ខេត្តសៀមរាបមានចំងាយប្រមាណ៣១៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ សព្វថ្ងៃខេត្តមួយនេះ កំពុងតែកែប្រែមុខមាត់ និងពង្រីកសក្តានុពលរបស់ខ្លួនដែលជាពិសេសនោះគឺវិស័យទេសចរ ដែលជាវិស័យស្នូលក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីស្ថានភាពកូវីដបានធូរស្រាល។
រូបភាពដោយ ៖ Outdoor Traveler
ខេត្តសៀមរាបមិនត្រឹមតែជាខេត្តដែលសំបូរដោយប្រាង្គប្រាសាទបុរាណជាច្រើននោះទេ រីឯតំបន់ទេសចរធម្មជាតិក៏មានសក្តានុពលយ៉ាងខ្លាំងផងដែរ ដោយដើរស្របតាមចំណូលចិត្តរបស់មនុស្សនាពេលសម័យថ្មី។ ហើយតំបន់ទេសចរណ៍ធម្មជាតិ និងការដើរកំសាន្តបែបផ្សងព្រេងនេះបានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមនាពេលបច្ចុប្បន្ន។
ជាទីចាប់អារម្មណ៍មានភ្នំធម្មជាតិមួយស្ថិតនៅចំងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងជើងនៃ ក្រុងសៀមរាប ដែលមានទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាល ហើយនៅទីនេះគឺសាកសម្យបំផុត សម្រាប់អ្នកដែលចូលចិត្តដើរលេងកំសាន្តបែបផ្សងព្រេងតាមព្រៃភ្នំ ជាពិសេសអ្នកដែល ចូលចិត្តគេងបោះតង់ ទីកន្លែងនោះមានឈ្មោះ ភ្នំចម្ការ។
ភ្នំចម្ការ ស្ថិតនៅតាមបណ្តយផ្លូវទៅភ្នំអំពិល និងភ្នំជ័រដែលស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ នៅតាមផ្លូវទៅកាន់តំបន់នោះយើងត្រូវធ្វើដំណើរយ៉ាងតិច ១ម៉ោង ឬ២ម៉ោង ដោយមានដើមឈើធំតូច។
សូមរំលឹកផងដែរថានៅលើកំពូលភ្នំមិនទាន់ មានប្រភពទឹកសម្រាប់ប្រើប្រាស់នៅឡើយទេ ដូច្នេះអ្នកដំណើរចាំបាច់ត្រូវយកទឹកបម្រុង សម្រាប់ប្រើប្រាស់ដោយខ្លួនឯង។
នៅទីនោះដែលធ្វើឲ្យអ្នកដំណើរដែលបានទៅលេងកំសាន្ត គឺអាចរំសាយអារម្មណ៍ បំបាត់កង្វល់នឹងសម្រស់ធម្មជាតិយ៉ាងឆាប់រហ័ស ខ្យល់ឱកាសត្រជាក់ស្រួល បក់រំភើយៗ ព្រៃព្រឹក្សា លតាវល្លិ៍ ខៀវស្រងាត់ ហាក់បីដូចជាកម្រាលព្រំពណ៌បៃតងក្រាស់ក្រាល សម្រាប់ទទួលស្វាគមន៍អ្នកទេសចរ។
គយគន់សម្រស់ពីលើកំពូលភ្នំ ស្តាប់សំលេងបក្សាបក្សីយំអើងកងរំពង វាបានធ្វើឲ្យការធ្វើ ដំណើររបស់អ្នកទាំងអស់គ្នាកាន់តែមានភាពរីករាយ។ លើសពីនេះអង្គុយមើលថ្ងៃរាបលិច ដែលញ៉ាំងឲ្យបរិយាកាសកាន់តែមានភាពរ៉ូមែនទិក គេងនៅក្នុងតង់ ចម្អិនអាហារ ញ៉ាំជុំគ្នា ជាមួយមិត្តភក្តិ វាពិតជាដំណើរកំសាន្តផ្សងព្រេងដែលមិនអាចបំភ្លេចបាន។
កន្លែងទេសចរណ៍បែបធម្មជាតិ និងផ្សេងព្រេងនៅក្នុងខេត្តសៀមរាបនៅមានច្រើនទៀត Harbor Property នឹងនាំលោក អ្នកនាងឲ្យស្គាល់កន្លែងកំសាន្តកាន់តែច្រើនថែមទៀត។ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកំពុងតែងើបឡើងវិញ នេះបើយោងតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានឱ្យដឹង “ទីផ្សារសណ្ឋាគារនៅក្រុងសៀមរាប បានដំណើរការបណ្តើរៗឡើងវិញ ជាមួយការស្វាគមន៍ទេសចរណ៍ក្នុងស្រុក នាពេលចុងសប្តាហ៍ និងពិធីបុណ្យជាតិនានា។ “ជារួមអ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា ទីផ្សារសណ្ឋាគារក្នុងក្រុងសៀមរាប បាននិងកំពុងងើបឡើងវិញបណ្តើរៗ ដោយបច្ចុប្បន្នសណ្ឋាគារប្រមាណ ៨០ភាគរយ បានបើកទ្វារទទួលទេសចរណ៍ជាតិ និងអន្តរជាតិ៕
តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…