KH Land ផ្តល់រង្វាន់ចិញ្ចៀនពេជ្រ និងខ្សែកមាសដល់អតិថិជនប្រកបដោយភ័ព្វសំណាង
ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មាន សម្រាប់ក្រុមហ៊ុន KH Land Co., Ltd ចែករង្វានចិញ្ចៀនពេជ្រ និងខ្សែកមាស មានម្លៃជូនដល់បណ្តាអតិថិជនរបស់ខ្លួនជាមួយនឹងគម្រោង «ទីក្រុងថ្មីដីមាស សំរោងលើ»។
នៅថ្ងៃសៅរ៍ ទី២៨ និង ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុន ខេអេច លែន ( KH Land ) នឹងរៀបចំកម្មវិធី “ការតាំងបង្ហាញពីសក្ដានុពលនៃគម្រោងក្រុងថ្មី ដីមាសសំរោងលើ” ដើម្បីឱ្យអតិថិជនចាស់ អតិថិជនថ្មី និងដៃគូរសហការណ៍ទាំងអស់បានយល់ឱ្យកាន់តែច្បាស់ពីផែនការអភិវឌ្ឍន៍គម្រោង ព្រមទាំងសិក្សាស្វែងយល់ពីការរីកចំរើននៅក្នុងតំបន់នេះ នាពេលអនាគតដ៏ខ្លី ហើយក៏មានការចាប់ឆ្នោតផ្សងសំណាងយក ចិញ្ជៀនពេជ្រ ខ្សែកមាស នឹងខ្សែដៃមាស សំរាប់អតិថិជនដែលបានទិញដី ផ្ទះ រឺគម្រោងអាជីវកម្មនៅលើគម្រោងក្រុងថ្មីដីមាសសំរោងលើផងដែរ។
ទាំងអតិថិជនចាស់ ទាំងអតិថិជនថ្មី និងដៃគូសហការទាំងអស់ សុទ្ធតែបានដឹងពីគម្រោងកូនកាត់ “ក្រុងថ្មី ដីមាសសំរោងលើ” រួចមកហើយថា គម្រោងមួយនេះមានការអភិវឌ្ឍន៍ផ្ទះលែ្វង៤០ខ្នង រីសតមានទំហំ៣ហិកតា ដែលមាន១០០ បន្ទប់សម្រាប់ស្នាក់លំហែរ សួនលំហែជុំវិញបឹងធម្មជាតិ និងគម្រោងអាជីវកម្មធំៗទាំង៨នៅចំកណ្ដាលគម្រោងរួមមាន ហាងកាហ្វេ Arabitia ផាប់ ម៉ាត ភោជនីយដ្ឋាន ហ្វាម៉ាស៊ី ហាងសម្លៀកបំពាក់ សាឡន និងហាងទំនិញផងដែរ។
ទីតាំង ភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អគ្គនាយកក្រុមហ៊ុន KH Land Co., Ltd លោក ថុន បូរ៉ា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ការទិញដីឡូតិ៍ គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលមានចំណូលទាប និងក្រោមមធ្យម ដែលមានបំណងប្រាថ្នាចង់បានដី ដែលជាទ្រព្យរយៈពេលវែងធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
លោកបន្តថា “ជាមួយនឹងការលក់គម្រោងដីឡូតិ៍នេះ ក្រុមហ៊ុនបានផ្តល់ជម្រើសល្អៗជាច្រើនចំពោះអតិថិជន ដោយគាត់អាចសម្រេចចិត្តទិញដោយការបង់ប្រាក់ផ្តាច់ ឬអាចប្រើវិធីសាសត្របង់រំលស់ នៅក្នុងរយៈពេល២៤ខែដោយគ្មានការប្រាក់”។ លោកបានបន្តទៀតថា “ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាមួយនឹងការមើល ឃើញជាក់ស្ដែងពីកំណើន និងភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ រួមជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរបស់សង្គមជាតិទាំងមូល”។
លោក ថុន បូរ៉ា បានមានប្រសាសន៍បញ្ជាក់ទៀតថា មុនពេលចាប់ផ្តើមគម្រោងនេះ ក្រុមហ៊ុនបានធ្វើការសិក្សាយ៉ាងច្បាស់ និងស៊ីជម្រៅនៅក្នុងការជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍគម្រោង ដែលរួមមានកក្តាប្រជាសាស្ត្រ មានសក្ដានុពលលើផ្នែកសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជា វិស័យឯកជនផងដែរទៅលើការបង្កើតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ជាក់ស្ដែដូចជាគម្រោងដីឡូតិ៍ទី៥ ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ គឺជាតំបន់មួយដែលងាយស្រួលក្នុងការអភិវឌ្ឍ ព្រោះស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ជិតតំបន់អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់»។
លោកថុន បូរ៉ាបានបន្តទៀតថា ក្រុមហ៊ុនក៏បានផ្តល់នូវទំនុកចិត្តដល់អតិថិជនផងដែរ ដោយសារក្រុមហ៊ុន KH Land Co., Ltd មានការចុះបញ្ជីយ៉ាងត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានលិខិតអនុញ្ញាតវិនិយោគអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនគម្រោងរួចមកហើយ នៅលើផ្ទៃដីរាប់សិបហិកតា។
ដើម្បីចុះឈ្មោះចូលរួមកម្មវិធី “ការតាំងបង្ហាញពីសក្ដានុពលនៃគម្រោងក្រុងថ្មី ដីមាសសំរោងលើ” សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
Smart: 086 / 087 647 168
Cellcard: 061 / 089 647 168
Metfone: 060 / 090 647 168
តាមរយៈ Link ខាងក្រោម៖
https://forms.gle/wkXAwz3S4GeMumuH8៕
The post KH Land ផ្តល់រង្វាន់ចិញ្ចៀនពេជ្រ និងខ្សែកមាសដល់អតិថិជនប្រកបដោយភ័ព្វសំណាង appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…