CALL US,Telegram,WhatsApp,WeChat

News

តើ GRR ជាការវិនិយោគប្រកបដោយសុវត្ថិភាពដែរឬទេ?

១. និយមន័យ និងគោលបំណងនៃ GRR

តើ​អ្វី​ទៅ​ជា​ការ​ធានា​នៃការ​ជួល​ត្រឡប់ (GRR) ក្នុង​វិស័យ​អចលនទ្រព្យ? GRR គឺជាកិច្ចសន្យាផ្លូវការរវាងអ្នកទិញអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍គម្រោង ដែលនៅក្នុងកិច្ចសន្យានោះអ្នកអភិវឌ្ឍន៍យល់ព្រមបង់ប្រាក់ឱ្យអ្នកទិញនូវចំនួនទឹកប្រាក់ជាក់លាក់នៃការធានាជួលត្រឡប់មកវិញក្នុងរយៈពេលកំណត់ណាមួយ។ គម្រោង GRR ត្រូវបានបង្កើតជាពិសេសដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងគោលបំណងលើកទឹកចិត្តអ្នកវិនិយោគ ដែលមានទ្រព្យសម្បត្តិឱ្យទិញខុនដូសម្រាប់ប្រាក់ចំណូលជួលប្រកបដោយសុវត្ថិភាព និងស្ថិរភាព។

រូបភាព៖ Discover ASEAN

 

២. អត្ថប្រយោជន៍ GRR សម្រាប់អ្នកវិនិយោគ

 

អត្រា GRR ប្រែប្រួលចន្លោះពី ៨ ទៅ ១២ភាគរយ អាស្រ័យលើការចរចាររវាងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ឧទាហរណ៍ ប្រសិនបើអ្នកអភិវឌ្ឍន៍យល់ព្រមបង់ប្រាក់ឱ្យអ្នកទិញផ្ទះក្នុងអត្រា GRR ៨ ភាគរយក្នុងរយៈពេល៥ឆ្នាំសម្រាប់អចលនទ្រព្យដែលមានតម្លៃ ១០០.០០០ដុល្លារ នោះអ្នកទិញនឹងទទួលបានការជួលត្រឡប់មកវិញក្នុងទឹកប្រាក់ចំនួន៨.០០០ដុល្លារក្នុងមួយឆ្នាំ។

 

ទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគអចលនទ្រព្យក៏ត្រូវគណនាការចំណាយបន្ថែម ដែលកំណត់ដោយអ្នកអភិវឌ្ឍន៍ដែលអាចនាំឱ្យមានការកាត់បន្ថយ GRR ។ ការចំណាយផ្សេងទៀតអាចរួមបញ្ចូលថ្លៃគ្រប់គ្រង ថ្លៃទឹកភ្លើង និងពន្ធអចលនទ្រព្យជាដើម។ ក្នុងនាមជាអ្នកទិញអចលនទ្រព្យ អ្នកត្រូវបញ្ជាក់អំពីចំណុចទាំងនេះជាមួយអ្នកអភិវឌ្ឍន៍ថាតើអ្នកនឹងទទួលបាន GRR សុទ្ធ ឬ GRR សរុប។

ប្រសិនបើអ្នកត្រូវបង់ប្រាក់ ១០០ ដុល្លារក្នុងមួយខែសម្រាប់ថ្លៃគ្រប់គ្រង និង១០០ដុល្លារទៀតសម្រាប់ថ្លៃទឹកភ្លើង ការចំណាយបន្ថែមនឹងមានចំនួន២០០ដុល្លារក្នុងមួយខែ ស្មើនឹង២.៤០០ដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះ ដោយផ្អែកលើឧទាហរណ៍ខាងលើ ទឹកប្រាក់៨.០០០ដុល្លារគឺជា GRR សរុប ហើយ៥.៦០០ដុល្លលារគឺជា GRR សុទ្ធក្នុងមួយឆ្នាំ។

 

នៅក្នុងកិច្ចសន្យា GRR អ្នកអភិវឌ្ឍន៍ត្រូវបង់ប្រាក់ឱ្យអ្នកវិនិយោគ ឬអ្នកទិញផ្ទះក្នុងអត្រាថេរ ដោយមិនគិតពីស្ថានភាពនៃការកាន់កាប់របស់អចលនទ្រព្យ ប៉ុន្តែអ្នកអភិវឌ្ឍន៍មានសិទ្ធិទាំងអស់ក្នុងការគ្រប់គ្រងអចលនទ្រព្យក្នុងទម្រង់ណាមួយ ដូចជាការប្រើប្រាស់វាជាបន្ទប់សណ្ឋាគារ ឬការិយាល័យជាដើម។

 

នៅក្នុងករណីខ្លះ អ្នកអភិវឌ្ឍន៍អាចនឹងតម្លើងថ្លៃអចលនទ្រព្យដើម្បីផលប្រយោជន៍ ប៉ុន្តែវានៅតែទាក់ទាញសម្រាប់អ្នកវិនិយោគថ្មីថ្មោងក្នុងការរកប្រាក់ចំណូលអកម្ម ដោយមិនមានបន្ទុកក្នុងការគ្រប់គ្រងអចលនទ្រព្យដោយខ្លួនឯង។

 

៣. ហានិភ័យនៃ GRR ចំពោះអ្នកវិនិយោគ

 

ទោះបីជាមានការផ្តល់ជូនដ៏គួរឱ្យទាក់ទាញដោយអ្នកអភិវឌ្ឍន៍ក៏ដោយ ផែនការ GRR ក៏មានហានិភ័យផងដែរដែលអ្នកទិញផ្ទះមិនអាចទទួលបានប្រាក់ជួលត្រឡប់តាមការរំពឹងទុក។ ក្នុងករណីខ្លះ អ្នកអភិវឌ្ឍន៍មួយចំនួនមិនមានជំនាញច្បាស់លាស់ក្នុងការធ្វើទីផ្សារ គ្រប់គ្រង និងជួលអចលនទ្រព្យរបស់អ្នកប្រកដោយភាគជោគជ័យនោះទេ។

 

អាស្រ័យហេតុនេះ ពួកគេនឹងជួបការលំបាកក្នុងការបង់ប្រាក់ធានានៃការជួលត្រឡប់ឱ្យអ្នកវិញ។ ត្រង់ចំណុចនេះ អ្នកវិនិយោគអចលនទ្រព្យត្រូវបានផ្តល់អនុសាសន៍ឱ្យសិក្សាអំពីគម្រោងណាមួយដោយប្រុងប្រយ័ត្ន ដូចជាសិក្សាអំពីកេរ្តិ៍ឈ្មោះរបស់អ្នកអភិវឌ្ឍន៍ ប្រភពហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងជាដើម។

ដើម្បីជៀសវាងហានិភ័យ អ្នកទិញផ្ទះត្រូវតែផ្ទៀងផ្ទាត់រាល់ចំណុចចម្រូងចម្រាសនានាជាមួយអ្នកអភិវឌ្ឍន៍ជាមុនសិន ដោយបញ្ជាក់ឱ្យច្បាស់ៗនៅក្នុងកិច្ចសន្យាជាលាយលក្ខណ៍។ ចំណុចសំខាន់បំផុតដែលគួរតែបញ្ជាក់ឱ្យច្បាស់នោះគឺថា ក្នុងករណីដែល GRR មិនអាចបង្កើតបាន ឬអ្នកអភិវឌ្ឍន៍មិនអាចបង់ប្រាក់ជួលត្រឡប់ នោះនឹងត្រូវមានដំណោះស្រាយផ្លូវច្បាប់ដែលអ្នកទិញផ្ទះមានសិទ្ធិទាមទារសំណង ឬការទូទាត់ពីអ្នកអភិវឌ្ឍន៍បានវិញទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

ប្រភពពី​ Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago