CALL US,Telegram,WhatsApp,WeChat

Buy

អ្នកមានដីត្រៀម ! ក្រោយកូវីដចិននឹងសម្រុកមកវិនិយោគជាថ្មីលើទឹកដីរាជធានី-ខេត្ត២នេះ

ប្រទេសកម្ពុជាក៏មិនខុសពីប្រទេសដទៃនៅលើពិភពលោកដែលរងគ្រោះដោយសារជំងឺរាតត្បាតផ្លូវដង្ហើមកូវីដ-១៩ដែលវាបានធ្វើឱ្យប៉ះពាល់ជាខ្លាំងទៅលើសេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះបន្ទាប់ពីព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើតឡើងបានធ្វើឱ្យវិនិយោគិនជាច្រើនសម្រុកចាកចេញពីកម្ពុជាជាថ្មី ។

ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាបានគ្រប់គ្រងស្ថានការណ៍លើអត្រាឆ្លងលើជំងឺកូវីដ-១៩បាន​យ៉ាង​ល្អ និងថែមទាំងជាប់ឈ្មោះជាប្រទេសលេខ១ក្នុងតំបន់អាស៊ានក្នុងនាមជាប្រទេសដែល​គ្រប់​គ្រង​ជំងឺកូវីដ-១៩បានល្អបំផុត ។

ក្រោយពេលស្ថានភាពជំងឺកូវីដ-១៩មានភាពល្អប្រសើរ និងថែមទាំងរាជរដ្ឋាភិបាលកំពុងដំណើរការ​បើក​ប្រទេសវិញលើគ្រប់វិស័យដោយដើរតាមគន្លងថ្មីស្របតាមវិធានការរបស់ក្រសួងសុខាភិបាលដែលអាចនឹងធ្វើឱ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជាអាចនឹងដំណើរការឡើងវិញទាំងចរន្តទិញ-លក់ និងការសាងសង់ជាដើម ។

បើតាមអ្នកជំនាញវិស័យអចលនទ្រព្យនៅកម្ពុជាបានបង្ហាញក្តីរំពឹងនៅក្នុង​សន្និសីទ​កាសែត​​តាម​ប្រព័ន្ធ​អនឡាញស្ដី​ពី «បច្ចុប្បន្នភាព​នៃទីផ្សារ​អចលនវត្ថុ​ក្នុងអំឡុង​ពេលកូវីដ-១៩»​ កាលពីពេលកន្លងទៅនេះ​រំពឹង​ថា ការវិនិយោគពីសំណាក់​វិនិយោគិន​ចិន និងវិនិយោគិនបរទេសផ្សេងទៀតនឹងធ្វើឱ្យវិស័យ​អចលន​​ទ្រព្យ​នៅ​ក្នុងប្រទេសកម្ពុជា​មានការ​ងើបឡើងវិញក្នុងឆ្នាំ២០២២ខាងមុខ ទាំងតម្លៃដីធ្លីក៏ដូចជា​ការ​ទិញ-លក់ និងសាងសង់លើវិស័យអចលន​ទ្រព្យ​ជាដើម ។

ការវិនិយោគរបស់ចិនលើវិស័យសំណង់បានធ្លាក់ចុះដល់ទៅ៥០%​រាប់ចាប់​តាំងពី​ពេលកម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ ចំណែក៣០% ក្នុងចំណោម៥០% នៅមានសកម្មភាព​សាងសង់ ប៉ុន្តែការសាងសង់នោះក៏នៅទ្រឹង ដោយសារមិនមានសកម្មភាពទិញលក់ ។ នេះជាការលើកឡើងរបស់លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។

ជាងនេះទៅទៀតបន្ទាប់ពីប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរហើយនោះ វិស័យចលនទ្រព្យនៅក្នុង​ប្រទេសកម្ពុជា​នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនដែលផ្ដោត​មកលើរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ។ នេះជាការលើកឡើងរបស់ លោក ស៊ន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។

ការវិនិយោគរបស់វិនិយោគិនចិននៅកម្ពុជាផ្ដោតលើប៉ូលសំខាន់ៗមួយចំនួនរួមមាន​ហេដ្ឋារចនាសម្ព័ន្ធ , ផលិតកម្ម និងបង្គុំ , គម្រោង​វិស្វកម្ម​ , អចលនទ្រព្យ , ឧស្សាហកម្ម និងកសិកម្មជាដើម ។ ល្បឿននៃការចាក់វ៉ាក់សាំង និងការគ្រប់គ្រងស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩បានល្អរបស់រាជរដ្ឋា​ភិបាលជាកត្តាមួយដ៏សំខាន់ដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាងើបឡើងវិញលឿន ជាពិសេសចរន្តនៃការទិញ-លក់ដីធ្លី និងការសាងសង់ជាដើម ៕

Source: https://www.realestate.com.kh/km/news/real-estate-sector-in-cambodia-after-covid-19/

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago