គម្រោងបុរី គជ់ អាស៊ី ដែលស្ថិតនៅក្រុង ព្រះសីហនុ ដែលបានចំណាយទឹកប្រាក់រយលានដុល្លារគ្រោងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០១៧ បើទោះជាស្ថានការណ៍នយោបាយមិនទាន់មានភាពនឹងនរក៏ដោយ។
ប្រធានគ្រប់គ្រងគម្រោងនៃបុរី គជ់ អាស៊ី លោក ទួស សុភឿន បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការរានដី និងបានចំណាយលើការគូរគម្រោងប្លង់អស់រយៈពេលពីរឆ្នាំ ពីឆ្នាំ ២០០៥ ដល់ ២០០៧ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយគម្រោងទាំងមូលនឹងបញ្ចប់ក្នុងឆ្នាំ ២០១៧។
លោកបានថ្លែងទៀតថា ក្រុមហ៊ុនបានបញ្ចប់គម្រោង ទី១ និង ទី២ បានបញ្ចប់ហើយ ឥឡូវនេះការសាងសង់បានចូលដល់គម្រោង ទី៣ ហើយ។ លោកបានបន្តទៀតថា៖ «យើងបានបញ្ចប់ផែនការ ទី១ និង ទី២ ដោយក្នុងគម្រោងនេះ មានផ្ទះល្វែងជាង ៤០០ ល្វែង វីឡា ៣៨ និងផ្សារមួយយើងសង់ហើយ និងសណ្ឋាគារ ១៩ ជាន់ សាងសង់បាន ៣ ជាន់ហើយ»។
ប្រធានគម្រោងរូបនេះបានឲ្យដឹងថា គម្រោង ទី១ បានលក់អស់ហើយ និងផ្ទះវីឡាលក់បាន ៩០ ភាគរយ ខណៈជំហាន ទី២ លក់បានជាងពាក់កណ្តាល។ លោកបានបន្តទៀតថា សម្រាប់ផ្ទះល្វែងមានតម្លៃចាប់ ១២ ម៉ឺនដុល្លារឡើងទៅ ខណៈពេលផ្ទះវីឡាវិញមានតម្លៃចាប់ ២០ ម៉ឺនដុល្លារឡើងទៅ។
គម្រោង បុរី គជ់ អាស៊ី សាងសង់លើផ្ទៃដី ៦១,៩៤ ហិកតា និងមានទីតាំងស្ថិតក្នុងសង្កាត់ មិត្តភាព ក្រុង ព្រះសីហនុ ដែលជាចំណុចកណ្តាលនៃឆ្នេរចំនួនបីគឺ ឆ្នេរ សុខា ឆ្នេរ ឯករាជ្យ និង ឆ្នេរ អូរឈើទាល។
លោកបានបញ្ជាក់ថា៖ «រាល់ថ្ងៃយើងអត់ខ្វល់រឿងទីផ្សារអីទេ ដោយប្រជាជនគាត់ឲ្យតម្លៃ ហើយនិងបុរី គជ់ អាស៊ី មានស្តង់ដារ គុណភាព សោភណភាព និងធំជាងគេនៅទីក្រុង កំពង់សោម ជាកន្លែងដែលជិតទីប្រជុំជនទៀត»។ លោកបានបន្តទៀតថា អ្នកទិញភាគច្រើនគឺនៅក្នុងស្រុក និងភាគច្រើនពួកគាត់មកពីទីក្រុង ភ្នំពេញ។
ស្របពេលកំណើនប្រជាជនកំពុងកើនឡើងនិងសេដ្ឋកិច្ចកំពុងមានការវិវត្តទៅមុខលោកប្រធានគម្រោងខាងលើមានជំនឿជាក់ខ្លាំងចំពោះគម្រោងមួយនេះ ដោយលោកមានប្រសាសន៍ថា «នៅតំបន់នេះជាតំបន់ដែលមានសក្តានុពលជាទីប្រជុំជន និងជាតំបន់ដែលល្អជាងគេ ដូច្នេះនាពេលអនាគតនិងមានការលក់ដូរបានយ៉ាងល្អប្រសើរ»។
លោក ឌឹត ចណ្ណា ដែលជាប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី VMC បាននិយាយថា ការសាងសង់លំនៅឋានឬការអភិវឌ្ឍអចលនទ្រព្យសម្រាប់លក់នៅតាមបណ្តាខេត្តដែលមានសក្តានុពលមិនសូវមានជោគជ័យប៉ុន្មានទេ ពិសេសនៅខេត្ត ព្រះសីហនុ ដោយសារនៅតាមបណ្តាខេត្តនេះនៅមានចំនួនប្រជាជនតិចនៅឡើយ ហើយមានកត្តារួមផ្សំមួយទៀតដែរគឺ ជីវភាពរបស់ប្រជាជននៅក្នុងតំបន់នោះ។
លោក ឌឹត ចណ្ណា បានឲ្យដឹងទៀតថា ប្រសិនបើគេមានគម្រោងសាងសង់បម្រើវិស័យទេសចរណ៍នោះអាចនឹងជោគជ័យច្រើន ដោយសារតំបន់នេះគឺតំបន់ទេសចរណ៍។
លោក ឌឹត ចណ្ណា បានថ្លែងថា៖ «ប្រសិនបើវិនិយោគនៅតាមតំបន់ដែលមានសក្តានុពល វិនិយោគិនត្រូវចេះបត់បែន ហើយត្រូវមានការសិក្សាច្បាស់លាស់អំពីតំបន់នោះជាមុនសិន»។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អេស៊ា រៀល អេស្ទេត បាននិយាយថា អ្នកវិនិយោគក្នុងស្រុកមួយចំនួនកំពុងតាមដានដំណើរវិវត្តន៍របស់នយោបាយនៅ កម្ពុជា ខណៈផ្ទះក្នុងបុរីមួយចំនួនដែលសាងសង់រួចលក់មិនសូវបានលឿនដូចមុនអំឡុងពេលបោះឆ្នោតនោះទេ។
យោងតាមទិន្នន័យពីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅក្នុងឆ្នាំ ២០១៣ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតសាងសង់លើគម្រោងចំនួន ១៦៤១ លើផ្ទៃក្រឡាសាងសង់ចំនួនប្រហែល ៧,៥ លានម៉ែត្រការ៉េ គិតជាទឹកប្រាក់ចំនួន ២៧៧៣ លានដុល្លារកើនឡើងជាង ៣១ ភាគរយ
Premium 3 Bedroom Condo For Sale In Boeng Trabek, Phnom Penh. The condo is located in Boueng Trabek, a rapidly…
[gallery size="medium" link="none" ids="139027,139025,139017,139021,139026,139030"] This brand-new, contemporary European-style mansion was constructed in Kampot province adjacent to a river. There’s a…
J-TOWER 3 is a 77-floor condominium building located at Street: 71, Poum 13, Sangkat Tonle Bassac, Khan Chomkarmon, Phnom Penh…