Borey for sale in Kampot | Borey Green Kampot

  • C-Front - no watermark
  • Borey-Green-Kampot---Linkhouse-L-Front
  • B-Front 1 - no watermark
  • Borey-Green-Kampot-Linkhouse-Kitchen
  • Borey-Green-Kampot-Linkhouse-Living-Area
  • A-DINING _ KITCHEN AREA - no watermark

Buy, sale $81,388 - Borey
75 sqm 3 Bedrooms 4 Bathrooms 1 Garage 24274 Views
 
 Add to Favorites
Print

ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើដែនដីខេត្តកំពត Meas Development Group (Cambodia) មានមោទនភាពក្នុងការបង្ហាញនូវគម្រោងលំនៅដ្ឋាន និងផ្ទះអាជីវកម្ម ដែលនាំមកជូនសម្រាប់ទីផ្សារវិនិយោគអចលនទ្រព្យកម្ពុជា ដោយ បុរី ហ្គ្រីន កំពត។

ជាមួយនឹងភាពជោគជ័យជាង ១៥ ឆ្នាំលើវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ ខុនដូ ផ្សារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម ក្រុមហ៊ុន Meas Development Group (Cambodia) មានបំណងចូលរួមជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ដែលកំពុងកើតមានរួចជាស្រេចនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងខេត្តកំពត ដោយក្នុងនោះរួមមានវិស័យដឹកជញ្ជូន កសិកម្ម ថាមពល ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា និងជាមជ្ឈមណ្ឌលទេសចរណ៍នៃឧបទ្វីបឥណ្ឌូចិនមួយផងនោះ។

បុរី ហ្គ្រីន ត្រូវបានរចនាឡើងសម្រាប់វិនិយោគិនឆ្លាតវៃ ដែលស្វែងរកនូវបទពិសោធន៍រស់នៅប្រកបដោយភាពស្រស់បំព្រង សុខដុម និងបែបធម្មជាតិនៃទីក្រុងកំពត រួមជាមួយទីតាំងដ៏មានសក្តានុពល ដែលអចលនទ្រព្យនៅក្នុងបុរី នឹងអាចជួយទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្ម ពោលគឺអតិថិជនអាចបើកអាជីវកម្មនៅជាន់ទី ១ នៃផ្ទះរបស់ពួកគាត់បាន ដែលជាកត្តាមួយផ្តល់នូវទំនុកចិត្តដ៏កក់ក្តៅក្នុងការទាញយកផលចំណេញត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស សម្រាប់ការវិនិយោគរបស់ពួកគាត់។

ជាមួយភាពទំនើបឡូយឆាយបែបផ្តាច់មុខនិងឯកជន បុរី ហ្គ្រីន មានផ្តល់ជូននូវគេហដ្ឋានបែបប្រណីតចំនួនប្រហាក់ប្រហែល ១៥០ខ្នង អមដោយហេដ្ឋារចនាសម្ព័ន្ធសហគមន៍លំដាប់ពិភពលោក។ ជាមួយការលក់សម្រេចបានជាង ៥០% ដែលមកទល់បច្ចុប្បន្ននេះ បុរី ហ្គ្រីន គ្រោងនឹងប្រគល់គេហដ្ឋានជូនដល់ម្ចាស់ភ្លាមៗនាខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ដោយក្នុងនោះបុរីបានផ្តល់ជូននូវជម្រើសជាច្រើនដូចជា ផ្ទះអាជីវកម្មជម្រើស ២ជាន់ និង៣ជាន់ ផ្ទះល្វែងជាប់គ្នា និងផ្ទះវីឡាជាដើម ដល់វិនិយោគិនថ្មីៗ ដែលទើបអញ្ជើញមកដល់ទឹកដីខេត្តកំពតផងដែរ។

កំពត ជាខេត្តមួយ ដែលតំណាងឱ្យដែនដីដ៏ស្រស់ស្អាតបែបធម្មជាតិដ៏ប្រណិតបំផុតមួយ ល្អសក្តិសមសម្រាប់វិនិយោគិនដែលមានបំណងចង់បានផ្ទះអាជីវកម្ម ដែលពួកគាត់ពុំមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការជាវគេហដ្ឋាននៅតំបន់ប្រជុំជនធំៗដូចជារាជធានីភ្នំពេញ ឬក្រុងព្រះសីហនុជាដើម។ បុរី និងធនាគារជាដៃគូ មានផ្តល់ជូននូវគោលការណ៍ទូទាត់ប្រាក់ដែលមានភាពបត់បែនបំផុត ពោលគឺមានចាប់ពី ២០០ ដុល្លារក្នុងមួយខែឡើងទៅ ដែលអនុញ្ញាតឱ្យវិនិយោគិនឆ្លាតវៃ អាចដាក់អគារសម្រាប់ជួល ឬបើកអាជីវកម្ម ដើម្បីបានចំណូលត្រឡប់មកវិញ សម្រាប់ទូទាត់សងជូនធនាគារយ៉ាងងាយស្រួលបំផុត។

ជាមួយលទ្ធភាពធ្វើដំណើរឆ្លងកាត់ពីផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងកំពតដែលទើបនឹងអភិវឌ្ឍនាពេលថ្មីៗផងនោះ បានធ្វើឱ្យសកម្មភាពនៃការបើកអាជីវកម្មនៅក្នុងបុរីហ្គ្រីន មានសភាពអ៊ូរអរជាខ្លាំង ហើយការជួលហាងដោយយីហោល្បីៗក៏មានសន្ទុះខ្លាំងប្រហាក់ប្រហែលគ្នា ពោលគឺជម្រុញឱ្យមានការកើនឡើងនូវតម្លៃនៃការជួល និងការកាន់កាប់អគារនៅក្នុងតំបន់ជុំវិញ។ អតិថិជន ដែលអញ្ជើញមកកាន់សហគមន៍ដ៏ស្ងប់ស្ងាត់របស់បុរី ហ្គ្រីន មានដូចជាមកពីផ្សារកណ្តាលនៃខេត្តកំពត ស្ថានីយ៍រថភ្លើងកំពត និងសង្កាត់ពាណិជ្ជកម្មនៅតាមផ្លូវជាតិលេខ ៣​ ជាដើម។ ការបញ្ចប់ការសាងសង់ផ្សារទំនើប Furi Mall នៅច្រកចូលបុរីហ្គ្រីន នាឆ្នាំ ២០២២ មុខនេះ ក៏ជាគុណសម្បត្តិដ៏ល្អវិសេសមួយទៀត បន្ថែមទៅលើលទ្ធភាពទទួលបានប្រាក់ចំណូលត្រឡប់មកវិញសម្រាប់ផ្ទះអាជីវកម្ម នឺងជីវិតប្រកបដោយភាពសុខដុមរបស់ម្ចាស់គេហដ្ឋាន។

ការលក់បញ្ចុះតម្លៃក្នុងរដូវកាលដំណាច់ឆ្នាំនេះ គឺមានផ្តល់ជូនដល់អតិថិជន ដោយមានកំណត់ និងទៅលើប្រភេទគេហដ្ឋានមួយចំនួន រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទមកកាន់ផ្នែកប្រឹក្សារបស់បុរី ហ្គ្រីន ចាប់ពីថ្ងៃនេះតទៅ​ រហូតដល់រដូវកាលដំណាច់ឆ្នាំត្រូវបានបញ្ចប់ ដើម្បីស្វែងយល់បន្ថែមអំពីការធ្វើឱ្យក្តីសុបិននៃការវិនិយោគអចលនទ្រព្យរបស់អ្នកក្លាយជាការពិត និងការសម្រាកលម្ហែកម្សាន្ត “តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល” នាទឹកដីខេត្តកំពតដ៏ស្រស់ស្អាតនៅឆ្នាំ ២០២២។

បុរីហ្គ្រីន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Meas Development Group ៖ អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០១។

With the swift development of Kampot Province, Meas Development Group (Cambodia) are proud to present another residential/retail project offering to the Cambodian real estate investment market: Borey Green Kampot.

With over 15 year’s success in construction and development in the central Phnom Penh condominium, commercial and retail market, Meas Development is eager to support the swift economic growth already happening in the Southern Coast of Cambodia and Kampot Province, an emerging logistics, agriculture, energy and tourism hub of Indochina.

Borey Green was designed for smart investors seeking both an elegant, peaceful and natural living experience in the idyllic city of Kampot, in a prime location where the property will support commercial activities on the first floor sufficient to see a strong immediate return on their investment.

A boutique, exclusive and private development, Borey Green totals less than 150 luxury homes and world-class community infrastructure. Already fifty percent sold out, Borey Green will handover to homeowners as soon as April 2022, and offers a range of two and three story shophouses, link houses and Villa homes to a new generation of Kampot investors.

Kampot represents a clean, natural and luxurious frontier for shophouse investors who find themselves financially out-of-reach from buying in traditional urban hubs such as Phnom Penh or Sihanoukville. Flexible payment structures, as low as $200 per month, are offered by Borey Green Kampot and supporting banks, allowing smart investors to use this rental or retail return to easily offset bank finance repayments.

Accessible from both National Road 3 and the newly developed Kampot Ring Road, Borey Green is already seeing strong retail traffic and consistent brand outlet rental growth in both prices and occupancy in the surrounding areas. Customers flow into Borey Green’s tranquil community from the nearby Kampot Central Market, Kampot Train Station & NR3 Business District. The completion of the Furi Mall at the entrance to Borey Green in 2022 is another great addition to the project’s retail return prospects, and homeowner’s quality of life.

New Year Countdown Discounts are available for a limited number of buyers and select units until December 31 2021 only. Call the Borey Green consultants today before the countdown ends to find out more about making your property investment dreams a reality, and escaping to a “work-from-home life” in beautiful Kampot in 2022.

Borey Green is thanks to Meas Development Group: Building Cambodia, Since 2001.

随着贡布省的快速发展,Meas Development Group (Cambodia) [Meas 发展集团(柬埔寨)]自豪地向柬埔寨房地产投资市场推出另一个住宅/零售项目:Borey Green Kampot [绿色贡布城]。

凭借在金边市中心公寓、商业和零售市场的建设和发展超过 15 年的成功经验,Meas Development 渴望支持柬埔寨南部海岸和贡布省已有的快速经济增长,一个新兴的物流、农业、能源和印度支那的旅游中心。

Borey Green 专为在田园诗般的贡布市寻求优雅、宁静和自然生活体验的聪明投资者而设计,该物业位于黄金地段,并将支持一楼的商业活动,足以让投资者的投资立即获得丰厚的回报。

作为精品、独家和私人开发项目,Borey Green 总共拥有不到 150 套豪宅和世界一流的社区基础设施。 已经售罄 50% 的 Borey Green 将于 2022 年 4 月尽快竣工移交给房主,并为新一代贡布投资者提供一系列两层和三层的店屋、联排屋和别墅屋。

对于那些发现自己在金边或西哈努克城等传统城市中心购买房产在经济上遥不可及的店屋投资者来说,贡布是一个干净、自然和奢华的前沿。 灵活的支付结构,每月低至 200 美元,由 Borey Green Kampot 和支持银行提供,允许聪明的投资者使用这种租金或零售回报来轻松抵消银行融资还款。

从 3 号国道和新开发的贡布环路均可到达,Borey Green 已经看到了强劲的零售流量,以及周边地区价格和入住率方面的品牌门店租金持续增长。客户从附近的贡布中央市场、贡布火车站和 NR3 商业区涌入 Borey Green 宁静的社区。 位于 Borey Green 入口处的 Furi购物中心将于 2022 年竣工,是该项目零售回报前景和房主生活质量的又一重要补充。

仅在 2021 年 12 月 31 日之前,有限数量的买家和部分单位可享受新年倒计时折扣。 立刻在倒计时结束前致电 Borey Green 顾问,以了解更多关于让您的房地产投资梦想成为现实,并在 2022 年逃离到美丽的贡布“家庭工作的生活”。

Borey Green 感谢 Meas Development Group:自 2001 年以来建设柬埔寨。

Additional Details

  • Shophouse Type A 5m x 20.5m: $168,000
  • Shophouse Type B 5m x 18m: $105,888
  • Shophouse Type C 5m x 18m: $113,888
  • Link Villa 5m x 15m: $81,388
  • Twin Villa 9.4m x 20m: $189,888
Property Video
Borey for sale in Kampot | Borey Green Kampot