News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ទ្រព្យអវិភាគ ឬកម្មសិទ្ធិអវិភាគ ជាប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុបែបណា?


ច្បាប់លើកម្មសិទ្ធិអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាបាន បែងចែកទៅតាមប្រភេទផ្សេងៗគ្នា និងតាមស្ថានភាពនីមួយៗខុសៗគ្នា។ យើងបានយល់ដឹងខ្លះៗ រួចមកហើយពីកម្មសិទ្ធិកាន់កាប់ ប្លង់រឹង ប្លង់ទន់ ក៏ដូចជាសហកម្មសិទ្ធិ ឬកម្មសិទ្ធិឯកជន ដោយឡែកក្នុងចំណោមនៃកម្មសិទ្ធិអចលនវត្ថុទាំងអស់ ក្នុងនោះក៏មានទ្រព្យអវិភាគ ឬកម្មសិទ្ធិអវិភាគផងដែរ។

ទ្រព្យអវិភាគ ឬកម្មសិទ្ធិអវិភាគគឺជាសិទ្ធិលើកម្មសិទ្ធិលើវត្ថុ ដែលកម្មសិទ្ធិករច្រើននាក់មាននៅលើវត្ថុតែមួយ ដែលមិនអាចបំបែកបាន។ ឧទាហរណ៍៖ ការចូលលុយគ្នាទិញផ្ទះមួយខ្នងចំនួនមនុស្ស ៥នាក់ ផ្ទះនោះមិនអាចពុះចែកគ្នាជា ៥ បានទេ ហើយម្ចាស់ទាំងអស់ក៏ទទួលបានប្លង់រឹងតែមួយសន្លឹកប៉ុណ្ណោះ។

រីឯផ្នែកខាងក្រោយនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នឹងមានចារថាជាទ្រព្យអវិភាគ ហើយនឹងមានរាយឈ្មោះម្ចាស់នីមួយៗ។ ក្នុងករណីដែលមានម្ចាស់ច្រើនអ្នក ឈ្មោះទាំងអស់នឹងមិនបង្ហាញលើប្លង់រឹងនោះទេ តែអាចបញ្ជាក់បានជាមួយនឹងអាជ្ញាធរសុរិយោដី។ ដូចេ្នះម្ចាស់ហ៊ុនរួមម្នាក់ៗ ត្រូវស្វែងយល់អោយបានច្បាស់ពីសិទ្ធិរបស់ខ្លូននៅក្នុងចំណែកអវិភាគនីមួយៗ ដើម្បីកុំឲ្យកើតមានភាពលំបាកបែងចែកនាពេលមានវិវាទ។

មួយវិញទៀត បើចង់លក់អចលនទ្រព្យនោះក៏ត្រូវមានការព្រមព្រៀងពីម្ចាស់ភាគហ៊ុនរួមទាំងអស់ជាមុនសិន។ ក៏ប៉ុន្តែម្ចាស់ហ៊ុនម្នាក់ៗ ក៏អាចលក់ចំណែករបស់ខ្លួនបាន ដោយមានការយល់ស្របពីម្ចាស់ផ្សេងទៀតដោយត្រូវយកប្លង់នោះទៅចុះឈ្មោះម្ចាស់ភាគហ៊ុនថ្មីឡើងវិញជាមួយអាជ្ញាធរ។

ក្នុងនាមអ្នកទិញក៏ដូចគ្នាដែរ មុននឹងសម្រេចចិត្តទិញដី ឬផ្ទះ គួរគប្បីពិនិត្យមើលទៅលើបត្រ័កម្មសិទ្ធិអចលនវត្ថុនោះជាមុនសិនថាដើម្បីជៀសវៀងហានិភ័យណាមួយដែលកើតឡើងជាយថាហេតុ។

ប្រភព : Harbor Property

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 855 967876902 (Telegram)/ 855 66886633