News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្តេច​តេជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ នៅ​ព្រឹក​នេះ


សម្តេច​តេជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ នៅ​ព្រឹក​នេះ

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​។

ផ្លូវ​ចំនួន៣៤ខ្សែ​ ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅពេល​នេះ​ គឺជា​ផ្លូវ​ក្នុង​ក្រុង​បែប​ប្រណីត​ ដែល​នឹង​បាន​បម្រើ​នៅ​វិស័យ​ដឹកជញ្ជូន​ ការ​ធ្វើដំណើរ​ និង​បម្រើ​វិស័យ​ទេសចរណ៍​ ដ៏​សំខាន់​នៅក្នុង​ក្រុង​ព្រះសីហនុ​នេះ​ ជាពិសេស​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ ទៅជា​ទីក្រុង​ទំនើប​ដែល​មាន​សោភ័ណ្ឌភាព​ បរិស្ថាន​ល្អ​ សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ អ្នក​ទេសចរណ៍​ និង​អ្នក​វិនិយោគ​ ជាពិសេស​ធានា​បាន​គុណភាព​ខ្ពស់​ រឹងមាំ​ ប្រើប្រាស់​បាន​យូរអង្វែង​៕

The post សម្តេច​តេជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ នៅ​ព្រឹក​នេះ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area