CALL US,Telegram,WhatsApp,WeChat

Categories: News

មកស្គាល់កន្លែងលម្ហែកាយពេញនិយម៣កន្លែងនៅភ្នំពេញ

មួយរយៈក្រោយនេះ យើងសង្កេតឃើញក្នុងក្រុងភ្នំពេញសម្បូរដោយតំបន់លំហែកំសាន្ដជា ច្រើន ដែលជាប្រភេទអាហារដ្ឋានជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង រួមទាំងអាហារ ឆ្ងាញ់ ទេសភាពធម្មជាតិដែលអំណោយផលដល់អ្នកដែលបានទៅលេងកំសាន្ត  ហើយក៏មាន កន្លែងថតរូបស្អាតៗផងដែរ។ ខាងក្រោមនេះជាទីកន្លែងលំហែកាយ៣កន្លែង ដែលស្ថិតនៅជិតក្រុងភ្នំពេញជាងគេ៖

រូបភាព៖​ លំហែមាត់បឹង

លំហែមាត់បឹង

មានទីតាំងស្ថិតនៅជិតព្រលានយន្តហោះពោធិ៍ចិនតុង លំហែមាត់បឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ៤:០០ រសៀល ដល់ម៉ោង ១១:០០ យប់ មានបម្រើជាសេវាកម្មប្រភេទអាហារដ្ឋាន ជាតូបៗ ដាច់ៗនៅលើស្មៅ ប្របនឹងបឹង ដែលផ្តល់នូវភាពត្រជាក់ត្រជុំ និងស្រស់ស្រាយសម្រាប់ ភ្ញៀវដែលបានមកកំសាន្ត។

ប្រសិនបើយើងបានកក់កន្លែងទុកមុន មានកន្លែងសម្រាប់ញ៉ាំអាហារនៅគៀកនឹងមាត់បឹងតែម្តង យើងអាចញ៉ាំអាហារបណ្តើរអមដោយធម្មជាតិ  ជាពិសេសសម្រាប់អ្នកចូលចិត្តស្ទួចត្រី តែម្តងយើងអាចស្ទួចត្រីលេងនៅមាត់បឹងផងដែរ។

លំហែ​ ៣៦

លោកអ្នកអាចជិះតាមផ្លូវហាណូយឆ្ពោះទៅត្រង់ហួស ហ្រ្គេនភ្នំពេញ ប្រមាណជា៥០០ម៉ែត្រ រួចបត់ឆ្វេងតាមភូមត្រពាំងរាំងថ្មី ប្រមាណ១គីឡូម៉ែត្រទៀត លោកអ្នកនឹងឃើញមានអាហារដ្ឋានមួយដែលមានឈ្មោះថា លំហែ៣៦។

រូបភាព៖​ លំហែ​ ៣៦

ខ្យល់ឱកាសល្អណាស់ប្រសិនបើលោកអ្នកបានមកលេងកំសាន្ត និងញ៉ាំអាហារឆ្ងាញ់ៗនៅទី នេះ។ នៅទីនេះមានធម្មជាតិមាត់បឹងដែលធ្វើឲ្យភ្ញៀវដែលបានមកលេងកំសាន្តអាចស្រូបយក ខ្យល់បរិសុទ្ធ មានអាហារជាច្រើនមុខ តម្លៃសមរម្យ។

ឱកាសពិសេសដែលលោកអ្នកដែលមានគម្រោងឆ្លងឆ្នាំថ្មី នៅទីនេះក៏មានបើកបម្រើជូនរហូត ដល់យប់ជ្រៅឈានចូលឆ្នាំថ្មីផងដែរ កុំភ្លេចធ្វើការកក់កន្លែងឲ្យហើយណា។

ទន្លេលាភ

ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលមានភោជនីដ្ឋានមួយកន្លែងមាន ឈ្មោះថា ទន្លេលាភ ក៏ជាអាហារដ្ឋាន និងលំហែលើមាត់ទឹកបែបរមណីយដ្ឋានធម្មជាតិ។ នៅទីនេះអាហារដែលលោកអ្នកមិនគួររំលងមាន ខ្យងអាំង ត្រីបឹងកាឆែត និងជ្រូកកណ្តុរ។

ការលំហែកាយដែលស្ថិតនៅក្នុងក្រុងភ្នំពេញដូចនេះគឺសាកសមបំផុតសម្រាប់អ្នកដែលមាន ពេលវេលារវល់ច្រើន។ ក្រុងភ្នំពេញគឺបានផ្តល់ភាពសម្បូរបែបដែលផ្តល់ជូនអ្នករស់នៅក្រុងភ្នំពេញ។

រូបភាព៖​ ទន្លេលាប

សម្រាប់ការអភិវឌ្ឍន៍នៅក្នុងក្រុងភ្នំពេញ ដែលរួមមានទាំងធុរកិច្ច ទេសចរណ៍ ជាពិសេសវិស័យអចលនទ្រព្យ។ តាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមងើបឡើងបន្តិចម្តងៗពីជំងឺរាតត្បាតកូវីដ១៩ ដែលនឹងសម្រេចកំណើនប្រមាណ៦.៥%។ យោងតាមការរំពឹងនោះ ដោយនៅក្នុងឆ្នាំ២០២២ឱនភាពគណនីចរន្តរបស់ប្រទេសជាមួយនឹងការវាស់វែងពាណិជ្ជកម្មលើទំនិញ និងសេវាកម្ម រួមជាមួយនឹងប្រតិបត្តិការ ហិរញ្ញវត្ថុមួយចំនួនរួមផ្សំផងដែរ។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

6 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

6 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

6 months ago