លំហូរទុនវិនិយោគក្នុងវិស័យសំណង់កើនដល់ទឹកប្រាក់ជិត ១០ពាន់លានដុល្លារក្នុងរយៈពេល១១ខែឆ្នាំនេះ
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបថនៃភាពរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា បានជំរុញឱ្យកំណើននៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសកើនឡើងដល់ទំហំជិត ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅលើគម្រោងចំនួន៤៤៤៦គម្រោង ត្រឹមរយៈពេល១១ខែឆ្នាំ២០១៩ កើនឡើងប្រមាណ ៧៨,៨៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។
ផ្អែកតាមទិន្នន័យជាផ្លូវការណ៍ ដែលបានធ្វើបទបង្ហាញកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីយភាពរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យសំណង់នៅទូទាំងប្រទេស គិតត្រឹមរយៈពេល១១ខែ មានចំនួន ៤ ៤៤៦ គម្រោង។
នៅក្នុងរបាយការន៍ដដែលបានបង្ហាញថា គម្រោងសាងសង់សំណង់ទាំងអស់ មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៨ ៥៤០ ៨៧៩ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៩ ៣៥៣ ៦៩៧ ៤៧៥ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ មានចំនួន២ ៨៦៧គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន១១ ៤២៧ ១៩០ម៉ែត្រការ៉េ ជាមួយតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥ ២២៨ ៩៩២ ៥២២ ដុល្លារ កើនឡើង៧៨,៨៨ភាគរយ។
នៅក្នុងចំណោមទុនវិនិយោគ និងគម្រោងសំណង់សរុបនៅទូទាំងប្រទេសខាងលើនេះការសម្រេចដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រសូងមានចំនួន ៤០៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១៥ ៩០២ ០០២ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៨៤៣៧ ០៩៥ ៧២២ ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានចំនួន ២៤៥គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១០ ២៩៩ ៨៥៤ម៉ែត្រការ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៤ ៨២៩ ១៧៣ ៨៥៤ដុល្លារ កើនឡើង៧៤,៧១ភាគរយ។
ការសម្រេចស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី / ខេត្ត មានចំនួន ៤០៣៨គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២ ៦៣៨ ៨៧៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៩១៦ ៦០១ ៧៥៣ ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២ ៦២២ គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១ ១២៧ ៣ ៣៦ ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៣ ៩៩ ៨១៨៦៦៨ ដុល្លារ កើនឡើង ១២៩, ២៥ ភាគរយ ។
ដោយឡែក គម្រោងអគារខ្ពស់ៗចាប់ពីកម្ពស់ ៥ជាន់ឡើងមានចំនួន ៤៣២គម្រោង ស្មើនឹង៤៣៦ អគារ ដែលក្នុងនោះគម្រោងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ មាន ចំនួន ២០៣ អគារ ។
គម្រោងអគារចាប់ពី ៥ ជាន់ទៅ ៩ជាន់ មានចំនួន២០៨អគារ ពី១០ជាន់ទៅ១៩ជាន់ មានចំនួន១៣៥អគារ ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ៥៧អគារ ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន២៣អគារ ពី៤០ជាន់ឡើងទៅ មានចំនួន១៣អគារ។
ក្រៅពីនេះ គម្រោងសំណង់លំនៅឋានចំនួន៣ ៧៣២គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់ចំនួន ៨ ០២៤ ២៨៦ ម៉ែត្រការ៉េ មានទុនវិនិយោគ ៣ ៦៦១ ២៧៥ ៣៥០ដុល្លារ ស្មើនឹង ៣៨ ៤៨៨ ខ្នង ៕
The post លំហូរទុនវិនិយោគក្នុងវិស័យសំណង់កើនដល់ទឹកប្រាក់ជិត ១០ពាន់លានដុល្លារក្នុងរយៈពេល១១ខែឆ្នាំនេះ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…