News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

វិស័យអចលនទ្រព្យផ្ដើមរើបឡើងវិញបណ្ដើរៗ បន្ទាប់ពីការបើកប្រទេសឡើងវិញ


បច្ចុប្បន្នភាព ជំងឺកូវីដ១៩នៅកម្ពុជាឃើញថាមានស្ថានភាពកាន់តែប្រសើរ ដោយសារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការគោរពតាមគោលការណ៍ជារួម។​​ ​​ជាក់ស្តែង បន្ទាប់ពីមានការឆ្លងចូលសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ ដែលជាហេតុធ្វើឲ្យមានការប្រកាស​អាសន្នបិទប្រទេសទាំងមូលធ្វើឲ្យមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ជាពិសេសវិស័យសេដ្ឋកិច្ចបានដើរថយក្រោយ។

រូបភាព៖ Future Southeast Asia

ទោះជាយ៉ាងណា កម្ពុជាបានត្រៀមខ្លួន និងរៀបចំផែនការដើម្បីទប់ស្កាត់ភ្លាមៗមិនបង្អង់ ដោយមានយុទ្ធសាស្រ្តការចាក់វ៉ាក់សាំង ​និងវិធានការរបស់ក្រសួងសុខាភិបាល៣កុំ៣ការពារជាគោល ដែលយុទ្ធនាការនេះបានសម្រេចគោលដៅវិជ្ជមានគួរឲ្យកត់សំគាល់។ ក​ម្ពុជាបានសម្រេចលទ្ធផលដែលលើសពីការស្មាន ជាក់ស្តែងកម្ពុជាបានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ជំងឺ​កូវីដ១៩ ឆ្លង​ក្នុង​សហគមន៍​២០កុម្ភៈកាលពីពេលថ្មីៗ។

គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ លទ្ធផលនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រជាជនសរុប១៦លាននាក់សម្រេចបាន៨៩,៤៣%។

រូបភាព៖ mlvt.gov.kh

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីការរាតត្បាតជំងឺជាសាកល។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសន្និសីទកាសែតថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១កើនឡើងក្នុងសញ្ញាណវិជ្ជមានលើសពី២,៤%។

ក្រោយពីការបើកប្រទេសឡើងវិញ លោក ផាន់ ផល្លា បានបន្តទៀតថាសកម្មភាពសេដ្ឋកិច្ចមានការកើនឡើង និងល្អប្រសើរ ដោយក្នុងឆ្នាំ២០២៤សេដ្ឋកិច្ចកម្ពុជានឹងត្រលប់មករកស្ថានភាពដើមវិញគឺរង្វង់៧% ខណយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលធ្វើឡើងដោយទាន់សភាពការ។

រូបភាព៖ Future Southeast Asia

ចំណែកឯវិស័យអចលនទ្រព្យយើងសង្កេតឃើញថា បន្ទាប់​ពី​បើក​ប្រទេស​ឡើង​វិញ​កាលពីដើម​ខែវិច្ឆិកា ​ឆ្នាំ២០២១​កន្លង​ទៅ សកម្មភាព​ជួ​ញ​ដូរ​វិស័យ​អចល​ទ្រព្យ​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ខ្លាំង​នោះ​ទេ។ លោក  សំ សុខ​នឿ​ន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ឲ្យ​ដឹង​ថា “រយៈកាលប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីបើកប្រទេសវិញ សកម្មភាពទិញលក់អចលនទ្រព្យមានកំណើនបន្តិចបន្តួច ចំណែកឯតម្លៃវាមិនមានការប្រែប្រួលអ្វីនោះទេ”។

ចំណែកឯ លោក ​ប៉ូ អ៊ា​វ​គង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានឲ្យដឹងថា តម្រូវការអចលនទ្រព្យ ភាគច្រើនគឺវិនិយោគិនក្នុងស្រុក ដោយឡែកវិនិយោគិនក្រៅស្រុកនៅមានកម្រិតនៅឡើយ។

រូបភាព៖ Future Southeast Asia

លោក​បន្ត​ថា តម្រូវការ​ជួល​ទីតាំង​ស​ម្រាប់​បើក​អាជីវកម្ម​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក​ឃើញ​ថា​មាន​សកម្មភាពតែ​មិន​ទាន់​ខ្លាំងនៅឡើយទេ ពីព្រោះ​តែ​លំហូរ​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា​នៅ​តែ​មាន​កម្រិត​នៅឡើយ។ លោកបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២២នេះ អ្នកវិនិយោគក្នុងស្រុកគឺពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា៕

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633