News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ត្រៀមខ្លួន ! កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ទុន​76​លាន​ដុល្លារ​ផ្តល់​ការងារ​ជាង​1​ម៉ឺន​នាក់


តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១-COMO APPAREL CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អំពិល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១៤,៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២.៩៤៧​កន្លែង ។

២- LEONA (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​វ៉ាលិស ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៥,៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥៣០​កន្លែង​។

៣-SINCERE SEASON (CAMBODIA) GARMENT CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​បឹង​ក្អែក ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៧២០​កន្លែង​។

៤-POWERFUL RICHES GARMENT (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ផ្សារ​ដែក​លើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៧៤៣​កន្លែង​។

៥- GREEN BAG (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ថង់យួរ​គ្រ់​ប្រភេទ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​របង​ច្រុះ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥៤៤​កន្លែង​។

៦- GLOBAL SUPPLY REDWOOD CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧៥៨​កន្លែង​។

៧- INKYUNG WONDANG APPAREL CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ដំណាក់ សង្កាត់​គោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦១៧​កន្លែង​។

ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន ២ ដូច​ខាងក្រោម​៖

១- Cambodian Shenghong Packaging Co., Ltd. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​ផលិតផល​ប្លា​ស្ទិ​ក ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ចំនួន ៦៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៣០​កន្លែង​។

២- Best-Run Technology (Cambodia) Co., Ltd. គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ចំនួន ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦០​កន្លែង​។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ នេះ​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម ៖

១- YH FINE MATERIALS CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​ស៊ី​លី​កា (Micro Silica & Silica Powder) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ ១៨,៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២០៨​កន្លែង ។

២- MASTERY (MFG) CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ទុន​វិនិយោគ​ចំនួន ៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៤៧​កន្លែង ៕