CALL US,Telegram,WhatsApp,WeChat

Area Guide

មានសង្ឃឹមធ្វើដំណើរ​​ និងដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់ខេត្តកែបហេីយ!​

រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ឱ្យសិក្សាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្ម ដែលតភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រនៃខេត្តកែប ដោយគម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិប្រទេសកម្ពុជា។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងTS11 របស់កំពង់ផែស្វយ័តភ្នំពេញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ «គម្រោងនេះនឹងអាចជួយបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើដំណើរតាមផ្លូវគោក កាត់បន្ថយការចំណាយថវិការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវថ្នល់។

លោកទេសរដ្ឋមន្ត្រី បានបន្តថាវានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនច្រើន ដោយជួយកាត់បន្ថយការចំណាយឡូជីស្ទិកបានច្រើន ព្រោះការដឹកជញ្ជូនតាមផ្លូវទឹកថោកជាងតាមផ្លូវគោក មិនធ្វើឱ្យខូចខាតផ្លូវថ្នល់ អាចជួយបំពេញបន្ថែមការប្រមូលទំនិញនៅតាមដងស្ទឹង និងអាចជំរុញជាមជ្ឍមណ្ឌលពាណិជ្ជកម្មថ្មីជាដើម។

ទោះជាយ៉ាងណា គម្រោងនេះស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដោយត្រូវសិក្សាថាតើវាអាចទៅរួចដែរឫទេ ហើយតើមានផលប៉ះពាល់អ្វីទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ របស់គណៈកម្មការមេគង្គឬទេ? លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងនេះអាចមានលទ្ធភាពក្នុងការស្តារប្រព័ន្ធធារាសាស្ត្រ ដោយធ្វើការជីកបន្ថែមប្រហែល៥ទៅ៧គីឡូម៉ែត្រដើម្បីធ្លាយទៅដល់ខេត្តកែបតែម្តង។


លោកបានបន្តថា ក្នុងចំណោមចំងាយប្រហែល១៦៥ គីឡូម៉ែត្រ ចាប់ពីព្រែកអំបិលរហូតដល់ខេត្តកែបមានប្រវែងផ្លូវ១១៥ គីឡូម៉ែត្រគឺជាផ្លូវទឹក ដែលអាចធ្វើដំណើរបាន ខ្លះបានទាំងខែប្រាំង និងខែវស្សា ខ្លះទៀតត្រូវធ្វើការស្តារបន្តិច។ ក្នុងនោះ២៨ភាគរយជាប្រព័ន្ធធារាសាស្ត្រ ដូច្នេះយើងត្រូវការប្រហែល៥ទៅ៧គីឡូម៉ែត្រតែប៉ុណ្ណោះនៅចុងព្រែក ដែលធ្លាយដល់ទឹកសមុទ្រយើង។

គួរបញ្ជាក់ថា គម្រោងនេះបានទទួលការឯកភាពពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ ហើយក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការសិក្សាលម្អិតបន្ថែមទៀត ដើម្បីមើលឱ្យបានគ្រប់ជ្រុងជ្រោយ តើត្រូវការចំណាយថវិកាប៉ុន្មាន តើមានផលប៉ះពាល់អ្វីខ្លះ តើត្រូវដូរស្ពាន ផ្លូវរទេះភ្លើង តើត្រូវចំណាយថវិកាប៉ុន្មាន។

ប្រភព : Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago