CALL US,Telegram,WhatsApp,WeChat

News

ព្រះសីហនុនឹងរៀបចំ បុណ្យសមុទ្រ និងក្លឹបឆ្នេរសមុទ្រស្អាតបំផុត

ខេត្តព្រះសីហនុ នឹងរៀបចំក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី ១៤ នាខែធ្នូខាងមុខ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រ ជាការបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ឯកឧត្តមបន្ដថា បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឲ្យព្រឹត្តិការណ៍នេះ មានភាពផុលផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា តាមរយៈលិខិតលេខ ២១៤ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍កំណត់កាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងទេសចរណ៍ដាក់ក្តីរំពឹងថា កម្ពុជា នឹងទទួលបានភ្ញៀវទេសចរបរទេសជាង២លាននាក់ក្នុងឆ្នាំ២០២២នេះ។ គិតត្រឹមសប្ដាហ៍ទី២ខែកញ្ញា ឆ្នាំ២០២២ នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២២ មានចំនួន២០៣,៩២១នាក់ ក្នុងនោះភ្ញៀវជាតិ១៨៥,៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៥១៥នាក់។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសបិទសន្និបាតក្រសួងទេសចរណ៍កន្លងទៅ ក៏បានសម្រេចយកឆ្នាំ២០២៣ ជំរុញទាក់ទាញឱ្យភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនឡើងវិញ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ Visit Cambodia Year 2023)។

ខណៈឆ្នាំ២០២៣ខាងមុខនោះដែរ ក៏ជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ក្នុងនោះការជំរុញចលនាទេសចរផ្ទៃក្នុងក៏នៅតែយុទ្ធសាស្ត្រសំខាន់ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដាស់តឿននិងក្រើនរលឹក។

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago