News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

វាគ្មិន​ជាតិ​ អន្តរជាតិ​ចំនួន១៦រូប​ នឹង​ចែករំលែក​ចំណេះដឹង​លំដាប់​សាកល​នៅ​ Naga​ World​ នា​ដើមខែ​តុលា​ខាងមុខនេះ​


វាគ្មិន​ជាតិ​ អន្តរជាតិ​ចំនួន១៦រូប​ នឹង​ចែករំលែក​ចំណេះដឹង​លំដាប់​សាកល​នៅ​ Naga​ World​ នា​ដើមខែ​តុលា​ខាងមុខនេះ​

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ វាគ្មិន​ជាតិ​ អន្តរជាតិ​ចំនួន១៦រូប​នឹង​បង្ហាញ​ ចំណេះដឹង​ទាក់ទង​នឹង​ការ​វិនិយោគ​ ស្ថានភាព​ទូទៅ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅក្នុង​ព្រឹត្តិ​ការណ៍​តាំង​ពិព៌​ណអចលនទ្រព្យ​លំដាប់​អន្តរជាតិ​មួយ​នៅ​សណ្ឋាគារ​ និង​កាស៊ីណូ​ Naga​ World​ ចាប់ពី​ថ្ងៃទី៤​ ដល់៥តុលា​ខាងមុខនេះ​។

ជាមួយនឹង​ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ អ្នក​ដែល​មានបំណង​សិក្សា​ស្វែងយល់​ពី​ចំណេះដឹង​ទាក់ទង​នឹង​ការ​វិនិយោគ​ ការវិភាគ​ និង​ការ​ចង្អុលបង្ហាញ​ពី​និន្នាការ​អចលនទ្រព្យ​លំដាប់​សាកល​ អាច​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​ ដោយ​ឥតគិតថ្លៃ​។

វាគ្មិន​សំ​ខាន់​ៗដែល​នឹង​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នេះ​ រួមមាន​លោក​ឧកញ៉ា​សៀ​ រិទ្ឋី​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​World​ Bridge​ Group​, លោក ​Li​ Min ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ Prince​ Real​ Estate​ Group​, លោក​ Mattew​ Rendall​ ដៃគូ​ជាន់ខ្ពស់​នៃ ​Soksiphana​ &​ Associates​, លោក ​James​ Whitehead​ អគ្គនាយក​នៃ ​Banlao.com ​ប្រចាំ​ប្រទេស​ឡាវ​ អ្នកនាង​ Catherine​ Chan ​នាយក​ប្រតិបត្តិ​នៃ​ Urban​ Village​ លោក​ Mack​ Townsend ​អគ្គនាយក​ក្រុមហ៊ុន ​CBRE​ Cambodia​ លោក​បណ្ឌិ​តគីម​ ហ៊ា​ងអគ្គនាយក​ក្រុមហ៊ុន​Khmer​ Real​ estate​ និង​ Keller​ Williams​ Cambodia​ និង​លោក​សន​ សៀ​បស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ Key​ Real​ estate​។

ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ បាន​ទទួលការ​ឧប​តម្ភ​ពី​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​រួមមាន ​LUKFOOK​ Jewellery​, ZTO​ Express​ និង​ក្រុមហ៊ុន ​EZECOM ​ជាដើម​។

វិស័យ​សំណង់​ និង​អចល​ទ្រព្យ​នៅ​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​កំនើន​ជា​វិជ្ជមាន​ ដោយ​ការ​កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ កំនើន​សេដ្ឋកិច្ច​ និង​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ លោក​ឧកញ៉ា​លី​ ហួរ​បាន​មានប្រសាសន៍​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ហើយ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ នឹង​នៅតែ​មាន​ភាព​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​ ប្រសិនជា​កម្ពុជា​នៅតែ​រក្សា​បា​ននីវ​បរិយាកាស​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​បែបនេះ​ គឺ​មិន​មាន​សញ្ញា​អ្វី​គួរឲ្យ​ព្រួយបារម្ភ​នោះ​ទេ​៕

The post វាគ្មិន​ជាតិ​ អន្តរជាតិ​ចំនួន១៦រូប​ នឹង​ចែករំលែក​ចំណេះដឹង​លំដាប់​សាកល​នៅ​ Naga​ World​ នា​ដើមខែ​តុលា​ខាងមុខនេះ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area