CALL US,Telegram,WhatsApp,WeChat

Area Guide

អគារខ្ពស់បំផុតទាំង៥ កំពុងសាងសង់នៅក្រុងភ្នំពេញ

មកទល់ពេលបច្ចុប្បន្ន គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២,៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដូលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២គម្រោង និងបានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន ៣,២៤៤ក្រុមហ៊ុន៕

ដោយឡែក harbor property សូមណែនាំលោកអ្នកឲ្យស្គាល់ អគារខ្ពស់បំផុត ដែលកំពុងសាងសង់នៅ រាជធានីភ្នំពេញ៖​

Naga 3

ការងារសាងសង់Naga 3 ឥឡូវនេះកំពុងដំណើរការយ៉ាងរលូនក្នុងរយៈពេលពីរឆ្នាំមកនេះ។ លក្ខណៈសំខាន់របស់ណាហ្គា៣ គឺជាអគារកម្ពស់ ៧៥ ជាន់ ដែលនឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​បញ្ចប់»។ គម្រោង​តNaga 3 ម្លៃ ៣,៥ ពាន់​លាន​ដុល្លារ​ដែល​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ ក៏​នឹង​រួម​បញ្ចូល​អគារ​សណ្ឋាគារ​កម្ពស់ ៥២ ជាន់ ចំនួន ២ ប្លុក​ផង​ដែរ។

នៅខាងក្នុងអគារនេះនឹងមាន 17 ជាន់នៃប្លុកវេទិកាពហុមុខងារ ដូចជា សួនកម្សាន្តបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត ការប្រជុំ សន្និសីទ និងការតាំងពិពណ៌ ជាដើម។


Morgan Enmaision

ខុនដូ Morgan Enmaision គឺជាគម្រោងដ៏ធំមួយដែលមានទីតាំងនៅទីក្រុងរណបដ៏មានសក្តានុពល ដែលត្រូវបានគេស្គាល់ថាជាគម្រោងទីក្រុងឆ្លាតវៃក្នុងតំបន់ជ្រោយចង្វារ។ លក្ខណៈពិសេសនៃអគារ Morgan អាចមើលឃើញទិដ្ឋភាពទន្លេ និងទីក្រុងភ្នំពេញក្នុងពេលតែមួយ។ ខ្យល់បរិសុទ្ធពីទន្លេ បរិយាកាសល្អធ្វើឱ្យស្ថានភាពរស់នៅកាន់តែប្រសើរឡើង។ មាន​អគារ​ចំនួន ៥ ហើយ​អគារ​ខ្ពស់​បំផុត​មាន​កម្ពស់ ៧០ ជាន់។

ជាងនេះទៅទៀត គម្រោងនេះក៏មានសួនលំហែកាយ អាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន រោងកុន សាលារៀនអន្តរជាតិ ផ្សារទំនើប ចំណតរថយន្ត ។​ អគារត្រូវបានបំពាក់ដោយកញ្ចក់ Temper Glass,ប្រឆាំងកាំរស្មី UV។

Mesong Tower

Mesong Tower គឺជាគម្រោងអភិវឌ្ឍន៍ខុនដូលំដាប់ពិភពលោកនៅកោះពេជ្រ នៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គម្រោងអភិវឌ្ឍន៍នេះ មានទីតាំងល្អដែលជាទីប្រជុំជន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។

Mesong Tower ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ 17,000 ម៉ែត្រការ៉េ និងមានទំហំអគារ 120,000 ម៉ែត្រការ៉េ នៅទូទាំងកម្ពស់ 71 ជាន់។ គម្រោងអភិវឌ្ឍន៍នេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Wonder Capital Group ដែលមានបទពិសោធន៍វិជ្ជាជីវៈក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ស្ថាបត្យកម្ម ការរចនា សំណង់ និងការគ្រប់គ្រងអចលនទ្រព្យ។

KBX Universal Financial Center
KBX Universal Financial Center គឺជាការវិនិយោគរបស់ក្រុមហ៊ុ K.B.X Investment Co., Ltd បានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានបោះទុនវិនិយោគ១២៨ លានដុល្លារ ដើម្បីសាងសង់អគារផ្កាយ ៥ថ្មីមួយកន្លែង នៅកណ្តាលទីក្រុងភ្នំពេញ។

គំរោងKBX Universal Financial Center 60ជាន់ មានកំពស់ 230ម៉ែត្រ។ មានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ហើយនឹងអាចបង្កើតការងារយ៉ាងតិច ៧៣០កន្លែង។

The Sunwah Pearl

The Sunwah Pearl គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ Sunwah ក្នុងប្រទេសកម្ពុជា។ ស្ថិតនៅលើផ្លូវសួនច្បារសម្តេច ហ៊ុន សែន និងនៅប្រសព្វនៃទន្លេចំនួនបី គឺទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ។ អគារ The Sunwah Pearl មានកម្ពស់ 62 ជាន់  223.2ម៉ែត្រ មានដូចជា អគារការិយាល័យ សណ្ឋាគារលំដាប់ផ្កាយប្រាំ ក្លឹបកម្សាន្តឯកជន និងមជ្ឈមណ្ឌលផ្សារទំនើបធំមួយ។

គម្រោងនេះគ្រោងនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ 2019 ដែលមានផ្ទៃដីសាងសង់សរុបជាង 430,000 ម៉ែត្រការ៉េ ក្នុងទុនវិនិយោគសរុបមានចំនួនជាង 580 លានដុល្លារអាមេរិក។វានឹងក្លាយជាផ្ទះសម្រាប់អ្នកដែលចូលចិត្តរបៀបរស់នៅប្រកបដោយផាសុកភាព ក្នុងបរិយាកាសដ៏ប្រណិត។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago