ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ ដោយមានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។
កំពង់ផែដងទង់ថ្មីនេះ មានទីតាំងនៅស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងចុងឆ្នាំ២០២២នេះ។ កំពង់ផែនេះត្រូវសាងសង់ថ្មីទាំងស្រុង នៅចំណុចផែចាស់នោះដដែល ហើយគ្រោងចំណាយថវិកាអស់សរុបប្រមាណ១,៥លានដុល្លារ។
សូមបញ្ជាក់ថា កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។
ក្រៅពីការបម្រើដល់ការផ្លាស់ប្ដូរទំនិញ និងទេសចរណ៍ កំពង់ផែដងទង់នេះក៏នឹងជំរុញដល់វិស័យដ៏ទៃផ្សេងទៀតនៅក្នុងតំបន់ ជាពិសេសវិស័យអចលនទ្រព្យ ដែលនឹងអាចធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះកាន់តែ កើនឡើងបន្ថែមទៀត ដោយសារមានការសាងសង់កំពង់ផែផង និងជាខេត្តស្ថិតនៅក្បែរសមុទ្រផង។
លើសពីនេះ ការអភិវឌ្ឍកំពង់ផែនេះនឹងជម្រុញកំណើននៃវិស័យ ទេសចរណ៍ ក៏ដូចជាការវិនិយោគលំនៅដ្ឋាន សណ្ឋាគារ និងការវិនិយោគធំៗផ្សេងទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៍។ ការដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តកាន់តែមានភាពងាយ ស្រួលនិងមានប្រសិទ្ធភាពជាមួយបណ្ដាខេត្តជាប់មាត់សមុទ្រ និងប្រទេសជិតខាង។
សូមជម្រាបថា កំពង់ផែដងទង់នេះ ធ្លាប់បានសាងសង់ និងជួសជុល៣ដងរួចមកហើយ។ នៅឆ្នាំ២០២១ នឹងត្រូវសាងសង់ជាកំពង់ផែដងទង់ថ្មី ដែលមានសភាពរឹងមាំ និងត្រូវចំណាយថវិកាអស់ច្រើនជាងលើកមុនៗ៕
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…