CALL US,Telegram,WhatsApp,WeChat

News

វិបត្តិអចលនទ្រព្យនៅប្រទេសចិន គឺជាវិបត្តិពិភពលោកឬ?

វិបត្តិអចលនទ្រព្យនៅប្រទេសចិន នៅតែបន្តជាប់គាំង និងស្មុគស្មាញឡើងៗក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ បើទោះបីជា ធនាគារកណ្ដាលចិន បានចេញផែនការស្វែងរកប្រាក់រហូត ១៤៨ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហានេះ។

វិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិនកាន់តែយ៉ាប់យឺននៅពេល តម្លៃផ្ទះធ្លាក់ចុះយ៉ាងគំហុក តម្រូវការទិញលែងមានច្រើន ធ្វើឱ្យម្ចាស់គម្រោងខ្វះប្រាក់ដើម្បីអភិវឌ្ឍន៍ រីឯសំណង់អគារក៏ត្រូវជាប់គាំង។

វិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរ ដែលវិនិយោគិនលើវិស័យអលចនទ្រព្យនៅប្រទេសចិន ខាតប្រាក់អស់រាប់ពាន់លានដុល្លារ។ ខណៈពេលដែលអ្នកទិញអចលនទ្រព្យនៅប្រទេសចិន នាំគ្នាឈប់បង់ប្រាក់ ជាមួយអ្នកអភិវឌ្ឍន៍ លុះត្រាតែអ្នកអភិវឌ្ឍន៍ត្រឡប់មកបន្តសាងសង់អគារឡើងវិញ។

China Evergrande Group ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំទីពីរនៅក្នុងប្រទេសចិនមានបុគ្គលិកប្រហែល 200,000 នាក់ និងជាម្ចាស់គម្រោងអភិវឌ្ឍន៍ជាង 1,300 នៅក្នុងទីក្រុងជាង 280 ។ គម្រោងអចលនទ្រព្យជាច្រើនរបស់ខ្លួនត្រូវបានពន្យារពេលតាំងពីឆ្នាំមុន ដោយសារបញ្ហាសាច់ប្រាក់របស់ក្រុមហ៊ុន។

ខណៈពេលបច្ចុប្បន្ន កំពុងជាប់បំណុលច្រើនជាងគេបំផុត រហូតដល់ ៣០០ពាន់លានដុល្លារ ហើយវាចំណុចស្នូលនៃបញ្ហាអចលនទ្រព្យនៅប្រទេសចិន ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំមុន។ ដើម្បីដោះស្រាយវិបត្តិបំណុល Evergrande បានចេញមូលបត្របំណុល (Bond) ដើម្បី​រៃអង្គាស​ប្រាក់​ជាច្រើន​ខែ​ដើម្បី​សង​ម្ចាស់បំណុល អ្នក​ផ្គត់ផ្គង់ និង​វិនិយោគិន។

អ្នកវិភាគនៅប្រទេសចិនជាច្រើនមានការព្រួយបារម្ភពីការដួលរលំនៃក្រុមហ៊ុនយក្សមួយនេះ ដែលអាចបង្កឱ្យមានហានិភ័យខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅប្រទេសចិន ទាំងម្ចាស់ផ្ទះ និងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសចិនទាំងមូល ដ្បិតថាអចលនទ្រព្យ និងឧស្សាហកម្មនៅប្រទេសនេះ ជាចំណែក ៣០ភាគរយនៃ GDP សរុបប្រទេសចិន។

តើវិបត្តិអចលនទ្រព្យនៅប្រទេសចិន គឺជាវិបត្តិពិភពលោកឬ?

ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដែលមានទំនាក់ទំនងពាណិជ្ជកម្ម និងហិរញ្ញវត្ថុយ៉ាងស៊ីជម្រៅលើពិភពលោក។ អ្នកវិភាគជាច្រើនបានលើកឡើងថា ប្រសិនបើវិបត្តិអចលនទ្រព្យរីករាលដាលដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ពិភពលោកអាចនឹងជួបរឿងពិបាកដូចគ្នា ហើយវាអាចរីករាលដាល និងប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។


ចុះប្រទេសកម្ពុជាវិញ? 

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហាក់មិនទាន់មានកម្រើកសន្ទុះច្រើននៅឡើយនោះទេ ប៉ុន្តែម្ចាស់គម្រោងជាច្រើនបានចាប់ផ្ដើមបន្តគម្រោងរបស់ខ្លួន ទាំងខុនដូ បុរី ជាដើម។

ដោយឡែក វិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ ហាក់មិនទាន់ដំណើរការ ដ្បិតថា សំណង់អគារច្រើនជាងច្រើនត្រូវជាក់គាំង ដោយសារការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ។

កាលពីថ្មីៗនេះ ការដ្ឋានសំណង់ដែលកំពុងជាប់គាំងទាំងនោះ មានជាង១០០០កន្លែង ខណៈអាជ្ញាធរកំពុងរកវិធីដោះស្រាយបញ្ហានេះ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ឆ្លើយតបទៅនឹងសារព័ត៌មានក្នុងស្រុកថា «បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ វាធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុងព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។

លោកបានបន្តថែមទៀតថា៖ «ការជាប់គាំងនៃការដ្ឋានសំណង់ទាំងនេះ បានជំរុញឱ្យគ្រប់ភាគីពាក់ទាំងអស់ទាំងអាជ្ញាធរខេត្តផ្ទាល់, ទាំងវិស័យឯកជនដែលមានបទពិសោធន៍ដោះស្រាយបញ្ហាជាប់គាំងអចលទ្រព្យកាលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨, ទាំងម្ចាស់និងម្ចាស់សំណង់ ទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម បានចាប់ផ្តើមពិភាក្សារួមគ្នាដើម្បីរកដំណោះស្រាយចំពោះបញ្ហានេះ។

យោងទៅតាមតថភាពជាក់ស្ដែង ដ្បិតថានាពេលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាពុំទាន់ទទួលរងនូវផលប៉ះពាល់អ្វីច្រើនក៏ដោយ ប៉ុន្តែយើងគួរសិក្សា និងតាមដានពីស្ថានភាព មុននឹងសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យណាមួយ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

6 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

6 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

6 months ago