CALL US,Telegram,WhatsApp,WeChat

News

អគ្គនាយកដ្ឋានពន្ធដារ កើនរំលឹកពីការប្រកាសពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំំ២០២២

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដល់ម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យនៅ រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទាំងអស់ ស្ដីពីបង់ពន្ធលើអចលទ្រព្យ និង ពន្ធលើដីធ្លី​មិនបានប្រើប្រាស់​សម្រាប់ឆ្នាំ២០២២ ។

អគ្គនាយកដ្ឋានពន្ធដា បានសង្កេតឃើញថា រហូតមកទល់នាពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះ នៅឡើយ។

ហេតុដូចនេះ អគ្គនាយកដ្ឋានពន្ធដា ក្រើនរំលឹកនឹងជំរុញប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ទាំងអស់ ហើយមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ សូមមេត្តារួសរាន់ទៅប្រកាសពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ដើម្បីជំរុញឲ្យ ការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងកុំឲ្យកក់ស្ទះ ឬការប្រជៀតគ្នា មកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលនាំឲ្យកើតមានបាតុភាពអសកម្មណាមួយ។

បើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា ម្ចាស់អចលនទ្រព្យទាំងអស់អាចមកប្រកាសពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ​​ ឬសាខាពន្ធដារខេត្ត – ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬតាមធនាគារមួយចំនួនផ្សេងទៀត។ មួយវិញទៀត អាចតាមរយៈកម្មវិធី GDT Taxpayer App ដែលមាននៅក្នុង App Store ឬ Play Store ។

សូមរំលឹកថា ក្នុងករណីខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។

ដើម្បីចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

+ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារ
+ ពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)
+ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នកជាប់ពន្ធ (ច្បាប់ថតចម្លង)
រូបថតរបស់អចលនទ្រព្យ
+ និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្ដោយ)
+ ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យទម្រង់ FORM PT-01
+ បន្ទាប់ពីចុះបញ្ជីអចលនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅ  រដ្ឋបាល-សារពើពន្ធក្នុងករណីដូចខាងក្រោម៖
+ ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
+ ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
+ អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ
+ អចលនទ្រព្យត្រូវបំបែក ឬបង្រួមក្បាលដី ឬឱ្យជាអំណោយ

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago