CALL US,Telegram,WhatsApp,WeChat

Cambodia Real Estate

គម្រោងទីក្រុងឆ្លាតវៃក្រុងព្រះសីហនុអាចលេចចេញរូបរាងក្នុងពេលឆាប់ៗនេះ ខណៈអ្នកជំនាញកំពុងបន្តការពិភាក្សា

ក្រុមអ្នកជំនាញកំពុងបន្តកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ទៅលើគម្រោងទីក្រុងឆ្លាតវៃ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាថា គម្រោងនេះអាចឆាប់ដំណើរការលេចចេញជារូបរាង នាពេលខាងមុខ។

ជាមួយគ្នាផងដែរ គម្រោងទីក្រុងឆ្លាតវៃកំពុងបន្តកិច្ចសហការជាមួយក្រុមអ្នកវិនិយោគនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅក្នុងផែនការនេះ។ ការជួបជុំគ្នាជាច្រើនលើកច្រើនសារ ក្នុងការជជែកពីគម្រោងអភិវឌ្ឍន៍មួយនេះ គឺដើម្បីប្រាកដថា នាពេលអនាគត ក្រុងព្រះសីហនុ ពិតជាបានប្រែក្លាយមុខមាត់ ពីតំបន់ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្នុងឆ្នាំ២០៣០» ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតាណៈ  ជាមួយលោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ (3i) បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកនិងប្រកាសប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ២០៣០»។

ការបង្កើតគម្រោងឆ្លាតវៃ គឺស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្រោមការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ។

ជុំវិញរឿងនេះ កាលពីចុងខែ ឧសភា ២០២០២ នេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងកិច្ចប្រជុំលើនិម្មិត្ម បានបើកកិច្ចប្រជុំពិភាក្សាជាមួយ វិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុងស៊ិនជិន (UPDIS) លើដំណើរការគម្រោងអភិវឌ្ឍក្រុងព្រះសីហនុ។

លោកបានបន្តថា ៖ «នៅពេលគម្រោងបញ្ចប់រួចរាល់ ក្រុងព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាទីក្រុងប្រកបដោយសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ថែមទៀតផង»។

សូមបញ្ជាក់ថា គម្រោងទីក្រុង «ឆ្លាតវៃ» ឬ «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ២០៣០» បើកកិច្ចពិភាក្សាដំបូងកាលពីដើមខែមករា ២០២០ ដោយមានវិទ្យាស្ថានរៀបចំផែនការ និងរចនាទីក្រុងស៊ិនជិន (UPDIS)ជាអ្នកទទួលខុសត្រូវលើគម្រោង ដោយប្រើបទពិសោធន៍ស៊ិនជិនជារូបមន្តសម្ងាត់។

បើយោងតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា បើទោះបីជាអំឡុងពេលវិបត្តិកូវីដ១៩មានភាពស្ងប់ស្ងាត់យ៉ាងណាក្តី ប៉ុន្តែការវិនិយោគមានជាហូរហែរឥតឈប់ឈរ ពិសេសក្រុមអ្នកវិនិយោគ៍ជនជាតិចិនមកកាន់កម្ពុជា។ គេរំពឹងថា តាមរយៈកម្រោងមួយនេះ ការវិនិយោគនៅក្នុងខេត្តព្រះសីហនុអាចនឹងងើបឡើងវិញ ក្រោយគម្រោងបានលេចចេញជារូបរាង៕

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago