All Posts in Category

News

នៅសល់​រយៈពេល៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍​អចលនទ្រព្យ​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ណា​ហ្កា១​

នៅសល់​រយៈពេល៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍​អចលនទ្រព្យ​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ណា​ហ្កា១​ ដោយ​ វុត្ថា​ ភ្នំ​ពេញៈ​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ ជា​ប្រព្រឹត្ត​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី៤​ និង៥​ ខែតុលា​នេះ​ហើយ​ នៅ​ឯសណ្ឋាគារ​ណា​ហ្គាវើល១​ ជាមួយនឹង​ការចែក​ករំលែក​ចំណេះដឹង​ពី​បច្ចុប្បន្នភាព​ និង​អនាគត​ក្នុង​វិស័យ​នេះ​ដ៏​មានប្រយោជន៍​។ ពិព័រណ៍​នេះ​មាន​គោលបំណង​អូសទាញ​អ្នកចូលរួម​ ដែល​មានបំណង​ចង់​ទិញ​អចលនទ្រព្យ​មក​ពីគ្រប់ទិស​ទី​ ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ និង​អ្នកតំណាង​លក់​របស់​គម្រោង​ផ្ទាល់​។ លើស​ពីនេះ​ទៀត​ សម្រាប់​អ្នកចូលរួម​ទាំង​ក្នុង​ស្រុក​ និង​ ក្រៅ​ស្រុក​ ដែល​បាន​ជាវ​នូវ​គម្រោង​អចលនទ្រព្យ​ណាមួយ​ អាច​មានឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​មានតម្លៃ​រាប់ពាន់​ដុល្លារ​ ដែល​ទទួល​បានការ​ ឧបត្ថម្ភ​ដោយដៃ​គូ​សហការ​របស់​យើង​គឺ​ ហាង​លក់​គ្រឿងអលង្ការ​ Lukfook​ Jewellery​ Cambodia​។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ អ្នកចូលរួម​ក៏អាច​ប្រើប្រាស់​ឱកាស​នេះ​ ដើម្បី​ធ្វើការ​សិក្សា​ពី​ឱកាស​ ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​នានា​សម្រាប់​ការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ ប្រទេស​កម្ពុជា​ ដែល​ជា​វិស័យ​មួយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ និង​រីកចម្រើន​ឥត​ឈប់ឈរ​។ ក្រៅពី​មាន​គោលបំណង​ប្រមូលផ្ដុំ​អ្នក​ដែល​ស្វែងរក​…

Read more