មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីក្រើនរំលឹកក្រុមហ៊ុនអភិវឌ្ឍសំណង់អំពីគុណភាព និងល័ក្ខខ័ណ្ឌបច្ចេកទេស
ដោយៈ រ៉ាណេត
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាគុណភាព សុវត្ថិភាព និងបច្ចេកទេសដោយជំរុញឲ្យក្រុមហ៊ុនសាងសង់ ត្រូវធ្វើឡើងតាមល័ក្ខខ័ណ្ឌត្រឹមត្រូវ ដែលកំណត់ដោយច្បាប់។
លោកលាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍នៅក្នុងពិធីពិព័រណ៍ CAMBUILD 2019 ផ្ដោតលើគំនិតច្នៃប្រឌិតថ្មី និងសុវត្ថិភាពសំណង់អាគារ នៅកោះពេជ្រកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកថា “គ្រប់វត្តមាននៃសំណង់អគារទាំងអស់ ចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើគុណភាពសំណង់ និងប្រព័ន្ធការពារសុវត្ថិភាព ដូចជា ច្រកចេញចូលសុវត្ថិភាព និងការបំពាក់ប្រព័ន្ធទឹកពន្លត់អគ្គិភ័យជាដើម ដើម្បីធានាសុវត្ថិភាពសាធារណជន បុគ្គលិក និងអតិថិជនរបស់ខ្លួនផងដែរ។
លោកបានបន្តទៀតថា “ដើម្បីធានាពីគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជា ឱ្យស្របតាមស្តង់ដារអន្តរជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្កើតក្រុមការងារជំនាញថ្នាក់ខេត្ត និងរាជធានី ចុះទៅត្រួតពិនិត្យ និងកែតម្រូវបច្ចេកទេសការសាងសង់នៃអគារនីមួយៗដើម្បីឱ្យប្រាកដថា មានគុណភាពរឹងមាំយ៉ាងត្រឹមត្រូវស្របតាមបទដ្ឋានដែលច្បាប់បានកំណត់”។
គិតមកដល់ត្រឹម ខែសីហាឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុញ្ញាតលើសំណើរសុំសាងសង់ សរុបទូទាំងប្រទេសមានចំនួនប្រមាណ ៣១៧៥គម្រោង ដោយមានទំហំវិនិយោគសរុប៥៩៨៦លានដុល្លារអាមេរិក នៅលើផ្ទៃក្រឡាប្រមាណជាង១២,២ លានម៉ែត្រការ៉េ។
គំរោងវិនិយោគទាំងនេះ ត្រូវបានបែងចែកតាមការស្នើសុំសាងសង់ តាមប្រភេទនីមួយៗរួមមាន សំណង់សាធារណៈមានប្រមាណ ៥៦គម្រោង ការប្រើប្រាស់ថវិការដ្ឋាភិបាលមាន ១៨ គម្រោង ថវិកាវិស័យឯកជន ៣៦ គម្រោង ការសាងសង់លំនៅឋាន និងភូមិគ្រឹះជាង ២០០០ គម្រោង សំណង់ឧស្សាហកម្ម១៣៨គម្រោង សំណង់ពាណិជ្ជកម្ម ១៧៦ គម្រោង សំណង់ទេសចរណ៍ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមានចំនួន ១៨ គម្រោងផងដែរ។ ចំណែកពាក់ព័ន្ធផ្ទៃក្រឡា ដែលផ្តល់ការអនុម័តដោយមន្ទីរមានចំនួនជាង ១,៧០០,០០០ ម៉ែត្រការ៉េ និងការផ្តល់ដោយក្រសួងមានចំនួនជាង១០លានម៉ែត្រការ៉េ៕
The post មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីក្រើនរំលឹកក្រុមហ៊ុនអភិវឌ្ឍសំណង់អំពីគុណភាព និងល័ក្ខខ័ណ្ឌបច្ចេកទេស appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…