CALL US,Telegram,WhatsApp,WeChat

News

ប្រភេទដីវិនិយោគនៅកម្ពុជា

ការវិនិយោគលើវិស័យអចលនទ្រព្យគឺជាការវិនិយោគដ៏ល្អបំផុតមួយក្នុងចំណោមការវិនិយោគផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា តែដោយឡែកការវិនិយោគអចលនទ្រព្យយើងក៏ត្រូវមានជំនាញ និងចំណេះដឹងលើទីផ្សារមួយនេះផងដែរ មិនមែនគ្រាន់តែលឺគេថាល្អ យើងដាក់លុយវិនិយោគភ្លាមនោះទេ។

រយៈកាលជាង ០៣ ឆ្នាំដែលកម្ពុជាបានរងគ្រោះដោយវិបត្តិកូវីដ១៩  វិស័យអចលនទ្រព្យបានរងគ្រោះយ៉ាងខ្លាំងក្នុងគ្រាដ៏អាក្រក់មួយនេះ ប៉ុន្តែនៅក្នុងឆ្នាំ២០២២ ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ។ ប្រការនេះបានធ្វើឱ្យវិស័យអចលនទ្រព្យមានសញ្ញាវិជ្ជមានឡើងវិញ ហើយវិស័យមួយនេះនៅអំណោយផលដល់ការវិនិយោគ ជាពិសេសលើវិស័យដីធ្លី។

យោងតាម លោកបណ្ឌិត គឹម ហ៊ាង ប្រធាន Keller Williams Cambodia និង ជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត ប្រភេទដីត្រូវបានបែងជា ៤ ប្រភេទ៖

១. ដីលំនៅដ្ឋាន

ប្រសិនបើលោកអ្នកចង់វិនិយោគដីដែលឆាប់ទទួលបានប្រាក់ចំណេញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅដ្ឋាន ដែលជាប្រភេទដីទុកសម្រាប់សាងសង់លំនៅដ្ឋានបែបបុរី ខុនដូ និងផ្ទះល្វែងជាដើម។ ដីប្រភេទនេះ ជាដីឡើងថ្លៃជារៀងរាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំ។

២. ដីឧស្សាហកម្ម

ការវិនិយោគលើប្រភេទដីនេះ ភាគច្រើនជាប្រភេទដីសម្រាប់ សាងសង់សហគ្រាស រោងចក្រ  រោងសិប្បកម្មខ្នាតតូច ឃ្លាំង យានដ្ឋាន។ល។ ហើយវាជាប្រភេទដីឡើងថ្លៃនាពេលអនាគត។ ដីប្រភេទនេះ ជាដីអំណោយផលខ្លាំង ដ្បិតថា គេយកដីនេះ ​មកកសាងសហគ្រាស បម្រើការងារ មានចរាចរណ៍ចេញចូល ដែលជាហេតុអីដែលធ្វើឱ្យដីឡើងថ្លៃបាន។

៣. ដីទេសចរណ៍ 

ប្រភេទដីទេសចរណ៍គឺជាប្រភេទដីដែលមានឱកាសវិនិយោគលំដាប់លេខ៣ សម្រាប់ធ្វើការវិនិយោគ។ ដីប្រភេទទេសចរណ៍មានឱកាសចំណេញសម្រាប់ខាងវិស័យទេសចរណ៍ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។

ដីតំបន់ភ្នំអាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ បើចង់ចំណេញច្រើនគឺត្រូវទិញដីនៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ។

៤. ដីកសិកម្ម

ជាប្រភេទដី បម្រើដល់ការដាំដុះផ្សេងដូចជា វាលស្រែ ចម្ការ សួនបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ថ្នាលបណ្តុះកូនឈើ កន្លែងចិញ្ចឹមត្រី បង្គារ ក្តាម សិប្បកម្មបម្រើដល់កសិកម្ម ។ល។ ដីប្រភេទកសិកម្ម អាចជាមិនមែនប្រភេទដី ដែលទទួលបានផលចំណេញច្រើននោះឡើយ ត្បិតថា ដីប្រភេទកសិកម្ម មានចំនួនច្រើន ដែលតម្រូវការជាក់ស្ដែង គេកម្រនឹងទិញដីកសិកម្មដើម្បីផលចំណេញណាស់ ប៉ុន្តែជំនួសវិញ បើអ្នកចង់ទិញដីដើម្បីធ្វើកសិកម្មដាំដុះ វាអាចជាប្រភេទដីដែលអ្នកអាចសម្រេចចិត្តបាន។


នាពេលបច្ចុប្បន្ន បន្ទាប់ពីដីលំនៅដ្ឋាន ដីប្រភេទទេសចរណ៍នៅខេត្តកំពត កែប ក្រុងព្រះសីហនុ និងសៀមរាប គួរជាប្រភេទដីទេសចរណ៍ដែលអ្នកគួរផ្ដោតសំខាន់ ដ្បិតថា ខេត្តទាំងនេះ ផ្ដោតសំខាន់លើវិស័យទេសចរណ៍ ដែលនឹងផ្ដល់អំណោយផល ដោយអ្នកអាចយកដីប្រភេទនេះទៅ សាងសង់ផ្ទះលម្ហែ ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិបាន៕

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

 

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago