News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ជីវិតនាពេលរាត្រីដ៏អស្ចារ្យនៅក្នុងសង្កាត់ទួលទំពូង


ជីវិតនាពេលរាត្រីដ៏អស្ចារ្យនៅក្នុងសង្កាត់ទួលទំពូង

សង្កាត់ទួលទំពូង១ និងសង្កាត់ទួលទំពូង២គឺជាតំបន់ដែលពេញនិយមជាងគេ ជាពិសេសម្រាប់ជនបរទេស ហើយជនបរទេសភាគច្រើនហៅផ្សារទួលទំពូងថាជាផ្សាររុស្សី។ សង្កាត់ទួលទំពូង១ និងសង្កាត់ទួលទំពូង២គឺស្ថិតនៅខណ្ឌចំការមន ដែលមានភោជនីយដ្ឋាន ហាងកាហ្វេ បារ និងក្លឹបកំសាន្តជាច្រើន រួមទាំងផ្សារល្បីៗដែលជាទីពេញនិយមសម្រាប់អ្នកចូលចិត្តដើរផ្សារទិញទំនិញ។

ក្រៅពីនេះ ក្រឡេកមើលវិស័យអចលនទ្រព្យវិញក៏មានសន្ទុះហក់ឡើងគួរឲ្យកត់សំគាល់ផងដែរ ដោយមានទាំងអចលនទ្រព្យសម្រាប់ជួល និងអចលនទ្រព្យសម្រាប់លក់ជាច្រើនប្រភេទនៅទីនោះ។

ថ្ងៃចុងសប្តាហ៍ ប្រសិនបើមិនមានគម្រោងដើរលេងទៅខេត្តនោះទេ គេហទំព័រអចលនទ្រព្យ Harbor Property នឹងណែនាំកន្លែងញុាំឬកន្លែងជួបជុំក្រេបភេសជ្ជៈផ្សេងៗដើម្បីកំសាន្តសម្រាប់រាត្រីចុងសប្តាហ៍។ ជីវិតនាពេលរាត្រីនៅក្នុងសង្កាត់ទួលទំពូងពិតជាអស្ចារ្យ និងជាពេលវេលាដ៏សប្បាយរីករាយជាមួយនឹងមិត្តភក្តិ និងមនុស្សជាទីស្រលាញ់។ ខាងក្រោមជាសកម្មភាពមួយចំនួនដែល Harbor Property ណែនាំលោកអ្នកឲ្យភ្លក់រសជាតិម្ហូបអាហារតាមចិញ្ចើមផ្លូវ ក៏ដូចជាផាប់ ឬបារនៅក្នុងតំបន់ទួលទំពូងដែលមានការតុបតែងយ៉ាងស្អាត៖

ម៉ោងប្រហែល៦ ឬ៧ល្ងាចបន្ទាប់ពីដើរផ្សារទិញទំនិញអស់កំលាំងហើយ ដល់ម៉ោងអាហារពេលល្ងាចល្មម។ សូមណែនាំអាហារបែបខ្មែរនោះគឺភោជនីយដ្ឋានក្រវាញ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ៣០ម៉ែត្រពីផ្សារទួលទំពូង ចាប់បើកពីម៉ោង៩ព្រឹកដល់ ម៉ោង៩យប់។ នៅទីនេះមានបម្រើជូនអាហារបែបខ្មែរ ហើយម្ហូបដែលឆ្ងាញ់ជាងគេប្រចាំហាងនោះមានដូចជា៖

អាម៉ុកខ្យង សម្លប្រហើរត្រពាំង និងខ្យងអប់សាច់ជ្រូកជាដើម។

បន្ទាប់ពីញុាំអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារហើយ ហៅមិត្តភ័ក្រជិតស្និទ្ធិពីរឬបីនាក់មកអង្គុយក្រេបរសជាតិស្រាក្រឡុកនៅបារ Long After Dark ។ បារនេះមិនធំប៉ុន្មានទេ ប៉ុន្តែបរិយាកាសពិតជាផ្តល់ភាពរំសាយចិត្តពិតប្រាកដ ជាមួយការក្រេបរសជាតិស្រាក្រឡុក ឬប៊ៀរ ដើម្បីបំបាត់ភាពតានតឹងនៅទីនេះពិតជាល្អសម្រាប់លោកអ្នក។

អង្គុយផឹកស្រាលេងរៀងជ្រេរម៉ោងបន្តិចដល់ម៉ោង១០យប់ មានមនុស្សមួយចំនួនចូលចិត្តបរិភោគ អាហារពេលយប់ជ្រេរបែបនេះ។ នៅសល់ជ្រុងខាងជើងដែលជាបណ្តុំតូបសាច់ បន្លែ ផ្លែឈើ ជ្រុងនេះចាប់ពីម៉ោង៦ល្ងាចទៅនឹងក្លាយជាផ្សារក្រមួនដែលមានលក់អ្វីគ្រប់មុខដ៏សម្បូរបែបដូចជាត្រី សាច់ និងបន្លែ ហើយមានលក់សាច់គោអាំង បបរ និងម្ហូបអាហារតាមចិញ្ចើមថ្នល់ជាច្រើនទៀត។ ទីតាំងនៅខាងកើតផ្សារទួលទំពូងវិញមានតូបប្រហិតមួយលក់ពីម៉ោង៥ល្ងាចដល់ម៉ោង១១យប់ មានលក់ប្រហិតជាង២០មុខរសជាតិប្រហិតនិងទឹកសៀងគឺថាឆ្ងាញ់ជាប់ចិត្ត។

ជារួម យើងឃើញថាជីវិតនាពេលរាត្រីនៅសង្កាត់ទួលទំពូងពិតជាអស្ចារ្យមែនទែន ហើយលើសពីនេះនៅក្នុងតំបន់នេះ គេក៏ឃើញមានការអភិវឌ្ឍន៍វិស័យអចលនទ្រព្យកំពុងរីកចម្រើនជាច្រើនផងដែរ ជាពិសេសការសាងសង់អគារខុនដូរ និងអាផាតមិនសម្រាប់លក់ ឫជួលដល់ជនជាតិខ្មែរ និងបរទេស ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលគ្រប់ប្រភេទនៅក្នុងសង្កាត់ទួលទំពូងបានតាមរយៈកម្មវិធីទូរសព្ទដៃរបស់ Harbor Property ដោយឥតគិតថ្លៃ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633