All Posts in Category

News

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅក្នុង​ខណ្ឌ​សែនសុខ​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅក្នុង​ខណ្ឌ​សែនសុខ​ ដោយ​រ៉ា​ ណេត​ ភ្នំពេញ៖​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​ នឹង​បង្ហាញ​ខ្លួ​នៅ​តាម​មហាវិថី​ហាណូយ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ទី​ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​សំណង់​បុរី​លំនៅ​ដ្ឋាន​បាន​រីកចម្រើន​យ៉ាង​លឿន​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ បច្ចុប្បន្ន​នេះ​ បាន​ក្លាយជា​តំបន់​ដែល​មាន​ប្រជាប្រិយ​ភាព​ លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ ស្រប​ពេល​ដែល​កំណើន​ប្រជាសាស្ត្រ​បាន​ចូល​ទៅ​រស់នៅ​កាន់តែ​ច្រើន​ រួម​ជាមួយនឹង​វត្តមាន​នៃ​ផ្សារ​ទំនើប​នានា​ផង​ដែរ​។ បន្ថែម​ពីនេះ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​ចាប់​ដំណើរការ​ ដែល​កាន់តែ​ជួយ​ជំរុញ​ ឱ្យ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​មួយ​នេះ​ កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ថែមទៀត​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ថ្មី​មួយទៀត​ ដែល​មានឈ្មោះ​ថា​ B2B​ Park​ មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ហាណូយ​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​ នឹង​ចាប់ផ្តើម​ដំណើរការ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ លោក​ ព្រឿង​ វិបុល​…

Read more