គម្រោងសួនសត្វដ៏ធំក្នុងខេត្តសៀមរាប គឺជាការវិនិយោគដោយក្រុមហ៊ុនAngkor Wildlife and Aquarium Co Ltd បានបណ្ដាក់ទុនវិនិយោគដំណាក់កាលដំបូងចំនួន១៨លានដុល្លារអាមេរិក ដែលត្រៀមនឹងបើកឲ្យដំណើរការក្នុងខែតុលាខាងមុននេះ។
ក្រុមហ៊ុនបានចាប់ផ្ដើមការសាងសង់នៅឆ្នាំ២០២១ ហើយបច្ចុប្បន្នសម្រេចបាន៧០ភាគរយ ហើយ កំពុងបន្តដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការអភិរក្សធនធាន ជលផល និងសត្វព្រៃ ស្ថិតក្នុងភូមិកាបោន ឃុំខ្សាច់ស ស្រុកសូទ្រនិគម។ គម្រោងសួនសត្វដ៏ធំ បង្កើតឡើងក្នុងគោលបំណងដើម្បីអប់រំ និងលើកកម្ពស់ការអភិរក្សសត្វ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដី១០០ហិកតា ដោយបែងចែកជាបីដំណាក់កាល។ ដំណាក់កាលដំបូងនឹងត្រូវចំណាយអស់ 18 លានដុល្លារក្នុងការវិនិយោគ លើផ្ទៃដី២២ហិចតាហើយបានចាប់ផ្តើមប្រតិបត្តិការ កាលខែឧសភា ឆ្នាំ 2021។ ចំណែកឯដំណាក់កាលទី 2 និងទី 3 នឹងរួមបញ្ចូលសួនរុក្ខសាស្ត្រ សាលតាំងពិពណ៌ កន្លែងសត្វល្មូន តំបន់កំសាន្ត ហាង និងសណ្ឋាគារលំដាប់ពិភពលោក ដែលទុនវិនិយោគសរុប៧០លានដុល្លារ។ ទាំងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកស្នាក់នៅក្នុងខេត្តសៀមរាបបានយូរ។
សូមជំរាបជូនថា ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន ០៨ ប្រភេទ ស្មើនឹង ៦១ ក្បាល ដែលមានដូចជា ដំរីអាស៊ី Asian elephant Elephas maximus ៨ ក្បាល,ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ ក្បាល,ខ្លាឃ្មុំតូច Sun bear Ursus malayanus ៥ ក្បាល,ភេតូច Oriental small-clawed otter Aonyx cinereus ១០ ក្បាល,ស្កាតូច Small asian mongoose Herpestes javanicus ១០ ក្បាល,កាំប្រម៉ា East asian porcupine Hystrix brachyura ១០ ក្បាល,ពស់ថ្លាន់ធំ Reticulated python Python reticulatus ៥ ក្បាល,ពស់ខ្សែគោក្រហមត្នោត Oriental whip snake Ahaetulla prasina ៥ ក្បាល»។
សូមរំលឹកថា ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២៤១ ៤៨៥នាក់។ ចំនួននេះ គឺកើនដល់១៩១,៥ភាគរយ និងទេសចរផ្ទៃក្នុងកើនបាន១៦១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។
តាមរយៈគម្រោងសួនសត្វនេះ នឹងក្លាយជា ទីកន្លែងមួយដ៏ទាក់ទាញ និងស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទៅកាន់ខេត្តសៀមរាប បន្ថែមទៀត។ យោងតាមទិន្នន័យនេះ ក្រសួងទេសចរណ៍វាយតម្លៃថា កំណើនភ្ញៀវទេសចរ នឹងអាចងើបឡើងលឿនយ៉ាប់ឆាប់ ចាប់ពីខែសីហា តទៅ។
ក្រៅពីគម្រោងសួនសត្វដ៏ធំបំផុត ខេត្តសៀមរាបក៏ធ្លាប់បានបញ្ចប់គម្រោងធំៗមួយចំនួន និងកំពុងបន្តគម្រោងដ៏ទៃផ្សេងទៀតដែលកំពុងតែងតែអភិវឌ្ឍន៏និងចេញជារូបរាងនៅក្នុង ខេត្តប្រវត្តិសាស្ត្រមួយនេះ ។ ជាក់ស្ដែង សៀមរាបបានបញ្ជប់គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ដែលបានកែប្រែមុខមាត់ថ្មីនៃក្រុងសៀមរាប។ លើសពីនេះ សៀមរាបកំពុងត្រៀមខ្លួនទទួល ព្រលានយន្តហោះថ្មីដែលនឹងបញ្ចប់នាឆ្នាំ២០២៣ខាងមុខនេះ។
ការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងធំៗនេះ នឹងជួយទាក់ទាញការវិនិយោគ និងលំហូរទេសចរណ៍បន្ថែមទៀត មកទស្សនាខេត្តទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយនេះ។
ច្បាស់ណាស់ វាក៏ជាកត្តាមួយនឹងជួយបង្កើនសក្តានុពលទីផ្សារអចលនទ្រព្យ ហើយវិស័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបប្រាកដជាមានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសហាងឆេងដីធ្លីនៅតំបន់ជាយក្រុងក្នុងខេត្តសៀមរាប។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…