CALL US,Telegram,WhatsApp,WeChat

News

អ្វីទៅជាកំណើនអតិផរណា? ជះឥទ្ធិពលអ្វីខ្លះដល់អចលនទ្រព្យ?

តើអ្វីទៅជាអតិផរណា? តើកម្ពុជាបានជួបបញ្ហាអ្វីខ្លះ?​

អត្រាអតិផរណាតែងតែកើតមានជារៀងរាល់ឆ្នាំ គ្រាន់តែអតិផរណាមានកំណើនទាបឬខ្ពស់។
អតិផរណា គឺសំដៅដល់ការកើនឡើងនៃថ្លៃទំនិញនៅក្នុងទីផ្សារ និងតម្លៃលុយ ចុះថោកយ៉ាងគំហុក ក្នុងពេលជាក់លាក់ណាមួយ។ បើនិយាយឲ្យងាយយល់ គឺត្រូវប្រើប្រាក់ច្រើនជាងមុន សម្រាប់ទិញទំនិញក្នុងបរិមាណដដែល។

ងាកមកប្រទេសកម្ពុជាយើងវិញ គឺប្រើប្រាស់រូបិយប័ត្រចរាចរក្នុងប្រទេស មានទាំងប្រាក់ដុល្លារ និងប្រាក់រៀល ដើម្បីសម្រួលដល់ដល់ការរស់នៅរបស់ជាប្រជាជន និងវិនិយោគិនវិនិយោគក្នុងប្រទេស។ នោះបានន័យថា ប្រសិនបើប្រាក់ដុល្លារធ្លាក់ចុះ ប្រទេសកម្ពុជាងាយនឹងរងផលប៉ះពាល់ដោយផ្ទាល់។

លើសពីនេះ ប្រទេសកម្ពុជាបាននឹងកំពុងជួបបញ្ហាធំៗចំនួនពីរ ។ ទី១ បញ្ហាជំងឺកូវីដ១៩ និងទី២ បញ្ហាតំលៃប្រេងកើនឡើង ដោយសារ វិបត្តិសង្គ្រាមរវាងរុស្សីនឹងអ៊ុយក្រែនបានអូសបន្លាយជាង៥ខែ ចាប់តាំងពីខែកុម្ភៈ ដែលបណ្ដាលឲ្យមានការដាក់ទណ្ឌកម្មលើប្រទេសរុស្សី ដែលជាប្រទេសផ្គត់ផ្គង់ឧស្ម័ន ប្រេង ដ៏ធំមួយក្នុងពិភពលោក ។ បញ្ហានេះ បានធ្វើឱ្យតម្លៃប្រេងកើន ឡើងយ៉ាងគំហុក និងផ្ដល់ផលប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចពិភពលោកទាំងមូល។ ក្នុងនោះប្រទេសកម្ពុជា ក៏ទទួលរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនេះផងដែរ។

ដោយសារតែបញ្ហានៃការកើនឡើងតម្លៃប្រេងនិងស្បៀងអាហារលើពិភពលោក កាលពីពេលថ្មីៗនេះ កម្ពុជាបានប្រកាសពីអតិផរណាកើនខ្ពស់បំផុតរហូតដល់៧.២% នៅខែឧសភា ឆ្នាំ២០២២ ដែលមិនធ្លាប់មានក្នុងរយះពេលជាង១ទសវត្សន៍ចុងក្រោយនេះ ដោយសារឥទ្ធិពលនៃការកើនឡើង ថ្លៃប្រេង និងម្ហូបអាហារពិភពលោក។ នេះបើតាមធនាគារជាតិនៃកម្ពុជា ក្នុងពិធីបូកសរុបផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២២។

ឯកឧត្តម ជា​ ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ស្ថានភាពអត្រាអតិផរណា មានភាពមិនប្រាកដប្រជាខ្ពស់ ដោយអាស្រ័យជាចម្បងលើឥទ្ធិពលនៃ ការអូសបន្លាយសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង និងវិធានការសូន្យកូវីដ១៩របស់ចិនដែលបង្អាក់ដល់សង្វាក់ផលិតកម្ម នៅក្នុងតំបន់។

ដើម្បីដោះស្រាយបញ្ហានះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោយទម្លាក់តម្លៃប្រេងសាំង ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។ ​

តើកំណើនអតិផរណា នឹងជះឥទ្ធិពលអ្វីខ្លះដល់អចលនទ្រព្យ? 

អតិផរណាកើនឡើងខ្ពស់ ជាកត្តាអវិជ្ជមានដែលធ្វើឲ្យសន្ទុះនៃការទិញផ្ទះ ឬអចលនទ្រព្យ អាចនឹងធ្លាក់ចុះ ដោយសារទំនិញឡើងថ្លៃ ហើយលុយចុះថោក ។

ស្របពេលដែលវិបត្តិនេះកើតឡើង ដែលរងផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងនោះតម្រូវការអចលនទ្រព្យ ជាពិសេសលំនៅឋានអាចនឹងមានការធ្លាក់ចុះ។ ដោយសារ ប្រជាពលរដ្ឋមានការលំបាក ហើយមានតម្រូវការខ្ពស់នៃការចំណាយ លើជីវភាព។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋពិបាករកក្នុងអំឡុងពេលនៃអតិផរណាខ្ពស់។

ដោយឡែក វិនិយោគិនបរទេស អ្នកវិនិយោគទុនតែងតែមើលឃើញពីការក្សាសាច់ប្រាក់ ជាជាងការវិនិយោគនៅពេលមានអតិផរណាខ្ពស់។

វិស័យអលចនទ្រព្យ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២​ ហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ នេះបើយោងទៅតាមស្ថិតិការទិញលក់ខុនដូ គម្រោងបុរី គិតត្រឹមឆមាសទី១ ២០២២ របស់ CBRE។ ទោះបីជាយ៉ាងនេះក្ដី ក៏អ្នកជំនាញនៅតែបន្តមានសុទិដ្ឋិនិយមលើវិស័យអចលទ្រព្យ ដោយសារតែ លំហូរនៃការវិនិយោគ នៅបន្តមានតាមរយៈគម្រោងវិនិយោគធំៗពីប្រទេសចិនជាដើម។

ប៉ុន្តែនាពេលបច្ចុប្បន្ន បើទោះបីជាអតិផរណាកើន 7.2 ភាគរយ នៅខែឧសភា ឆ្នាំ២០២២ ក៏ពិតមែន ប៉ុន្តែ តម្លៃទំនិញលើទីផ្សារ មិនទាន់មានការកើនឡើងគួរឲ្យគត់សំគាល់នៅឡើយទេ។
ធនាគារជាតិមានការរំពឹងទុកថា ថ្លៃប្រេងនឹងថយចុះ អតិផរណាក៏ត្រូវបានព្យាករថា ថយចុះផងដែរ នៅឆមាសទី២ ឆ្នាំ២០២២នេះ»។

សូមរំលឹកផងដែរថា ក្រសួងសេដ្ឋកិច្ចមានសុទិដ្ឋិ​និយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៤% ក្នុងឆ្នាំ​២០២២ នេះ ។ ក្នុងនោះ វិស័យសំណង់ រំពឹងថា នឹងងើបឡើងវិញ ក្នុងអត្រា ៣% ។ ដោយរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តនិងតាមដាន ដាក់ចេញគោលនយោបាយនានា ដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលវេលា កុំឲ្យមានហានិភ័យកើតមានឡើង។

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago