ្នកដាក់ស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា គេនឹងស្នើពិនិត្យមើលរបាយការណ៍ឥណទានរបស់អ្នកពីការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ដើម្បីពិនិត្យលើប្រវត្តិឥណទានរបស់អ្នកពីមុន។ ទិន្នន័យទាំងនោះរួមមានព័ត៌មាន និងប្រវត្តិឥណទាននៃការទូទាត់ប្រាក់សងត្រឡប់ ទំហំកម្ចីដែលធ្លាប់មាន ចំនួនដងនៃការដាក់ស្នើសុំពិនិត្យមើលរបាយការណ៍ និងបញ្ជាក់ថា អ្នកកំពុងមាន ឬគ្មានកម្ចីជាមួយគ្រឹះស្ថាប័នហិរញ្ញវត្ថុណាមួយ។
បន្ទាប់ពីបានទទួលទិន្នន័យរួចហើយ គេនឹងយកមកវិភាគប្រឹក្សា និងវាយតម្លៃថាលើចំនួនប្រាក់ដែលកំពុងស្នើកម្ចីប្រាក់នោះ ថាតើគេអាចផ្ដល់ជូនអ្នកបានឬអត់ ឬបានក្នុងចំនួនណាមួយ។ ប្រសិនបើអ្នកមានរបាយការណ៍មិនល្អ ឬពិន្ទុក្រេឌីត (ខេស្ករ) តិច អ្នកអាចនឹងពុំទទួលបានប្រាក់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុនោះក៏ថាបាន។
ដោយឡែក អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើន តែងតែលើកឡើយជារឿយៗពីករណីនេះ។ ដើម្បីជៀសវាងបញ្ហានេះកើតឡើង មុនពេលស្នើសុំកម្ចីប្រាក់ អ្នកគួរគិតគូរពីលទ្ធភាពសងត្រឡប់ប្រាក់នោះឱ្យសមាមាត្រនឹងលទ្ធភាព ក៏ដូចជាព្យាយាមទូទាត់សងប្រាក់ឱ្យទាន់ពេលវេលាជាដើម ដើម្បីកុំឱ្យមានប្រវត្តិឥណទានមិនល្អ។
យោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ 2020 បានបង្ហាញថា ចំនួនគណនីឥណទានសរុបពីគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ មានរហូតដល់ ៣.២ គណនី ឯណោះ (គិតត្រឹមឆ្នាំ 2020) ដែលក្នុងនោះកម្ចីដុលសរុបមានដល់ ១៣១,២ ទ្រីលានរៀល។
បើយើងងាកមកមើលរបាយការណ៍ឥណទានលើវិស័យអចនលទ្រព្យវិញ បានបង្ហាញថា៖ « ឥណទានការទិញផ្ទះជាម្ចាស់កម្មសិទ្ធិមាន ១៣,១% និង ការជួញដូរអចលនទ្រព្យមាន ៨,៣%»។
សម្រាប់អ្នកវិនិយោគិនវិញ ដែលកំពុងវិនិយោគលើវិស័យអចលនទ្រព្យ ឬអ្នកមានបំណងទទួលយកឥណទានមកវិនិយោគលើវិស័យនេះ គួរព្យាយាមរក្សាពិន្ទុឥណទានឱ្យបានល្អ ដ្បិតថាបើរបាយការណ៍ឥណទានអ្នកមិនល្អ អ្នកនឹងមិនអាចទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញបានឡើយ។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…