CALL US,Telegram,WhatsApp,WeChat

News

៣កន្លែងនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅថ្ងៃឆ្លងឆ្

ឆ្នាំថ្មីជិតមកដល់ មានគម្រោងដើរកំសាន្តឆ្លងឆ្នាំមើលកាំជ្រួចជាមួយមនុស្សជាទីស្រលាញ់ ហើយឬនៅ ហើយកន្លែងកំសាន្តមួយណាដែលលោកអ្នកជ្រើសរើសសម្រាប់ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី? អ្នកខ្លះចូលចិត្តតំបន់បែបប្រាសាទបែបប្រវត្តិសាស្ត្រ អ្នកខ្លះចូលចិត្តបែបធម្មជាតិព្រៃប្រឹក្សា ឯមួយចំនួនទៀតចូលចិត្តបែបសមុទ្រ។ ខាងក្រោមជា៣កន្លែង ដែល Harbor Property ណែនាំសម្រាប់ជាជម្រើសដល់លោកអ្នក៖


រូបភាព៖ trail.bananabackpacks.com

មណ្ឌលគីរី

មណ្ឌលគិរីមានចំងាយប្រមាណ៥០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលជាតំបន់ទេសចរធម្មជាតិដ៏ធំមួយដែលរួមមាន៖ ព្រៃភ្នំ ទឹកជ្រោះ ចំការស្រល់ អមដោយភ្នំតូចធំ ហើយក៏មានវប្បធម៌បងប្អូនជនជាតិភាគតិចដែលជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។

រូបភាព៖ Thany Dany Resort – ថានីដានី រីស៊ត

មណ្ឌលគិរីមានអាកាសធាតុអំណោយផលពោរពេញទៅដោយខ្យល់ធម្មជាតិ។ សម្រាប់ក្នុងខែ១២គឺជាខែដែលពេញត្រជាក់ ហើយដំណើរកំសាន្តរបស់លោកអ្នកពិតជាមានអារម្មណ៍ស្រស់ស្រាយ។ អាកាសធាតុអំណោយផលធ្វើឲ្យរាត្រីថ្ងៃឆ្លងឆ្នាំរបស់លោកអ្នកពិតជាមានភាពរីករាយ។ បន្ទាប់ពីយប់ឆ្លងឆ្នាំឈាងចូលព្រឹកថ្មីនៃឆ្នាំថ្មី យើងអាចងើបមើលពន្លឺព្រះអាទិត្យរះហៀបនឹងកូនភ្នំ សម្រស់ធម្មជាតិនៃខេត្តមណ្ឌលគិរីពិតជាធ្វើឲ្យភ្ញៀវទេសចរមិនអាចបំភ្លេចបាន។

សម្រាប់ភ្ញៀវទេសចរដែលមានបំណងឆ្លងឆ្នាំនៅខេត្តមណ្ឌលគិរី យើងសូមណែនាំរីសតនៅ លើភ្នំមួយដែលមានឈ្មោះថា ThanyDany Resort ដែលមានផ្ទះលំហែដាច់ដោយឡែក មានការតុបតែងលំអយ៉ាងស្រស់ស្អាត មានកន្លែងអាំងសាច់ អាងហែលទឹក ក៏ដូចជាមានសេវាកម្មម៉ូតូកង់៤សម្រាប់លោកអ្នកផងដែរ។

សៀមរាប

ខេត្តសៀមរាបបានត្រលប់មករកសភាពធម្មតាវិញហើយ ដែលអនុញ្ញាតិឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរមកកាន់ខេត្តនេះបានហើយ។ ខេត្តសៀមរាបបានក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងឆ្នាំនៅក្នុងខេត្តមួយនេះ។ អ្នកខ្លះចូលចិត្តឆ្លងដោយមានការជួបជុំញ៉ាំអាហារ មានសុរា ជប់លាងដោយពោរពេញដោយថាមពលនៅផាប់ស្រ្ទីត ដែលជាវិថីមួយពេញនិយមសម្រាប់ការជួបជុំ។

ដោយឡែក ប្រសិនបើបងប្អូនចូលចិត្តបែបការប្រជុំជប់លាងជាលក្ខណៈឯកជន សៀមរាបក៏មានផ្ទះស្នាក់បែបធម្មជាតិជាច្រើនផ្តល់ជូនដល់លោកអ្នក យើងអាចរីករាយថ្ងៃឆ្លងឆ្នាំជាមួយ ក្រុមគ្រួសារ មិត្តភ័ក្របានយ៉ាងសប្បាយផងដែរ។

 

ព្រែកតាសុខ កោះរ៉ុង ខេត្តព្រះសីហនុ

តាមពិតទៅ កោះរ៉ុងជាទីកំសាន្តដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ដែលជាធម្មតាចំណុចលេចធ្លោគឺមានឆ្នេរខ្សាច់សក្បុស និងបរិស្ថានធម្មជាតិគឺស្រស់ស្អាតខ្លាំងជាងឆ្នេរធម្មតានៅក្នុងខេត្តព្រះសីហនុ។

ស្ថិតនៅចំងាយប្រមាណ៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុ ម្តងនេះ Harbor Property សូមណែនាំកន្លែងធម្មជាតិដ៏ស្រស់បំព្រងមួយទៀតដែលស្ថិតនៅក្នុងកោះរ៉ុង នោះគឺព្រែកតាសុខ ដែលជាព្រែកធម្មជាតិអមដោយដើមឈើខៀវស្រងាត់ ស្រូបយកខ្យល់អាកាសធម្មជាតិ ដែលធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយ។

កោះរ៉ុងមិនត្រឹមតែផ្តល់នូវសម្រស់ធម្មជាតិបែបឆ្នេរសមុទ្រប៉ុណ្ណោះទេ វាថែមជាកោះបែបធម្មជាតិ ដែលមានទឹកជ្រោះ និងអូរជាដើម។ ឆ្លងឆ្នាំថ្មីនៅលើកោះរ៉ុងពិតជាពេលវេលាដ៏ល្អឥតខ្ចោះមិនគួររំលង។

រូបភាព៖ DanCherng Adventure/ដានជើង

ទេសចរនៅក្នុងប្រទេសកម្ពុជាបានងើបឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចផែនការចាក់វ៉ាក់សាំង បើកដែនអាកាសអន្តរជាតិ ដូចនេះស្ថានការណ៍ជាទូទៅនៅក្នុងប្រទេសចាប់ ដំណើរការជាធម្មតាវិញហើយ។

យោងតាមរបាយការណ៍នៃមន្ទីរទេសចរខេត្តសៀមរាប គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មាន សណ្ឋាគារប្រមាណជិត២ម៉ឺបន្ទប់ និងផ្ទះសំណាក់ប្រមាណ៨០០០បន្ទប់ក្នុងខេត្តសៀមរាប ចាប់ដំណើរការឡើងវិញ បន្ទាប់ពីបានបិទទា្វរអស់រយៈពេលជិត២ឆ្នាំចាប់តាំពីការរីករាល​ ដាលជំងឺកូវីដ១៩៕

សម្រាប់ព័ត៌មានអភិវឌ្ឍន៍អចលនទ្រព្យ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួល សូមចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីទូរសព្ទដៃរបស់ Harbor Property ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗ សូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago