វិស័យសំណង់ រំពឹងថា នឹងងើបឡើងវិញ ក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្ដល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយ អន្តរាគមន៍ ឱ្យបានទាន់ពេលវេលា សំដៅបញ្ជៀសហានិភ័យដែលអាចកើតមានឡើង។ នេះបើតាមព្រឹត្តិបត្រសិ្ថតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២។
នៅត្រីមាសទី១ឆ្នាំ២០២២ ការអនុម័តលើសំណើរគម្រោងសាងសង់ សរុបមានចំនួន ១០០១ គម្រោង បានធ្លាក់ចុះ ៦៥គម្រោងស្មើនឹង៦,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែកក្នុងត្រីមាសទី១ឆ្នាំ២០២២ មានគម្រោងប្រភេទសំណង់សាធារណៈ មាន១១គម្រោង សំណង់លំនៅឋាន ភូមិគ្រិះមាន៩២១គម្រោង សំណង់ពាណិជ្ជកម្មចំនួមាន៣៥គម្រោង សំណង់ឧស្សាហកម្មមានចំនួន២៧គម្រោង និងសំណង់ទេសចរណ៏មាន៧គម្រោង។
បើតាមព្រឹតិ្តបត្រសិ្ថតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កំណើនការផ្តល់ឥណទានលើវិស័យសំណង់ សរុបប្រមាណ15,967.91 ប៊ីលានរៀល មានការកើនឡើង 21.5% បើធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តនិងតាមដាន ដោយដាក់ចេញគោលនយោបាយនានា ដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលវេលា កុំឲ្យមានហានិភ័យកើតមានឡើង។ ជាក់ស្តែងស្ថានភាពជំងឺកូវីដ នៅក្នងប្រទេសមិនមានករណីឆ្លងក្នុងរយៈពេល៥២ថ្ងៃ គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ក្នុងនោះ វិស័យសំណង់និង អចលនទ្រព្យ បានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចរឹងមាំ ក្នុងការទប់ស្កាត់កុំឲ្យសេដ្ឋកិច្ច ធ្លាក់ចុះលឿន ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។ កត្តានេះបានជំរុញឱ្យទំនិញស្ទើរគ្រប់មុខឡើងថ្លៃ ក្នុងនោះដែរ ដែក និងសម្ភារៈសំណង់ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស បម្រើឱ្យវិស័យសំណង់ក៏បានកើនឡើងផងដែរ។ ហេតុដូចនេះកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១។
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…