វាគ្មិនជាតិ អន្តរជាតិចំនួន១៦រូប នឹងចែករំលែកចំណេះដឹងលំដាប់សាកលនៅ Naga World នាដើមខែតុលាខាងមុខនេះ
ដោយ គង់ សូរិយា
ភ្នំពេញៈ វាគ្មិនជាតិ អន្តរជាតិចំនួន១៦រូបនឹងបង្ហាញ ចំណេះដឹងទាក់ទងនឹងការវិនិយោគ ស្ថានភាពទូទៅនៃវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍តាំងពិព៌ណអចលនទ្រព្យលំដាប់អន្តរជាតិមួយនៅសណ្ឋាគារ និងកាស៊ីណូ Naga World ចាប់ពីថ្ងៃទី៤ ដល់៥តុលាខាងមុខនេះ។
ជាមួយនឹងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ អ្នកដែលមានបំណងសិក្សាស្វែងយល់ពីចំណេះដឹងទាក់ទងនឹងការវិនិយោគ ការវិភាគ និងការចង្អុលបង្ហាញពីនិន្នាការអចលនទ្រព្យលំដាប់សាកល អាចចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ដោយឥតគិតថ្លៃ។
វាគ្មិនសំខាន់ៗដែលនឹងចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីនេះ រួមមានលោកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនWorld Bridge Group, លោក Li Min អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group, លោក Mattew Rendall ដៃគូជាន់ខ្ពស់នៃ Soksiphana & Associates, លោក James Whitehead អគ្គនាយកនៃ Banlao.com ប្រចាំប្រទេសឡាវ អ្នកនាង Catherine Chan នាយកប្រតិបត្តិនៃ Urban Village លោក Mack Townsend អគ្គនាយកក្រុមហ៊ុន CBRE Cambodia លោកបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKhmer Real estate និង Keller Williams Cambodia និងលោកសន សៀបស្ថាបនិកនិងជាអគ្គនាយកនៃក្រុមហ៊ុន Key Real estate។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានទទួលការឧបតម្ភពីក្រុមហ៊ុនធំៗជាច្រើនរួមមាន LUKFOOK Jewellery, ZTO Express និងក្រុមហ៊ុន EZECOM ជាដើម។
វិស័យសំណង់ និងអចលទ្រព្យនៅកម្ពុជានៅតែរក្សាបាននូវកំនើនជាវិជ្ជមាន ដោយការកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅកម្ពុជានៅតែមានភាពល្អប្រសើរ ហើយវិស័យសំណង់និងអចលនទ្រព្យ នឹងនៅតែមានភាពរីកចម្រើនរយៈពេលវែងបន្តទៀត ប្រសិនជាកម្ពុជានៅតែរក្សាបាននីវបរិយាកាសនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរបែបនេះ គឺមិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេ៕
The post វាគ្មិនជាតិ អន្តរជាតិចំនួន១៦រូប នឹងចែករំលែកចំណេះដឹងលំដាប់សាកលនៅ Naga World នាដើមខែតុលាខាងមុខនេះ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…