រដ្ឋបាលរាជធានីភ្នំពេញគ្រោងរៀបចំផ្លូវក្នុងទីក្រុងទាំងអស់ឱ្យក្លាយជាផ្លូវឯកទិស
រដ្ឋបាលរាជធានីភ្នំពេញគ្រោងរៀបចំផ្លូវក្នុងទីក្រុងទាំងអស់ឱ្យក្លាយជាផ្លូវឯកទិស
ដោយ វុត្ថា
ភ្នំពេញៈ អភិបាលក្រុងភ្នំពេញ លោកឃួង ស្រេង បានប្រកាសពីគម្រោងរៀបចំផ្លូវនៅក្នុងទីក្រុងភ្នំពេញទាំអស់ឱ្យក្លាយជាផ្លូវឯកទិស សម្រាប់កាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈពេលបច្ចុប្បន្ននេះផ្លូវសំខាន់ៗនានា នៅក្នុងក្រុងបាននឹងកំពុងជួបបញ្ហាកកស្ទះ និងមានភាពមមាញឹកយ៉ាងខ្លំាង។
លោក ឃួង ស្រេង បានថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុកកាលពីពេលថ្មីៗនេះថា ទីក្រុងឬប្រទេសនៅលើពិភពលោក ដែលបាននឹងកំពុងអភិវឌ្ឍន៍តែងតែជួបប្រទះនឹងបញ្ហាប្រឈមលើការកកស្ទះចរាចរណ៍ តែយ៉ាងណាក៏គ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ ត្រូវតែខិតប្រឹងប្រែងទាំងអស់គ្នា។
លោកបន្តថា “រដ្ឋបាលក្រុងភ្នំពេញបាន នឹងកំពុងគិតរៀបចំផ្លូវទាំងអស់ឱ្យក្លាយជាផ្លូវឯកទិស ជាប្រយោជន៍ដល់ការលំហូរជាប់ជានិច្ច ឱ្យមានចលករនិងរៀបចំឱ្យមានផ្លូវរថយន្តក្រុងសាធារណៈ ក្នុងផ្លូវឯកទិសដែលជាផ្លូវឯកទិសនេះ ឱ្យធ្វើដំណើរទាន់ពេលវេលា និងទៀងទាត់”។លោកបន្តថា “ក្នុងន័យនេះ គឺត្រូវរៀបចំធ្វើយ៉ាងណាឱ្យមានផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈ ខណៈបច្ចុប្បន្ននេះយើងមានផ្លូវទៅវិញទៅមក (two way) ដើម្បីទាក់ទាញមនុស្សអោយប្រើប្រាស់រថយន្តក្រុងសាធារណៈ នាពេលអនាគតបានកាត់ច្រើន”៕
The post រដ្ឋបាលរាជធានីភ្នំពេញគ្រោងរៀបចំផ្លូវក្នុងទីក្រុងទាំងអស់ឱ្យក្លាយជាផ្លូវឯកទិស appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area