CALL US,Telegram,WhatsApp,WeChat

Buy

ឯកសារច្បាប់សំខាន់ៗដែលអ្នកគួរដឹងនៅពេលទិញផ្ទះបុរី

អចលនទ្រព្យដែលទាក់ទាញបំផុតដែលអ្នកអាចវិនិយោគលើគឺផ្ទះដែលមានទីតាំងនៅក្នុងគម្រោងបុរី។ សហគមន៍​ទាំងនេះ​ផ្តល់​នូវ​គ្រឿងបរិក្ខារ​​ដែល​អ្នក​អាច​ចង់បាន​ជាមួយនឹង​វិធានការ​​​សុវត្ថិភាព​ដ៏អស្ចារ្យ។ ពេលដែលអ្នកមានអចលនទ្រព្យជាច្រើនសម្រាប់ជ្រើសរើសនៅក្នុងសហគមន៍ អ្នកត្រូវតែប្រាកដថាត្រូវយកចិត្តទុកដាក់ដោយត្រឹមត្រូវទាក់ទងនឹងភាពស្របច្បាប់នៃគម្រោងបុរី។

ដើម្បីឱ្យកាន់តែងាយស្រួល ខាងក្រោមនេះជាបញ្ជីឯកសារច្បាប់ដែលអ្នកត្រូវពិនិត្យមុននឹងទិញអចលនទ្រព្យក្នុងបុរី៖

ការចុះឈ្មោះរបស់អ្នកបង្កើតគម្រោង រឿងដំបូងដែលអ្នកត្រូវមើលនោះគឺ តើអ្នកបង្កើតគម្រោងបុរីមានការចុះបញ្ជីក្រុមហ៊ុនដែរឬទេ។ វាតម្រូវឱ្យអ្នកបង្កើតគម្រោងទាំងអស់ចុះឈ្មោះមុននឹងសាងសង់គម្រោងនេះ ដូច្នេះប្រសិនបើពួកគេមានភស្តុតាងនៃការចុះឈ្មោះ នោះអ្នកអាចធូរចិត្តបានថាវាស្របច្បាប់។ ប្រសិនបើពួកគេមិនទាន់មានទេ នោះត្រូវស្វែងរកគម្រោងបុរីផ្សេង ដែលត្រូវបានចុះបញ្ជីជាកន្លែងដែលអ្នកអាចវិនិយោគភ្លាមៗនៅក្នុងផ្ទះក្នុងក្តីស្រមៃរបស់អ្នក។
អាជ្ញាប័ណ្ណសាងសង់ រឿងទីពីរដែលអ្នកត្រូវមើលគឺអាជ្ញាប័ណ្ណរបស់អ្នកបង្កើតគម្រោងសម្រាប់ការសាងសង់។ ដោយពិចារណាថាគម្រោងបុរីត្រូវការផែនការលម្អិត និងជាក់លាក់ដើម្បីធានាបាននូវសុវត្ថិភាព និងលទ្ធភាពរបស់វា អ្នកត្រូវប្រាកដថាអ្នកឃើញចំណុចនេះ។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ដែលអនុម័តអាជ្ញាប័ណ្ណនេះ នឹងផ្តល់តែនៅពេលដែលពួកគេបានឃើញការរចនាសំណង់ប្រកបដោយគុណភាព និងមានការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះបរិស្ថានជុំវិញនោះ។

ប្រសិនបើគម្រោងបុរីមានអាជ្ញាប័ណ្ណសម្រាប់ការសាងសង់ដែលត្រូវបានអនុម័តដោយ MLMUPC អ្នកអាចបន្តជំហានបន្ទាប់ដើម្បីធានាដល់ការវិនិយោគរបស់អ្នក។
អាជ្ញាប័ណ្ណគម្រោងបុរី ​ដោយនេះជាគម្រោង​ដែល​ជំរុញ​ដោយ​អ្នក​បង្កើត បុរី​​ក៏​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ដែរ។ នេះ​ជា​ការ​ចុះ​បញ្ជី​ដែល​បាន​ដាក់​ស្នើ​ដោយ​អ្នក​បង្កើតគម្រោង​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ផែនការ​ទាំងអស់​សម្រាប់​គម្រោង​រួម​ទាំង​ការ​លក់​ត្រូវ​បាន​ពិនិត្យ​ទាំងអស់។ នៅពេលដែលអ្វីៗគ្រប់យ៉ាងល្អហើយ អាជ្ញាប័ណ្ណបុរីនឹងត្រូវបានផ្តល់ឱ្យ ហើយអ្នកបង្កើតគម្រោងនឹងអាចបង្ហាញដល់អ្នកទិញបាន។
ផែនការមេរបស់បុរី ឯកសារសំខាន់មួយដែល MLMUPC ត្រូវការដើម្បីផ្តល់អាជ្ញាប័ណ្ណសំណង់គឺផែនការមេរបស់អ្នកបង្កើតគម្រោងបុរី។ មានន័យថា ប្រសិនបើអ្នកអភិវឌ្ឍន៍មានការចុះឈ្មោះ និងមានអាជ្ញាប័ណ្ណដែលបានរៀបរាប់ខាងលើ នោះគេក៏អាចបង្ហាញជូនអ្នកនូវផែនការមេដែលបានអនុម័តផងដែរ។ នេះនឹងផ្តល់ឱ្យអ្នកនូវគំនិតល្អអំពីរបៀបដែលសហគមន៍នឹងត្រូវបានសាងសង់ និងអភិវឌ្ឍបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ប្លង់រឹង ដើម្បីធានាដល់ការវិនិយោគរបស់អ្នក រឿងចុងក្រោយដែលអ្នកត្រូវពិនិត្យមើលគឺថាតើគម្រោងបុរីផ្តល់ប្លង់រឹងដល់អចលនទ្រព្យដែរឬទេ។ វានឹងពិបាកសម្រាប់ការវិនិយោគរបស់អ្នក ប្រសិនបើពួកគេផ្តល់តែប្លង់ទន់ ព្រោះថាមានតែការទទួលស្គាល់ដោយរដ្ឋាភិបាលក្នុងតំបន់ ដូច្នេះត្រូវប្រាកដថាជ្រើសរើសគម្រោងណាដែលមានប្លង់រឹង។
លើសពីនោះ អ្នកត្រូវមើលប្លង់មេរបស់គម្រោងបុរី ដែលរួមបញ្ចូលដីទាំងមូលដែលគម្រោងស្ថិតនៅ។ អ្នកអាចស្នើសុំយ៉ាងងាយស្រួលដើម្បីមើលពីអ្នកបង្កើតគម្រោង ដើម្បីធានាបាននូវភាពស្របច្បាប់នៃគម្រោង។ ប្រសិនបើអ្នកបង្កើតបរាជ័យក្នុងការបង្ហាញជូនអ្នកនូវឯកសារដែលគាំទ្រប្លង់មេ ឬប្លង់រឹង សូមស្វែងរកគម្រោងដែលមានដើម្បីឱ្យការប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកមានភាពឆ្លាតវៃ។

លើសពីនេះទៅទៀត ដើម្បីធ្វើឱ្យការទិញអចលនទ្រព្យក្នុងក្តីស្រមៃរបស់អ្នកកាន់តែងាយស្រួល សូមទាក់ទងមកយើង យើងអាចជួយណែនាំអ្នកគ្រប់ដំណើរការទាំងអស់!

One of the most attractive real estate properties you can invest in are homes located within Borey projects. These gated communities provide all the amenities you can want with the added measure of great security. While you have a plethora of real estate properties to choose from in a gated community, you need to make sure that you do your due diligence in regards to the legitimacy of the Borey project.

To make it easier, here’s a list of the legal documents you need to check before buying in a Borey:

Developer’s Registration → The first thing you need to see is if the Borey project’s developer has a company registration. It’s required for all developers to register prior to pushing through with the project so if they have proof of registration, then you can rest easy that it’s legitimate. If they don’t have one, then find a different Borey project that is registered where you can quickly invest in your dream home.
License for Construction → The second thing you need to see is the developer’s license for construction. Considering that Borey projects require intensive and detailed planning to ensure its safety and feasibility, you need to make sure that you see this. After all, the Ministry of Land Management, Urban Planning and Construction (MLMUPC) that approves this license will only grant it once they’ve seen quality designs with careful consideration to its surroundings.

If the Borey project has a license for construction approved by MLMUPC, you can proceed with the next step to securing your investment.
Borey Project’s License → While it’s a project pushed through by the developer, the Borey itself needs to be licensed as well. This is a registration applied for by the developer to the Ministry of Economy and Finance wherein all plans for the project including sales are reviewed. Once everything is good, a Borey license is granted that the developer can present to potential buyers.
Borey’s Master Plan → One of the essential documents needed by the MLMUPC to grant a construction license is the developer’s Master Plan for the Borey project. Meaning, if the developer has the aforementioned registration and licenses, then they can also present you with an approved master plan. This will grant you a good idea of how the gated community will be constructed and further developed in the coming years.
Hard Title → To secure your investment, the last thing you need to check is if the Borey project offers a hard title to its properties. It will be difficult for your investment if they only offer soft titles since that’s only recognized by the local government so make sure to choose a project with hard titles.
Not only that but you need to see the Borey project’s master title that includes the whole land that the project sits on. You can easily request to see this from the developer to ensure the legitimacy of the project. If the developer fails to present you with documents supporting the master title or individual hard title, then find a project that has them to make wise financial moves.

Moreover, to make it easier to buy your dream real estate property, contact us so we can help guide you throughout the process!

Source: https://ips-cambodia.com/legal-documents-when-buying-borey/

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago