តើអ្វីទៅជាអគារសហកម្មសិទ្ធិ ?
អគារសហកម្មសិទ្ធិ (ខុនដូ) គឺជាពាក្យបច្ចេកទេសដែលមានភាពស្មុគស្មាញ និងកម្រមានអ្នកបានដឹងណាស់ ប៉ុន្តែបើនិយាយអំពីពាក្យខុនដូវិញ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ជាទូទៅនៅក្នុងប្រទេសកម្ពុជា។ តាមពិតទៅ អគារសហកម្មសិទ្ធិគឺជាពាក្យផ្លូវការរបស់ខ្មែរ ចំណែកខុនដូគឺជាពាក្យកម្ចីពីបរទេសដែលមកពីពាក្យពេញ “Condo” ឬ “Condominium” ។
ដូចនេះ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ Harbor Property ណែនាំលោកអ្នកមកស្គាល់តើអ្វីទៅជាអគារសហកម្មសិទ្ធិ ឬ ខុនដូ ហើយក្នុងនាមអ្នកជាអ្នកទិញ តើអ្នកត្រូវយល់ដឹងអ្វីខ្លះ?
វិញ្ញាបនប័តសម្គាល់ម្ចាស់កម្មសិទ្ធិនៃអគារសហកម្មសិទ្ធិ
អ្នកដែលបានទិញយូនីត ឬបន្ទប់នៃអគារសហកម្មសិទ្ធិនីមួយៗត្រូវបានម្ចាស់គម្រោងផ្តល់ជូននូវវិញ្ញាបនប័តសម្គាល់ម្ចាស់ចំណែកឯកជនដើម្បីសម្គាល់ថា អ្នកទិញនោះគឺជាកម្មសិទ្ធិករស្របច្បាប់នៃបន្ទប់ ឬយូនីតដែលខ្លួនបានទិញ។
វិញ្ញាបនប័ត្រនេះ គឺជាប្លង់រឹងស្របច្បាប់ដែលបញ្ជាក់ថាអ្នកទិញគឺជាកម្មសិទ្ធិករនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិដែលខ្លួនបានទិញពីម្ចាស់គម្រោងជារៀងរហូត មិនមែនជាកម្មសិទ្ធិ៩៩ឆ្នាំ ដូចអ្នកខ្លះបានគិត ឬលើកឡើងនោះឡើយ។ ដូចនេះ លោកអ្នកត្រូវប្រាកដថា ក្រោយពីបានទិញខុនដូ (អគារសហកម្មសិទ្ធិ) ណាមួយ អ្នកលក់ ឬម្ចាស់គម្រោងនៃអគារសហសិទ្ធិនោះត្រូវតែចេញវិញ្ញាបនប័តសម្គាល់ម្ចាស់ចំណែកឯកជនជូនលោក-អ្នកជាដាច់ខាត។
តើជនបរទេសអាចកាន់កាប់ខុនដូរបានដែរឫទេ?
នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់មួយ ស្តីពីការផ្តល់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសដើម្បីគ្រប់គ្រង និងផ្តល់យន្តការផ្សេងៗនៃការគ្រប់គ្រង។ យ៉ាងណាក៏ដោយ ទោះជាជនបរទេសអាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃយូនីតខុនដូក៏ពិតមែន ប៉ុន្តែពួកគេមិនអាចទិញយូនីតខុនដូនៅជាន់ទី១ និងជាន់ផ្ទាល់ដីបានឡើយ។
មួយវិញទៀត ជនបរទេសមិនអាចមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិមួយកន្លែងលើលពី ៧០% នៃទំហំផ្ទៃក្រឡានៃអគារទាំងមូលបានឡើយ (យោងតាមអនុក្រឹត្យ លេខ ៨២ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០)។
បច្ចុប្បន្ន អគារសហកម្មសិទ្ធិ ឬខុនដូ កំពុងតែមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាទីតាំងដ៏មានសក្តានុពលបំផុតផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយអគារខុនដូទាំងនោះមានការដាក់លក់ ឬជួលជាច្រើនស្របតាមតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ខុនដូថ្មីចំនួន ១៣,០០០យូនីតនឹងត្រូវបានផ្គត់ផ្គង់លើទីផ្សារក្នុងឆ្នាំ២០២២ នេះ ។ ក្នុងចំណោមការផ្គត់ផ្គង់ខុនដូថ្មីទាំងអស់ ក្នុងនោះគម្រោងខុនដូលំដាប់ខ្ពស់មានចំនួន ១០០យូនីត គម្រោងខុនដូតម្លៃមធ្យមមាន ៦,០០០យូនីត និងគម្រោងខុនដូតម្លៃសមរម្យមានចំនួន ៧,០០០យូនីត។
ប្រសិនបើលោកអ្នកចង់ស្វែងរកខុនដូសម្រាប់លក់ ឫជួល ដែលមានទីតាំងល្អ និងតម្លៃសមរម្យ លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Harbor Property ដែលមានគម្រោងខុនដូជាច្រើនកំពុងដាក់លក់ ឫជួលស្របតាមតម្រូវការរបស់អតិថិជនគ្រប់រូប។
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…