CALL US,Telegram,WhatsApp,WeChat

News

តំបន់រុនតាឯក នឹងក្លាយជាទីក្រុងរណបថ្មីនៃខេត្តសៀមរាប

រាជរដ្ឋាភិបាល​បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍតំបន់រុនតាឯក ទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្ដេចវិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មី។ នេះបើតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។

ការអភិវឌ្ឍតំបន់រុនតាឯក ទៅជាភូមិធម្មជាតិរុនតាឯក និងក្លាយជាទីក្រុងរណបថ្មី សម្រាប់ការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដ៏ទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីពេទ្យ សេវាទឹកស្អាត និងអគ្គិសនីជាដើម។

ក្នុងនោះផងដែររាជរដ្ឋាភិបាលក៏ថ្លែងការកោតសរសើរដល់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំនិងសហការជាមួយ ក្រសួងស្ថាប័នពាក់ពន្ធ ដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុងច្បាប់ក្នុង តំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបំពេញតាមលក្ខខណ្ឌនៃការបន្តរក្សាលក្ខណសម្បត្តិរបស់តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌ ពិភពលោក។

សូមរំលឹកថា ដើម្បីដោះស្រាយចំពោះមុខ រាជរដ្ឋាភិបាល​ បានរៀបចំដី ៦៥០០ឡូតិ៍ នៅរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលបានរុះរើសំណង់ខុសច្បាប់ស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។ យ៉ាងណាក៏ដោយ ការផ្ដល់ជូនដីនេះ ត្រូវស្ថិតតាមលក្ខខណ្ឌច្បាស់លាស់ ហើយត្រូវធ្វើឡើងតាមរយៈការចាប់ឆ្នោត ដោយមិនគិតអ្នកមកមុន ឬក្រោយនោះឡើយ។ ទីតំាងដីថ្មីនៅរុនតាឯក ស្រុកបន្ទាយស្រីនិងមានការអភិវឌ្ឍគ្រប់វិស័យ រួមមានសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago