CALL US,Telegram,WhatsApp,WeChat

News

ថៃផ្ដល់ប្រាក់កម្ចីដល់កម្ពុជាជាង ២៧លានដុល្លារ ដើម្បីកសាងផ្លូវពីខេត្តសៀមរាបដល់ខេត្តសុីសាកេត

រដ្ឋាភិបាលថៃផ្ដល់ប្រាក់កម្ចីជាង ២៧លានដុល្លារ ដល់កម្ពុជាក្នុងការកសាងផ្លូវថ្មីមួយពីខេត្តសៀមរាប ប្រទេសកម្ពុជា ទៅកាន់ខេត្តសុីសាកេត ប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តផ្ដល់ប្រាក់កម្ចីដល់កម្ពុជាចំនួន ៩៨៣ លានបាត ស្មើរជាង២៧លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មីមួយនេះ។

លោកស្រីបាននិយាយទៀតថា ការិយាល័យថវិកានឹងផ្គត់ផ្គង់ពាក់កណ្តាលនៃប្រាក់កម្ចីសាងសង់ ផ្លូវចំនួន 491.50 លានបាត ខណៈដែលនៅសល់បានមកពីប្រភពមូលនិធិពីបរទេស ដោយចាប់អនុវត្តចាប់ពីឆ្នាំ 2024 ដល់ឆ្នាំ 2026។

លោកស្រី Traisuree Taisaranakul បានឱ្យដឹងទៀតថា ប្រាក់កម្ចីនេះមានលក្ខខណ្ឌសម្រាប់កម្ពុជា ដោយប្រើប្រាស់ 50% នៃសម្ភារៈដែលត្រូវការពីប្រទេសថៃ ហើយជួលវិស្វករថៃជាអ្នកប្រឹក្សាគម្រោង ផងដែរ។

គម្រោងសាងសង់ផ្លូវ NR67 ពីខេត្តសៀមរាប មកដល់ស្រុកអន្លង់វែង និងស្រុកចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ ទៅប្រទេសថៃ ដោយឆ្លងកាត់ខេត្តស៊ីសាកេត។

ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ 50,000 នាក់ និងជាង 10,000 គ្រួសារដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ប្រជាពលរដ្ឋអាចទៅកាន់សាលារៀន និងមណ្ឌលថែទាំសុខភាពបានយ៉ាងងាយស្រួលជាងមុន ហើយការដឹកជញ្ជូនបានលឿន និងមានសុវត្ថិភាពផងដែរ។ ផ្លូវ NR67 ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន ការ​ដឹកជញ្ជូន ការ​វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ថៃ និង​កម្ពុជា។

ប្រភព: Harbor Property

 

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

6 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

6 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

6 months ago